នៅរសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានទទួលជួបលោក RAVI CHIDAMBARAM អគ្គនាយកប្រតិបត្តិ (CEO) នៃក្រុមហ៊ុន Ecosphere និងអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Royal Group ដើម្បីពិភាក្សាអំពីការអភិវឌ្ឍទីផ្សារឥណទានកាបូននៅកម្ពុជា (Cambodia Carbon Credit Market) និងការរៀបចំក្របខ័ណ្ឌបញ្ជាក់ប្រភពថាមពលកកើតឡើងវិញ (Renewable Certification Framework)។

ក្នុងជំនួបនេះ ភាគីទាំងអស់បានផ្លាស់ប្តូរទស្សនៈ និងពិភាក្សាអំពីឱកាសនៃការលើកកម្ពស់ទីផ្សារឥណទានកាបូននៅកម្ពុជា ការទាក់ទាញការវិនិយោគបៃតង និងការគាំទ្រដល់វិស័យឯកជនក្នុងការចូលរួមកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។

ឯកឧត្តមរដ្ឋមន្ត្រីបានស្វាគមន៍ចំពោះការចាប់អារម្មណ៍ និងការចូលរួមរបស់វិស័យឯកជនក្នុងការជំរុញហិរញ្ញវត្ថុបៃតង និងការអភិវឌ្ឍយន្តការគាំទ្រទីផ្សារកាបូន ដែលអាចរួមចំណែកដល់ការអភិរក្សធនធានធម្មជាតិ ការកាត់បន្ថយការបញ្ចេញកាបូន និងការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចបៃតងនៅកម្ពុជា។

ព័ត៌មានបន្ថែម

សមិទ្ធផលអគារសិក្សាថ្មីចំនួន ២ខ្នង មាន ១០បន្ទប់នៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 សមិទ្ធផលអគារសិក្សាថ្មីចំនួន ២ខ្នង មាន ១០បន្ទប់នៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ
ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និង​ដៃគូអភិវឌ្ឍន៍ ត្រៀមខ្លួនដើម្បីត្រៀមទប់ទល់ និងកាត់បន្ថយហានិភ័យពីអែលនីញ៉ូ ​
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និង​ដៃគូអភិវឌ្ឍន៍ ត្រៀមខ្លួនដើម្បីត្រៀមទប់ទល់ និងកាត់បន្ថយហានិភ័យពីអែលនីញ៉ូ ​
រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ផ្ទះស្អាតមានសិរីសួស្តី មានសុភមង្គល និងគ្មានជំងឺ
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ផ្ទះស្អាតមានសិរីសួស្តី មានសុភមង្គល និងគ្មានជំងឺ