ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាននិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ នៅថ្ងៃអាទិត្យ ទី៥ ខែកក្កដា ឆ្នាំ​២០២៦ បានជំរុញសកម្មភាពដាំដើមឈើ ក្នុងពេលតែមួយ នៅក្នុងមូលដ្ឋានឃុំទាំង៧ នៅទូទាំងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។ យុទ្ធនាការនេះធ្វើឡើងដោយមានការចូលរួមពីក្រុមការងារថ្នាក់ជាតិ និងក្រុមការងារគណបក្សចុះមូលដ្ឋានគ្រប់ថ្នាក់ ស្រុកអូររាំងឪ រដ្ឋបាលស្រុក អាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ យុវជន ប្រជាពលរដ្ឋ និងមានការនិមន្តចូលរួមពីព្រះសង្ឃជាច្រើនអង្គ នាក់។

យុទ្ធនាការនេះធ្វើឡើង ក្នុងគោលបំណងបង្កើនគម្របបៃតង និង ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។ ការដាំកូនឈើដាំដើមឈើនៅរដូវវស្សា គឺដើម្បីបង្កើតខែលការពារធម្មជាតិ ជួយស្រូបយកឧស្ម័នផ្ទះកញ្ចក់ បន្សុទ្ធខ្យល់ និងពង្រឹងភាពធន់របស់កម្ពុជាប្រឆាំងនឹងបាតុភូត El Niño (អែលនីញ៉ូ)។ នៅរដូវវស្សាឆ្នាំនេះ រដ្ឋបាលស្រុកអូររាំងឪមានគម្រោងដាំកូនឈើតាមមូលដ្ឋាន និងតាមដងផ្លូវឱ្យបានប្រមាណ ១ម៉ឺនដើម។

នៅក្នុងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ក្រសួងបរិស្ថានបានបង្កើតថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ដ៏ធំមួយ ដែលមានសមត្ថភាពបណ្តុះកូនឈើចម្រុះបានជាង ១លានដើម (រួមមានឈើប្រណិត ឈើហូបផ្លែ និងកូនត្នោត) សម្រាប់ផ្តល់ជូនសាធារណជន និងរដ្ឋបាលមូលដ្ឋានយកទៅដាំដោយឥតគិតថ្លៃ។

លើសពីនេះ ការដាំដើមឈើបង្កើនប្រាក់ចំណូលសហគមន៍៖ ដើមឈើដែលដាំនឹងជួយបង្កើនគម្របព្រៃឈើ បង្កើនសោភ័ណភាពនៅតាមសហគមន៍  ដែលអាចអនុញ្ញាតឱ្យកម្ពុជាទាក់ទាញអ្នកទេសចរណ៍ អ្នកវិនិយោគ ដើម្បីទាញយកប្រាក់ចំណូលមកអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។ សូមបញ្ជាក់ថាចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ​២០២៦ ក្រសួងបរិស្ថានបានរៀបចំយុទ្ធនាការថ្នាក់ជាតិ ចែកកូនឈើចំនួន ៥លានដើម ជូនសាធារណជនដោយឥតគិតថ្លៃ ដើម្បីធានាការដាំដើមឈើឱ្យបានច្រើន ឆ្ពោះទៅរកប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។

 

ព័ត៌មានបន្ថែម

ក្រសួងបរិស្ថាននិងក្រសួងពាណិជ្ជកម្ម រួមគ្នាជំរុញកិច្ចគាំពារបរិស្ថាន ក្នុងវិស័យពាណិជ្ជកម្ម
ថ្ងៃ ពុធ, 12 សីហា, 2026 ក្រសួងបរិស្ថាននិងក្រសួងពាណិជ្ជកម្ម រួមគ្នាជំរុញកិច្ចគាំពារបរិស្ថាន ក្នុងវិស័យពាណិជ្ជកម្ម
ក្រសួងពាណិជ្ជកម្ម និងក្រសួងបរិស្ថានពួតដៃគ្នាពង្រឹងការអនុវត្តច្បាប់ដើម្បីការពារអ្នកធុរកិច្ច និងការពារបរិស្ថានអនុលោមតាម GSP+
ថ្ងៃ ពុធ, 12 សីហា, 2026 ក្រសួងពាណិជ្ជកម្ម និងក្រសួងបរិស្ថានពួតដៃគ្នាពង្រឹងការអនុវត្តច្បាប់ដើម្បីការពារអ្នកធុរកិច្ច និងការពារបរិស្ថានអនុលោមតាម GSP+
រដ្ឋមន្រ្តីក្រសួងបរិស្ថានអំពាវនាវឱ្យមានការចូលរួមសហការ កៀរគរធនធាន និងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋានដូចជាផ្ទះ និងប្រទេសជាតិ ដើម្បីការពារធនធានធម្មជាតិ និងធានាការអភិវឌ្ឍប្រកបដោយចីរភាព
ថ្ងៃ ចន្ទ, 10 សីហា, 2026 រដ្ឋមន្រ្តីក្រសួងបរិស្ថានអំពាវនាវឱ្យមានការចូលរួមសហការ កៀរគរធនធាន និងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋានដូចជាផ្ទះ និងប្រទេសជាតិ ដើម្បីការពារធនធានធម្មជាតិ និងធានាការអភិវឌ្ឍប្រកបដោយចីរភាព