ឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានកោតសរសើរនិងបានវាយតម្លៃខ្ពស់ចំពោះការវិវត្តជាវិជ្ជមាននៃការគ្រប់គ្រងបរិស្ថាន តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងបរិស្ថាន ដែលបានជួយឱ្យប្រទេសកម្ពុជាក្លាយជា «ផ្ទះដ៏ស្អាត និងមានបរិស្ថានល្អ» សម្រាប់ប្រជាពលរដ្ឋ។ ការលើកឡើង របស់ឯកឧត្តមឯកអគ្គរាជទូតជប៉ុន បានធ្វើឡើងក្នុងឱកាសជួបពិភាក្សាការងារនិងជម្រាបលា ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នាទីស្តីការក្រសួងបរិស្ថាន នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦។ ឯកឧត្តម UENO Atsushi បានប្រកាសប្តេជ្ញាចិត្តយ៉ាងមុតមាំ របស់ប្រទេសជប៉ុន ក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែស៊ីជម្រៅ ដោយក្នុងនោះ វិស័យបរិស្ថាន និងការប្រែប្រួលអាកាសធាតុ ដែលត្រូវបានចាត់ទុកជាអាទិភាពគន្លឹះមួយ។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត មានប្រសាសន៍ថា រាជរដ្ឋាភិបាល និងស្ថានទូតជប៉ុនប្រចាំកម្ពុជា បានផ្តល់ការគាំទ្រយ៉ាងសកម្ម និងទូលំទូលាយដល់វិស័យបរិស្ថាននៅកម្ពុជា ទាំងផ្នែកថវិកា សម្ភារៈបច្ចេកទេស និងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ ដើម្បីឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាព និងអព្យាក្រឹតកាបូន។ ជាមួយគ្នានេះ ឯកឧត្តម បានថ្លែងបន្ថែមថា ជប៉ុនបានគាំទ្រដល់ភាពស្អាតរបស់កម្ពុជា តាមរយៈការ ផ្តល់ធុងសំរាមញែក និងរថយន្តប្រមូលសំរាម ជួយឱ្យកម្ពុជាដោះស្រាយបញ្ហាសំណល់រឹងនៅតាមសហគមន៍ផ្ទាល់ និង បានជួយជំរុញយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ដែលធ្វើឱ្យពលរដ្ឋកម្ពុជាផ្លាស់ប្តូរទម្លាប់រស់នៅប្រចាំថ្ងៃ ឆ្ពោះទៅរកភាពស្អាត និងសុខភាពល្អ។ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងបន្តពង្រឹងនិងពង្រីកកិច្ចសហការរវាងប្រទេសទាំងពីរ កម្ពុជា-ជប៉ុនក្នុងនោះលើ ការចែករំលែកចំណេះដឹង និងបច្ចេកវិទ្យាបៃតងទំនើបៗមកកម្ពុជា និងបន្តការគាំទ្រ «យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន» ដែលធានាថា កម្ពុជានឹងមានភាពធន់ និងចីរភាពនាពេលអនាគត។

សូមបញ្ជាក់ថា ប្រទេសជប៉ុនបានគាំទ្រ «យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន» របស់កម្ពុជា ដែលផ្តោតលើសសរសត្តម្ភបីគឺ ភាពស្អាត ភាពបៃតង និងចីរភាព។ ជាក់ស្តែង កាលពីពេលថ្មីៗកន្លងមកនេះ ប្រទេសជប៉ុនបានសហការជាមួយកម្មវិធីអភិវឌ្ឍន៍អង្គកការសហប្រជាជាតិ UNDP ផ្តល់ធុងញែកសំរាម ទុកដាក់សំណល់ប្លាស្ទិក ចំនួន ៣ ០០០ ធុង ជូនដល់ក្រសួងបរិស្ថាន ដើម្បីដាក់ពង្រាយតាមបណ្តារាជធានី-ខេត្តគោលដៅ ដូចជា ភ្នំពេញ សៀមរាប និងតំបន់មាត់សមុទ្រ។ ជាមួយគ្នានេះ គម្រោងជំនួយ Kusanone របស់ប្រទេសជប៉ុនបានផ្តល់រថយន្តប្រមូលសំរាម និងឧបករណ៍សម្ភារៈនានា ដើម្បីជួយសម្រួលដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការសម្អាតអនាម័យបរិស្ថា និងលើកកម្ពស់សោភ័ណភាពមូលដ្ឋាន៕

ព័ត៌មានបន្ថែម

គណៈប្រតិភូជប៉ុនមកពីស្ថាប័នធំៗ បានថ្លែងអំណរគុណរដ្ឋមន្ត្រីក្រសួងបរិស្ថាន និងភាពជោគជ័យនៃវេទិកាធុរកិច្ចបច្ចេកវិទ្យាអវកាស សម្រាប់បរិស្ថានរវាងប្រទេសកម្ពុជា-ជប៉ុន
ថ្ងៃ ព្រហស្បតិ៍, 15 តុលា, 2026 គណៈប្រតិភូជប៉ុនមកពីស្ថាប័នធំៗ បានថ្លែងអំណរគុណរដ្ឋមន្ត្រីក្រសួងបរិស្ថាន និងភាពជោគជ័យនៃវេទិកាធុរកិច្ចបច្ចេកវិទ្យាអវកាស សម្រាប់បរិស្ថានរវាងប្រទេសកម្ពុជា-ជប៉ុន
វេទិកាបញ្ញាសិប្បនិម្មិតសម្រាប់សកម្មភាពអាកាសធាតុ ឆ្នាំ២០២៦ (AI for Climate Action Forum 2026) ត្រូវបានបិទបញ្ចប់ដោយជោគជ័យ
ថ្ងៃ ព្រហស្បតិ៍, 15 តុលា, 2026 វេទិកាបញ្ញាសិប្បនិម្មិតសម្រាប់សកម្មភាពអាកាសធាតុ ឆ្នាំ២០២៦ (AI for Climate Action Forum 2026) ត្រូវបានបិទបញ្ចប់ដោយជោគជ័យ
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំ នៃសន្និសីទរដ្ឋភាគីលើកទី១៧ នៃអនុសញ្ញាស្តីពីជីវៈចម្រុះ (CBD COP17) នៅប្រទេសអាមេនី
ថ្ងៃ ព្រហស្បតិ៍, 15 តុលា, 2026 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំ នៃសន្និសីទរដ្ឋភាគីលើកទី១៧ នៃអនុសញ្ញាស្តីពីជីវៈចម្រុះ (CBD COP17) នៅប្រទេសអាមេនី