ខេត្តរតនគិរី៖ ការសម្រេចបានលទ្ធផលការងារតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលមានភាពស្អាត ភាពបៃតង និងចីរភាព ដោយអនុលោមតាមច្បាប់ដែលមានចែងជាធរមាន គឺជាការអនុវត្តបានយ៉ាងត្រឹមត្រូវ និងមានភក្តីភាពបំផុតចំពោះប្រទេសជាតិ ប្រជាពលរដ្ឋ និងថ្នាក់ដឹកនាំ ដែលនេះជាកាតព្វកិច្ចសំខាន់របស់ក្រុមគ្រួសារបរិស្ថានយើង។ អនុសាសន៍ណែនាំរបស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងឡើងក្នុងជំនួបសំណេះសំណាលជាមួយក្រុមគ្រួសារបរិស្ថាននៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ នាមន្ទីរបរិស្ថានខេត្តរតនគិរី ដោយមានការចូលរួមពីមន្ត្រីរាជការ និងមន្ត្រីឧទ្យាននុរក្សយ៉ាងច្រើនកុះករ។

ឯកឧត្តមរដ្ឋមន្រ្តី បានដាក់ចេញការអនុវត្តច្បាប់២.១ ដោយជំរុញឱ្យមានការអនុវត្តច្បាប់ ដើម្បីទប់ស្កាត់ការប្រព្រឹត្តិបទល្មើសធនធានធម្មជាតិ ដោយរាប់ចាប់ពីការកសាងសំណុំរឿងបទល្មើស ការបន្តនីតិវិធីច្បាប់ ការតាមដានវឌ្ឍនភាពការងារ ការរក្សាទុកឯកសារសំណុំរឿងដើម្បីផ្ទៀងផ្ទាត់ និងកំណត់ជាមុខសញ្ញាដដែលឬមុខសញ្ញាថ្មី រួមបញ្ចូលជាមួយនឹងការស្រាវជ្រាវរកមុខមេក្លោងដែលនាំឱ្យមានការប្រព្រឹត្តិបទល្មើសនោះឡើង។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងបញ្ជាក់យ៉ាងច្បាស់ថា ក្រសួងនឹងឈរនៅពីក្រោយ និងការពារជានិច្ចចំពោះមន្ត្រីបរិស្ថានទាំងឡាយណាដែលបានអនុវត្តតួនាទី និងភារកិច្ចស្របតាមច្បាប់ត្រឹមត្រូវ ប៉ុន្តែបែរជាត្រូវគេចោទប្រកាន់ថាបានប្រព្រឹត្តិខុសទៅវិញ។ ការផ្តល់ទំនុកចិត្តនេះ គឺដើម្បីជំរុញឱ្យមន្ត្រីបរិស្ថាន ជាពិសេសមន្ត្រីឧទ្យាននុរក្សនៅថ្នាក់មូលដ្ឋាន មានភាពក្លាហានបន្ថែមទៀតក្នុងការចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ព្រៃឈើ និងការរាន្តយកដីធ្លីរដ្ឋដោយខុសច្បាប់ ដោយមិនមានការភ័យខ្លាចចំពោះសម្ពាធណាមួយឡើយ។

ទន្ទឹមនឹងការការពារអ្នកធ្វើត្រូវ ឯកឧត្តមរដ្ឋមន្ត្រីក៏បានរំលឹកផងដែរថា ការការពារនេះមានសម្រាប់តែអ្នកធ្វើត្រូវប៉ុណ្ណោះ។ ចំពោះមន្ត្រីណាដែលប្រព្រឹត្តអំពើពុករលួយ ឬឃុបឃិតបើកដៃឱ្យមានបទល្មើស នឹងត្រូវប្រឈមមុខនឹងវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់ដូចគ្នា។

 

 

ព័ត៌មានបន្ថែម

គណៈប្រតិភូជប៉ុនមកពីស្ថាប័នធំៗ បានថ្លែងអំណរគុណរដ្ឋមន្ត្រីក្រសួងបរិស្ថាន និងភាពជោគជ័យនៃវេទិកាធុរកិច្ចបច្ចេកវិទ្យាអវកាស សម្រាប់បរិស្ថានរវាងប្រទេសកម្ពុជា-ជប៉ុន
ថ្ងៃ ព្រហស្បតិ៍, 15 តុលា, 2026 គណៈប្រតិភូជប៉ុនមកពីស្ថាប័នធំៗ បានថ្លែងអំណរគុណរដ្ឋមន្ត្រីក្រសួងបរិស្ថាន និងភាពជោគជ័យនៃវេទិកាធុរកិច្ចបច្ចេកវិទ្យាអវកាស សម្រាប់បរិស្ថានរវាងប្រទេសកម្ពុជា-ជប៉ុន
វេទិកាបញ្ញាសិប្បនិម្មិតសម្រាប់សកម្មភាពអាកាសធាតុ ឆ្នាំ២០២៦ (AI for Climate Action Forum 2026) ត្រូវបានបិទបញ្ចប់ដោយជោគជ័យ
ថ្ងៃ ព្រហស្បតិ៍, 15 តុលា, 2026 វេទិកាបញ្ញាសិប្បនិម្មិតសម្រាប់សកម្មភាពអាកាសធាតុ ឆ្នាំ២០២៦ (AI for Climate Action Forum 2026) ត្រូវបានបិទបញ្ចប់ដោយជោគជ័យ
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំ នៃសន្និសីទរដ្ឋភាគីលើកទី១៧ នៃអនុសញ្ញាស្តីពីជីវៈចម្រុះ (CBD COP17) នៅប្រទេសអាមេនី
ថ្ងៃ ព្រហស្បតិ៍, 15 តុលា, 2026 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំ នៃសន្និសីទរដ្ឋភាគីលើកទី១៧ នៃអនុសញ្ញាស្តីពីជីវៈចម្រុះ (CBD COP17) នៅប្រទេសអាមេនី