«ផ្ទះស្អាត មានសិរីសួស្តី មានសុភមង្គល និងគ្មានជំងឺ» នេះជាកាេថ្លែងឡើងរបស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅក្នុងទិវាអនាម័យបរិស្ថានជាតិ ២៣វិច្ឆិកា ក្រោមប្រធានបទ«បរិស្ថានបៃតង ភូមិឋានស្អាត» នាព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសាលាបឋមសិក្សាដំរិល ឃុំដំរិល ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។

លើសពីភាពស្អាត ឯកឧត្តមរដ្ឋមន្រ្តី ក៏បានបណ្តុះនូវផ្នត់គំនិតបៃតង ក្នុងចំណោមសិស្សានុសិស្សប្រមាណជាង ៥០០នាក់។
ភាពបៃតង និងវត្តមានរបស់ដើមឈើដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតបរិស្ថានស្អាត និងមានសុខភាពល្អ ដោយជួយកាត់បន្ថយផលប៉ះពាល់អវិជ្ជមានជាច្រើន ក្នុងនោះរួមមានការកាត់បន្ថយកាបូនិច និងឧស្ម័នផ្ទះកញ្ចក់ ពីព្រោះដើមឈើជាអ្នកស្រូបយកឧស្ម័នកាបូនិច ពីបរិយាកាសតាមរយៈដំណើរការរស្មីសំយោគ និងបញ្ចេញមកវិញនូវឧស្ម័នអុកស៊ីសែន ដែលជាខ្យល់អាកាសស្អាតសម្រាប់មនុស្ស និងសត្វដកដង្ហើម។

ម្យ៉ាងវិញទៀត ដើមឈើក៏ជួយកាត់បន្ថយការបំពុលខ្យល់ និងធូលីម៉ត់ ដោយសារស្លឹក និងមែកឈើជួយចាប់យកល្អងធូលី ភាគតូចល្អិត (PM2.5) និងស្រូបយកឧស្ម័នពុលផ្សេងៗដូចជា អាសូតឌីអុកស៊ីត និងស៊ុលហ្វួរឌីអុកស៊ីត ធ្វើឲ្យគុណភាពខ្យល់មានភាពល្អប្រសើរ។ បន្ថែមពីនេះ ដើមឈើក៏អាចកាត់បន្ថយកំដៅ និងបាតុភូតផ្សេងៗ ជាក់ស្តែង កម្ពុជាកំពុងប្រុងប្រៀបនិងត្រៀមលក្ខណៈដាក់ចេញយន្តការនានា ដើម្បីការពារទប់ទល់នឹងហានីភ័យបាតុភូតអែលនីញ៉ូ ដែលកម្ពុជាអាចនឹងប្រឈមនាពេលដ៏ខ្លីខាងមុខនេះ។

ជាមួយគ្នានេះ ប្រព័ន្ធឫសដើមឈើជួយតោងចាប់ដីឱ្យជាប់ កាត់បន្ថយការបាត់បង់ដីស្រទាប់លើ និងការពារការរអិលបាក់ដីនៅពេលមានភ្លៀងធ្លាក់ខ្លាំង និងកាត់បន្ថយហានិភ័យនៃទឹកជំនន់ និងការហូរច្រោះទឹកភ្លៀង និងកាត់បន្ថយការបាត់បង់ជីវៈចម្រុះ ដោយភាពបៃតងជួយផ្តល់ជម្រក និងប្រភពអាហារដល់សត្វព្រៃ បក្សាបក្សី និងសត្វល្អិតដែលមានប្រយោជន៍ ដែលជាផ្នែកមួយនៃការរក្សាសមតុល្យប្រព័ន្ធអេកូឡូស៊ី៕

ព័ត៌មានបន្ថែម

ក្រសួងបរិស្ថានជំរុញការចូលរួម «ការពង្រឹងប្រសិទ្ធភាពការគ្រប់គ្រងតំបន់ការពារធម្មជាតិ» ឆ្ពោះទៅរកនិរន្តរភាពបរិស្ថានសម្រាប់កូនចៅជំនាន់ក្រោយ
ថ្ងៃ ពុធ, 4 វិច្ឆិកា, 2026 ក្រសួងបរិស្ថានជំរុញការចូលរួម «ការពង្រឹងប្រសិទ្ធភាពការគ្រប់គ្រងតំបន់ការពារធម្មជាតិ» ឆ្ពោះទៅរកនិរន្តរភាពបរិស្ថានសម្រាប់កូនចៅជំនាន់ក្រោយ
ក្រសួងបរិស្ថាន និងសមាគមនិស្សិតសន្តិភាពដើម្បីប្រជាធិបតេយ្យ ពង្រឹងកិច្ចសហប្រតិបត្តិលើវិស័យបរិស្ថាន
ថ្ងៃ ពុធ, 4 វិច្ឆិកា, 2026 ក្រសួងបរិស្ថាន និងសមាគមនិស្សិតសន្តិភាពដើម្បីប្រជាធិបតេយ្យ ពង្រឹងកិច្ចសហប្រតិបត្តិលើវិស័យបរិស្ថាន
សេចក្តីប្រកាសព័ត៌មាន៖ លទ្ធផលការងាររបស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ដឹកនាំប្រតិភូកម្ពុជា ចូលរួមសន្និសីទអង្គការសហប្រជាជាតិស្តីពីជីវៈចម្រុះ លើកទី១៧ (COP17) នៅទីក្រុងយេរ៉េវ៉ាន់ ប្រទេសអាមេនី
ថ្ងៃ ចន្ទ, 2 វិច្ឆិកា, 2026 សេចក្តីប្រកាសព័ត៌មាន៖ លទ្ធផលការងាររបស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ដឹកនាំប្រតិភូកម្ពុជា ចូលរួមសន្និសីទអង្គការសហប្រជាជាតិស្តីពីជីវៈចម្រុះ លើកទី១៧ (COP17) នៅទីក្រុងយេរ៉េវ៉ាន់ ប្រទេសអាមេនី