នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ លោកជំទាវ​ ចាន់​ សុម៉ាលី​ អនុរដ្ឋលេខាធិការ​ក្រសួងបរិស្ថាន ​បានចូលរួមជាអធិបតីក្នុងពិធីបើក និងដឹកនាំសិក្ខាសាលាពិគ្រោះយោបល់ស្តីពី “សេចក្តីព្រាងអនុក្រឹត្យស្តីពីការប្រមូល និងការបែងចែកផលប្រយោជន៍ពីការប្រើប្រាស់ធនធានពន្ធុ (ABS) និងសេចក្តីព្រាងយុទ្ធសាស្រ្តប្រាស្រ័យទាក់ទង និងផែនការសកម្មភាពបញ្ជ្រាបយេនឌ័រពាក់ព័ន្ធនឹង ABS” នៅសណ្ឋាគារអង្គរប៉ារ៉ាឌី ខេត្តសៀមរាប។

សិក្ខាសាលានេះមានការចូលរួមពីឯកឧត្តម ង៉ាន់ ភិរុណ អភិបាលរងខេត្តសៀមរាប សមាជិការក្រុមការងារបច្ចេកទេស ABS និងយេនឌ័រ​ ក្រសួងបរិស្ថាន​ តំណាងក្រសួងស្ថាប័ន-មន្ទីរពាក់ព័ន្ធ កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ទីប្រឹក្សាគម្រោងជាតិ-អន្តរជាតិ សហគមន៍តំបន់ការពារធម្មជាតិ យុវជន និស្សិត សរុបប្រមាណ១១០នាក់ ក្នុងគោលបំណងដើម្បីពិនិត្យ ពិភាក្សា និងផ្តល់ធាតុចូលលើ៖ ១.សេចក្តីព្រាងអនុក្រឹត្យស្តីពី ABS ២.សេចក្តីព្រាងយុទ្ធសាស្ត្រប្រាស្រ័យទាក់ទង និង ៣.ចែករំលែកព័ត៌មានអំពីទំនាក់ទំនងយេនឌ័រ និងទស្សនទានស្តីពី ABS និងចំណេះដឹងជាប្រពៃណីពាក់ព័ន្ធ រួមទាំងតួនាទីរបស់ស្ត្រីលើកិច្ចការពារបរិស្ថាន និងអភិរក្សធនធានជីវៈចម្រុះ។
ជាលទ្ធផល អង្គសិក្ខាសាលាបានពិនិត្យ ពិភាក្សា និងផ្តល់យោបល់លើសេចក្តីព្រាងអនុក្រឹត្យស្តីពី ABS ដោយផ្តោតសំខាន់អំពី៖ ១.នីតិវិធីដើម្បីទទួលបានលិខិតអនុញ្ញាតឱ្យប្រមូលធនធានពន្ធុ​ (Access Permit) រួមទាំងការព្រមព្រៀងដោយទទួលបានព័ត៌មានគ្រប់គ្រាន់ជាមុន (PIC) និងការបង្កើតលក្ខខណ្ឌឯកភាពរួម (MAT) រវាងអ្នកប្រើប្រាស់និងអ្នកផ្ត​ល់​
ដេីម្បីធានាបាននូវការចែករំលែកផលប្រយោជន៍ពីការប្រេីប្រាស់ធនធាន​ពន្ធុ​ និងចំណេះដឹងជាប្រពៃពាក់ព័ន្ធដោយសមភាព​ និងសមធម៌​ ២.តួនាទីនិងការកំណត់រយៈពេលរបស់ជនបង្គោលថ្នាក់ជាតិក្នុងការសម្របសម្រួលផ្តល់ព័ត៌មានដល់អ្នកប្រើប្រាស់និងអ្នកផ្តល់ ការដាក់បញ្ជូនឯកសារទៅអាជ្ញាធរមានសមត្ថកិច្ចជាតិ និងការពិនិត្យផ្ទៀងផ្ទាត់ឯកសារ MAT និង ៣.ការចូលរួមនិងសិទ្ធិសម្រេចរបស់អ្នកផ្តល់ឆ្លើយតបនឹងការអនុញ្ញាតឱ្យប្រមូលធនធានពន្ធុ និងការពន្យាសុពលភាពនៃលិខិតអនុញ្ញាតឱ្យប្រមូល។

ទន្ទឹមនឹងនេះ​ អង្គសិក្ខាសាលា ក៏បានបន្តពិភាក្សាលើសេចក្តីព្រាងយុទ្ធសាស្ត្រប្រាស្រ័យទាក់ទងដើម្បីលើកកម្ពស់ការចែករំលែកព័ត៌មាន និងការផ្សព្វផ្សាយការងារ ABS និងផែនការសកម្មភាពបញ្ជ្រាបយេនឌ័រពាក់ព័ន្ធនឹងការងារ​ ABS ដេីម្បីធានាបាននូវការចូលរួមរបស់ស្ត្រី​ដែលជាកម្លាំងចលករដ៏សំខាន់ និងការចែករំលែកផលប្រយោជន៍ដោយសមភាព​ និងសមធម៌៕

ព័ត៌មានបន្ថែម

ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយ​លោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
ថ្ងៃ ពុធ, 28 សីហា, 2019 ឯកឧត្តម រ័ត្នវិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ
សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩
ថ្ងៃ ពុធ, 28 សីហា, 2019 សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩
yunanistan haberleri

cameron cohen sex video

www indinsex com