នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាននិង លោកជំទាវ ជា សុផាកន្នី ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ក្រសួង បរិស្ថានន បានដឹកនាំគណៈប្រតិភូក្រសួង និងក្រុមការងារចុះមូលដ្ឋានខេត្តត្បូងឃ្មុំ និងយុវជន សសយក ក្រសួងបរិស្ថាន បាននាំយកអំណោយសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុនម៉ាណែត និងចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋភៀសសឹកនៅវត្តសុវណ្ណគិរីហៅវត្តឆែប និងប្រគល់អំណោយតំណាងជនភៀសសឹកវត្តដងផ្លិតនិងវត្តកំពង់សង្កែ នៅទីតាំងវត្តឆែប ខេត្តព្រះវិហារ។

មានប្រសាសន៍នៅក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី បាននាំនូវប្រសាសន៍ផ្ញើសាកសួរសុខទុក្ខ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុនម៉ាណែត ដែលលោក តែងតែគិតគូរជានិច្ច អំពីសុខទុក្ខ និងជីវភាពរស់នៅរបស់បង ប្អូន អ៊ុំ ពូ មីង ក្មួយៗ និងចៅៗ ទាំងអស់ ដែលជាជនភៀសសឹក ក៏ដូចវីរយុទ្ធជន នៅគ្រប់ទីកន្លែង និយាយជារួម និងនិយាយដោយឡែកនៅក្នុងខេត្តព្រះវិហារនេះ ។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត មានប្រសាសន៍ថា សង្រ្គាមមិនល្អទេសម្រាប់យើងទាំងអស់គ្នា គេបំពានយើងគេឈ្លានពានយើង គេប្រើប្រាស់គ្រប់មធ្យបាយទាំងអស់ តែវីរៈកងទ័ពយើងនៅតែតស៊ូការពារទឹកដីរបស់យើងយ៉ាងអង់អាចក្លាហាន ។ ឯកឧត្តម លើកឡើងបន្ថែម ជាមួយនិងការលះបង់របស់វីរៈយុទ្ធជនយើងជួរមុខ ក្រសួងបរិស្ថាន និងក្រុមការងារចុះជួយខេត្តត្បូងឃ្មុំ និងបន្តធ្វើយ៉ាងណាប្រឹងប្រែងជួយផ្គត់ផ្គង់ មិនត្រឹមតែស្បៀងអាហារនោះទេ នោងជួយថែក្សាបរិស្ថាន ដើម្បីបងប្អូនភៀសសឹកយើងទាំងអស់គ្នាមានសុខភាពល្អ ។

ឯកឧត្តមរដ្ឋមន្ត្រីបន្ថែមថា ក្រុមការងារបរិស្ថាន ក៏ដូចជាក្រុមការងារចុះមូលដ្ឋាន និងប្រជាពលរដ្ឋនៅខេត្តត្បូងឃ្មុំ ដែលភៀសសឹកមកទីនោះគឺជាសាច់ឈាមតែមួយ ខ្មែរតែមួយរួបរួមជាមួយគ្នា សុខទុក្ខជាមួយគ្នានេះទី១ ហើយទី២ បងប្អូនដែលត្រូវការស្បៀងអាហារ ត្រូវតែមានជូនបងប្អូនទាំងអស់ គឺរៀបចំជូន ពិសេសបងប្អូនវីរកងទ័ពជួរមុខ ហើយជាមួយគ្នានេះ ទី៣ នោះគឺក្រុមការងារចុះមូលដ្ឋានខេត្តត្បូងឃ្មុំ បានធ្វើការបួងសួងបន់ស្រន់ព្រះអង្គខ្មៅ វត្តប្រធាតុបាស្រី ធ្វើយ៉ាងណាអោយបងប្អូនទាំងអស់គ្នា ជាពិសេសវីរកងទ័ព ទទួលបានជោគជ័យលើខ្មាំងសត្រូវ។

យោងតាមរបាយការណ៍របស់អាជ្ញាធរ បានអោយដឹងដា បងប្អូនភៀសសឹកនៅខេត្តព្រះវិហារមានចំនួន៩កន្លែង ដោយឡែកប្រជាពលរដ្ឋដែលមកពីស្រុកជាំក្សាន្ត មានចំនួន១៤០០០គ្រួសារ ស្មើរនិង៤៦០០០នាក់ ចំពោះស្រុកឆែបមាន៤កន្លែង ដែលច្រើនជាងគេ ៥០ ភាគរយនៅវត្តពោធិ៍៥០០០ដើម មានរហូតទៅដល់២ម៉ឺននាក់ ស្មើរនិង៥៥៦៣គ្រួសារ។ ក្នុងរយះពេលថ្មីៗនេះបងប្អូនប្រជាពលរដ្ឋភៀសសឹកបានវិលត្រឡប់ទៅលំនៅដ្ឋានសរុបទាំង៩កន្លែងមាន១៦០០ គ្រួសារ ស្មើរនិង៦៧៥៣នាក់៕

 

 

 

ព័ត៌មានបន្ថែម

កម្ពុជាអំពាវនាវដល់សហគមន៍អន្តរជាតិបង្កើនហិរញ្ញប្បទានអាកាសធាតុ និងរក្សាគោលដៅកំដៅ ១.៥ អង្សាសេ នៅក្នុងសន្និសីទ COP31 នៅប្រទេសទួរគីយ៉េ
ថ្ងៃ ពុធ, 18 វិច្ឆិកា, 2026 កម្ពុជាអំពាវនាវដល់សហគមន៍អន្តរជាតិបង្កើនហិរញ្ញប្បទានអាកាសធាតុ និងរក្សាគោលដៅកំដៅ ១.៥ អង្សាសេ នៅក្នុងសន្និសីទ COP31 នៅប្រទេសទួរគីយ៉េ
កម្ពុជា–ឡាវ ជំរុញកិច្ចសហប្រតិបត្តិការលើផ្នែគបរិស្ថាន និងពង្រីកសក្តានុពលសម្រាប់ទាញយកហិរញ្ញប្បទានអាកាសធាតុ។
ថ្ងៃ ពុធ, 18 វិច្ឆិកា, 2026 កម្ពុជា–ឡាវ ជំរុញកិច្ចសហប្រតិបត្តិការលើផ្នែគបរិស្ថាន និងពង្រីកសក្តានុពលសម្រាប់ទាញយកហិរញ្ញប្បទានអាកាសធាតុ។
កម្ពុជាលើកកម្ពស់ការអនុវត្តផែនការជាតិរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ លើកទី៣ (NDC 3.0) តាមរយៈការពង្រីកថាមពលស្អាត និងពង្រឹងសន្តិសុខថាមពល
ថ្ងៃ ព្រហស្បតិ៍, 12 វិច្ឆិកា, 2026 កម្ពុជាលើកកម្ពស់ការអនុវត្តផែនការជាតិរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ លើកទី៣ (NDC 3.0) តាមរយៈការពង្រីកថាមពលស្អាត និងពង្រឹងសន្តិសុខថាមពល