ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានបានគូសបញ្ជាក់ប្រាប់ពិភពលោកថា ប្រទេសកម្ពុជាបានអនុម័តផែនការជាតិស្តីពីប្រព័ន្ធត្រជាក់អកម្ម (National Cooling Action Plan) ដ៏ទូលំទូលាយ ដោយបានរួមចំណែកដោះស្រាយបញ្ហាតម្រូវការសារធាតុត្រជាក់នៅក្នុងអគារ ខ្សែច្រវ៉ាក់ផលិតអាហារត្រជាក់ និងកន្លែងថែទាំសុខភាព។

សសរស្តម្ភជាមូលដ្ឋាននៃផែនការជាតិស្តីពីប្រព័ន្ធត្រជាក់អកម្ម គឺជាយុទ្ធសាស្ត្រត្រជាក់អកម្ម ដើម្បីកាត់បន្ថយតម្រូវការកំដៅ និងភាពត្រជាក់ដោយការរចនា មុនពេលពឹងផ្អែកលើប្រព័ន្ធមេកានិច។ នៅក្នុងប្រទេសកម្ពុជា ភាពត្រជាក់អកម្មកំពុងការពារសហគមន៍រួចហើយក្នុងអំឡុងពេលរលកកំដៅកើនឡើង ដោយបានជួយបន្ធូរបន្ថយសម្ពាធលើប្រព័ន្ធថាមពលរបស់យើង និងជៀសវាងតម្រូវការដែលមិនមានភាពចាំបាច់ ក្នុងនោះយើងបានត្រៀមខ្លួនជាស្រេចក្នុងការចែករំលែកលិខិតបទដ្ឋានគតិយុត្ត ផែនការសកម្មភាព និងបទពិសោធន៍របស់កម្ពុជា ហើយក៏សូមស្វាគមន៍ភាពជាដៃគូរផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុកាន់តែស៊ីជម្រៅ ដើម្បីពន្លឿនភាពត្រជាក់អកម្មនៅទូទាំងប្រទេសអាស៊ាន និងពិភពលោក។

គួរបញ្ជាក់ថា៖ វេទិកាកិច្ចពិភាក្សាតុមូលជាន់ខ្ពស់ថ្នាក់រដ្ឋមន្រ្តី ស្តីពី ការប្តេជ្ញាចិត្តក្នុងការអនុវត្ដកិច្ចសន្យាភាពត្រជាក់អកម្មសកល(The High-Level Cooling Ministerial Roundtable on Delivering on the Global Cooling Pledge) គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំមួយក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ (COPs) ដើម្បីវាយតម្លៃពីការប្តេជ្ញាចិត្តរបស់ប្រទេស ក្នុងការអនុវត្ដសកម្មភាពភាពត្រជាក់អកម្ម ក្នុងការចូលរួមកាត់បន្ថយការកើនឡើងឧស្ម័នផ្ទះកញ្ចក់ឱ្យបានយ៉ាងតិច ៦៨% នៅឆ្នាំ ២០៥០៕

ព័ត៌មានបន្ថែម

កម្ពុជាប្រកាសដាក់ឱ្យប្រើជាផ្លូវការនូវ «យុទ្ធសាស្ត្រ ការទូតបរិស្ថានកម្ពុជា ឆ្នាំ២០២៦–២០៣០»
ថ្ងៃ អង្គារ, 7 កក្កដា, 2026 កម្ពុជាប្រកាសដាក់ឱ្យប្រើជាផ្លូវការនូវ «យុទ្ធសាស្ត្រ ការទូតបរិស្ថានកម្ពុជា ឆ្នាំ២០២៦–២០៣០»
ទូតជប៉ុនថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងបរិស្ថាន ជួយឱ្យប្រទេសកម្ពុជាក្លាយជា «ផ្ទះដ៏ស្អាត និងមានបរិស្ថានល្អ» សម្រាប់ប្រជាពលរដ្ឋ
ថ្ងៃ អង្គារ, 7 កក្កដា, 2026 ទូតជប៉ុនថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងបរិស្ថាន ជួយឱ្យប្រទេសកម្ពុជាក្លាយជា «ផ្ទះដ៏ស្អាត និងមានបរិស្ថានល្អ» សម្រាប់ប្រជាពលរដ្ឋ
រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដឹកនាំសកម្មភាពដាំដើមឈើនៅទូទាំងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ក្នុងយុទ្ធនាការបង្កើនគម្របបៃតង និងឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុនៅតាមមូលដ្ឋាន
ថ្ងៃ អង្គារ, 7 កក្កដា, 2026 រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដឹកនាំសកម្មភាពដាំដើមឈើនៅទូទាំងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ក្នុងយុទ្ធនាការបង្កើនគម្របបៃតង និងឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុនៅតាមមូលដ្ឋាន