ការពង្រឹងហេដ្ឋរចនាសម្ព័ន្ធលើការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន នៅក្នុងខេត្តព្រះសីហនុ និងខេត្តកោះកុង ត្រូវបានលើកយកមកពិភាក្សា នៅក្នុងកិច្ចប្រជុំ​គណៈកម្មាធិការ​គ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន (គ.គ.ស.) នៅសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ នាទីស្តីការក្រសួងបរិស្ថាន ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានគណៈកម្មាធិការគ.គ.ស.។

អនុលោមតាមគោលនយោបាយស្តីពីការ គ្រប់គ្រងសំរាម សំណល់រឹង ដែលរួមមានការបង្កើត និងដាក់ឱ្យអនុវត្ត​ប្រព័ន្ធគ្រប់គ្រងសំរាមទំនើប គ្រប់ជ្រុងជ្រោយ ដោយផ្អែកលើប្រសិទ្ធភាពសេដ្ឋកិច្ច ធនធានហិរញ្ញវត្ថុ និរន្តរភាពបរិស្ថាន និងផលប្រយោជន៍សង្គម ត្រូវបាន គណៈកម្មាធិការគ.គ.ស. កំពុងពង្រឹងលើហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រង និងកែច្នៃសំរាម។ កិច្ចខិតខំប្រឹងប្រែងនេះ រួមមានការទាញយកធនធានពីសំណល់ ការញែកសំរាមតាំងពីថ្នាក់មូលដ្ឋាន ទីតាំងអាជីវកម្ម ឬរោងចក្រជាដើម និងការពង្រឹងការគ្រប់គ្រងទីលានទុកដាក់សំរាម។

សូមជម្រាបជូនថា គោលនយោបាយស្តីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ឆ្នាំ២០២០-២០៣០ មានចក្ខុវិស័យរួមចំណែកធ្វើឱ្យព្រះរាជាណាចក្រកម្ពុជា កាន់តែមានបរិស្ថានស្អាត ធានាបាននូវការរស់នៅប្រកបដោយផាសុកភាព សុខុមាលភាព និងមានសោភ័ណភាពទាក់ទាញ ស្របទៅនឹងការរីកចម្រើនផ្នែកសេដ្ឋកិច្ច និងនគរូបនីយកម្មយ៉ាងឆាប់រហ័សនាពេលបច្ចុប្បន្ន។

   

ព័ត៌មានបន្ថែម

រដ្ឋមន្រ្តីក្រសួងបរិស្ថានគាំទ្រយ៉ាងពេញទំហឹង ចំពោះគម្រោងវិនិយោគ ដែលជួយដល់នរន្តរភាពបរិស្ថាននៅកម្ពុជា
ថ្ងៃ ពុធ, 24 មិថុនា, 2026 រដ្ឋមន្រ្តីក្រសួងបរិស្ថានគាំទ្រយ៉ាងពេញទំហឹង ចំពោះគម្រោងវិនិយោគ ដែលជួយដល់នរន្តរភាពបរិស្ថាននៅកម្ពុជា
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ទទួលជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំក្រុមហ៊ុន Ecosphere និង Royal Group អំពីទីផ្សារឥណទានកាបូន និងក្របខ័ណ្ឌបញ្ជាក់ថាមពលកកើតឡើងវិញ
ថ្ងៃ ព្រហស្បតិ៍, 11 មិថុនា, 2026 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ទទួលជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំក្រុមហ៊ុន Ecosphere និង Royal Group អំពីទីផ្សារឥណទានកាបូន និងក្របខ័ណ្ឌបញ្ជាក់ថាមពលកកើតឡើងវិញ
ក្រសួងបរិស្ថាន និងអង្គការ GGGI ពិភាក្សាការងារ ដើម្បីពិនិត្យកិច្ចសហប្រតិបត្តិការសម្រាប់រយៈពេល ៣ឆ្នាំខាងមុខ
ថ្ងៃ ពុធ, 10 មិថុនា, 2026 ក្រសួងបរិស្ថាន និងអង្គការ GGGI ពិភាក្សាការងារ ដើម្បីពិនិត្យកិច្ចសហប្រតិបត្តិការសម្រាប់រយៈពេល ៣ឆ្នាំខាងមុខ