នៅក្នុងឱកាសទទួលជួបពិភាក្សាការងារ ជាមួយប្រតិភូអង្គការទស្សនៈពិភពលោកអន្តរជាតិ (World Vision Cambodia) ដឹកនាំដោយ លោកស្រីបណ្ឌិត Than Thi Ha នាយិកាស្តីទីអង្គការ នារសៀលថ្ងៃទី២៧​ ខែកក្កដា ឆ្នាំ​២០២៦ នាទីស្តីការក្រសួងបរិស្ថាន  ឯកឧត្តមបណ្ឌិត អ៊ាង​ សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានមានប្រសាសន៍ថាកន្លងមកអង្គការដៃគូនៅក្នុងប្រទេសកម្ពុជា បានចូលរួមគាំទ្រយ៉ាងពេញទំហឹង ដល់យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ដើម្បីភាពស្អាត បៃតង និងចីរភាព។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តីបានវាយតម្លៃខ្ពស់ចំពោះសកម្មភាពរបស់អង្គការទស្សនពិភពលោក ដែលកំពុងអនុវត្តការដាំដើមឈើ និងការថែរក្សាព្រៃឈើ ដែលមិនត្រឹមតែជួយការពារបរិស្ថានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយឱ្យប្រជាសហគមន៍ អាចទាញប្រាក់ចំណូលបន្ថែម និងកសាងភាពធន់នឹងការប្រែប្រួលអាកាសធាតុផងដែរ។

ក្នុងឱកាសនេះ លោកស្រីបណ្ឌិត Than Thi Ha  បានលើកឡើងថា អង្គការ World Vision នឹងបន្តចូលរួមជាមួយក្រសួងបរិស្ថាន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត ក្នុងការកសាងសហគមន៍មូលដ្ឋាន ឱ្យមានភាពធន់នឹងការប្រែប្រួលអាកាសធាតុ ដោយការតភ្ជាប់កិច្ចការពារបរិស្ថាន ទៅនឹងការបង្កើនចំណូលសេដ្ឋកិច្ចមូលដ្ឋាន តាមរយៈការជំរុញឱ្យប្រជាជនចេះថែរក្សា ការពារព្រៃឈើ ការដាំស្តារព្រៃឈើឡើងវិញ និងការបង្កើតមុខរបរក្រៅពីការដាក់សម្ពាធលើព្រៃឈើ។ ការងារនេះជួយឱ្យប្រជាពលរដ្ឋមានជីវភាពល្អប្រសើរ និងធានាបាននូវការរស់នៅប្រកបដោយចីរភាព។

 

 

 

 

ព័ត៌មានបន្ថែម

សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩
ថ្ងៃ ពុធ, 28 សីហា, 2019 សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងបរិស្ថានឆ្នាំ២០១៩