នៅក្នុងឱកាសទទួលជួបពិភាក្សាការងារ ជាមួយប្រតិភូអង្គការទស្សនៈពិភពលោកអន្តរជាតិ (World Vision Cambodia) ដឹកនាំដោយ លោកស្រីបណ្ឌិត Than Thi Ha នាយិកាស្តីទីអង្គការ នារសៀលថ្ងៃទី២៧​ ខែកក្កដា ឆ្នាំ​២០២៦ នាទីស្តីការក្រសួងបរិស្ថាន  ឯកឧត្តមបណ្ឌិត អ៊ាង​ សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានមានប្រសាសន៍ថាកន្លងមកអង្គការដៃគូនៅក្នុងប្រទេសកម្ពុជា បានចូលរួមគាំទ្រយ៉ាងពេញទំហឹង ដល់យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ដើម្បីភាពស្អាត បៃតង និងចីរភាព។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តីបានវាយតម្លៃខ្ពស់ចំពោះសកម្មភាពរបស់អង្គការទស្សនពិភពលោក ដែលកំពុងអនុវត្តការដាំដើមឈើ និងការថែរក្សាព្រៃឈើ ដែលមិនត្រឹមតែជួយការពារបរិស្ថានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយឱ្យប្រជាសហគមន៍ អាចទាញប្រាក់ចំណូលបន្ថែម និងកសាងភាពធន់នឹងការប្រែប្រួលអាកាសធាតុផងដែរ។

ក្នុងឱកាសនេះ លោកស្រីបណ្ឌិត Than Thi Ha  បានលើកឡើងថា អង្គការ World Vision នឹងបន្តចូលរួមជាមួយក្រសួងបរិស្ថាន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត ក្នុងការកសាងសហគមន៍មូលដ្ឋាន ឱ្យមានភាពធន់នឹងការប្រែប្រួលអាកាសធាតុ ដោយការតភ្ជាប់កិច្ចការពារបរិស្ថាន ទៅនឹងការបង្កើនចំណូលសេដ្ឋកិច្ចមូលដ្ឋាន តាមរយៈការជំរុញឱ្យប្រជាជនចេះថែរក្សា ការពារព្រៃឈើ ការដាំស្តារព្រៃឈើឡើងវិញ និងការបង្កើតមុខរបរក្រៅពីការដាក់សម្ពាធលើព្រៃឈើ។ ការងារនេះជួយឱ្យប្រជាពលរដ្ឋមានជីវភាពល្អប្រសើរ និងធានាបាននូវការរស់នៅប្រកបដោយចីរភាព។

 

 

 

 

ព័ត៌មានបន្ថែម

មន្រ្តីបរិស្ថាននៅតាមតំបន់ការពារធម្មជាតិបន្តពង្រឹងភាពស្អាត យកច្បាប់ទៅប្រើប្រាស់ក្នុងបុព្វហេតុការពារបរិស្ថាន និងធនធានធម្មជាតិ និងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមប្រកបដោយចីរភាព
ថ្ងៃ ព្រហស្បតិ៍, 8 មករា, 2026 មន្រ្តីបរិស្ថាននៅតាមតំបន់ការពារធម្មជាតិបន្តពង្រឹងភាពស្អាត យកច្បាប់ទៅប្រើប្រាស់ក្នុងបុព្វហេតុការពារបរិស្ថាន និងធនធានធម្មជាតិ និងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមប្រកបដោយចីរភាព
សមាគមនារីកម្ពុជាក្រសួងបរិស្ថានបន្ដសកម្មភាពមនុស្សធម៌ ជូនវីរកងទ័ពជួរមុខ និងប្រជាពលរដ្ឋភៀសសឹកដោយសារការឈ្លាមពានរបស់កងទ័ពថៃមកលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា
ថ្ងៃ ពុធ, 17 ធ្នូ, 2025 សមាគមនារីកម្ពុជាក្រសួងបរិស្ថានបន្ដសកម្មភាពមនុស្សធម៌ ជូនវីរកងទ័ពជួរមុខ និងប្រជាពលរដ្ឋភៀសសឹកដោយសារការឈ្លាមពានរបស់កងទ័ពថៃមកលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា
ធុងសំរាមចំនួន ៩៣៩ធុង ត្រូវបានក្រសួងបរិស្ថានបន្តយកចែកជូនទៅតាមមូលដ្ឋានសុខាភិបាល សាលារៀន និងវត្តអារាមនៅទូទាំងខេត្តកោះកុង
ថ្ងៃ សុក្រ, 7 វិច្ឆិកា, 2025 ធុងសំរាមចំនួន ៩៣៩ធុង ត្រូវបានក្រសួងបរិស្ថានបន្តយកចែកជូនទៅតាមមូលដ្ឋានសុខាភិបាល សាលារៀន និងវត្តអារាមនៅទូទាំងខេត្តកោះកុង