ទីស្តីការក្រសួងបរិស្ថាន៖ នៅរសៀលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានបានអនុញ្ញាតិឱ្យប្រតិភូសមាគមនិស្សិតសន្តិភាពដើម្បីប្រជាធិបតេយ្យ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអង្គការសង្គមស៊ីវិល និងក្រុមយុវជនអ្នកស្រឡាញ់បរិស្ថាន។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមក៏បានលើកទឹកចិត្តឱ្យក្រុមយុវជន និងអង្គការមិនមែនរដ្ឋាភិបាល បន្តសកម្មភាពចុះតាមដានដោយឈរលើមូលដ្ឋានការពិត ភាពស្មោះត្រង់ និងប្រុងប្រយ័ត្នខ្ពស់ ដើម្បីជួយការពារផលប្រយោជន៍ជាតិ។

បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្រ្តីបានគូសបញ្ជាក់ពីសារៈសំខាន់នៃការរក្សាតុល្យភាពរវាងការអភិរក្សធនធានធម្មជាតិ និងតម្រូវការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម ដើម្បីឆ្លើយតបទៅនឹងតម្រូវការមូលដ្ឋានរបស់ប្រជាពលរដ្ឋ ដោយអនុលោមតាមភាពស្អាត ភាពបៃតង និងចីរភាព ឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។ ជាមួយគ្នានេះ ភាគីទាំងពីរបានបង្ហាញនូវការប្តេជ្ញាចិត្តក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ និងសម្របសម្រួលការងារបច្ចេកទេសជាមួយគ្នា។

សូមជម្រាបជូនថា ក្រសួងបរិស្ថានបើកចំហទ្វារស្វាគមន៍ និងទទួលយករាល់របាយការណ៍ ក៏ដូចជាសំណូមពរផ្សេងៗពីសំណាក់ក្រុមយុវជនអ្នកស្រឡាញ់បរិស្ថាន និងអង្គការសង្គមស៊ីវិល ដើម្បីរួមគ្នាអភិវឌ្ឍវិស័យបរិស្ថាននៅកម្ពុជាឱ្យកាន់តែប្រសើរឡើងសម្រាប់មនុស្សជាតិនៅគ្រប់ជំនាន់៕

ព័ត៌មានបន្ថែម

ក្រសួងបរិស្ថានជំរុញការចូលរួម «ការពង្រឹងប្រសិទ្ធភាពការគ្រប់គ្រងតំបន់ការពារធម្មជាតិ» ឆ្ពោះទៅរកនិរន្តរភាពបរិស្ថានសម្រាប់កូនចៅជំនាន់ក្រោយ
ថ្ងៃ ពុធ, 4 វិច្ឆិកា, 2026 ក្រសួងបរិស្ថានជំរុញការចូលរួម «ការពង្រឹងប្រសិទ្ធភាពការគ្រប់គ្រងតំបន់ការពារធម្មជាតិ» ឆ្ពោះទៅរកនិរន្តរភាពបរិស្ថានសម្រាប់កូនចៅជំនាន់ក្រោយ
សេចក្តីប្រកាសព័ត៌មាន៖ លទ្ធផលការងាររបស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ដឹកនាំប្រតិភូកម្ពុជា ចូលរួមសន្និសីទអង្គការសហប្រជាជាតិស្តីពីជីវៈចម្រុះ លើកទី១៧ (COP17) នៅទីក្រុងយេរ៉េវ៉ាន់ ប្រទេសអាមេនី
ថ្ងៃ ចន្ទ, 2 វិច្ឆិកា, 2026 សេចក្តីប្រកាសព័ត៌មាន៖ លទ្ធផលការងាររបស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ដឹកនាំប្រតិភូកម្ពុជា ចូលរួមសន្និសីទអង្គការសហប្រជាជាតិស្តីពីជីវៈចម្រុះ លើកទី១៧ (COP17) នៅទីក្រុងយេរ៉េវ៉ាន់ ប្រទេសអាមេនី
កម្ពុជាស្នើចំណុចគន្លឹះចំនួន ៣ ទៅកាន់អង្គការ High Seas Alliance ដើម្បីជំរុញចីរភាព និងការអភិរក្សបរិស្ថានសមុទ្រសកល នៅក្នុងសន្និសីទ COP17 នៅប្រទេសអាមេនី
ថ្ងៃ ពុធ, 28 តុលា, 2026 កម្ពុជាស្នើចំណុចគន្លឹះចំនួន ៣ ទៅកាន់អង្គការ High Seas Alliance ដើម្បីជំរុញចីរភាព និងការអភិរក្សបរិស្ថានសមុទ្រសកល នៅក្នុងសន្និសីទ COP17 នៅប្រទេសអាមេនី