កំពង់ឆ្នាំង៖ ឯកឧត្តម សូត យ៊ា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានបញ្ជាក់ថា ក្រសួងបរិស្ថានបានចូលរួមដាក់តាំងឯកសារ រូបភាព ឧបករណ៍ពិសោធន៍ ទឹកស្អាត និងខ្យល់ និងរូបសំណាកនានា នៃការរីកចំរើនក្នុងវចិស័យបរិស្ថាន នៅក្នុងពិធីបុណ្យទន្លេ លើកទី៥ ក្រោមប្រធានបទៈ «ទន្លេ៖ផ្សារភ្ជាប់សន្តិភាព ប្រជាជន និងទេសចរណ៍» ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩ នៅក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។ ឯកឧត្តម សូត យ៉ា បានបញ្ជាក់ថា ការតាំងបង្ហាញនេះ មានគោលបំណង ចូលរួមផ្សព្វផ្សាយពីវិស័យបរិស្ថាននៅកម្ពុជា ដល់សាធារណជនបានយល់ដឹង និងចូលរួមទាំងអស់គ្នា ក្នុងកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍដោយចីរភាព ឱ្យកាន់តែប្រសើរឡើង សម្រាប់ជាឧត្តមប្រយោន៍យូរអង្វែងរបស់ប្រជាជនកម្ពុជាគ្រប់ជំនាន់ជាបន្តបន្ទាប់ទៀត។ សូមបញ្ជាក់ថា ស្តង់ពិព៍រណ៍ក្រសួងបរិស្ថាន បានទទួលការចូលទស្សនាពីប្រជាពលរដ្ឋជាច្រើននាក់ ជារៀងរាល់ថ្ងៃ ហើយពិសេសនៅថ្ងៃទី១៦ ខែមីនា ជាថ្ងៃបើកពិថីបុណ្យទន្លេលើកទី៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន រួមទាំងមានការចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីរាជការ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

ព័ត៌មានបន្ថែម

សមិទ្ធផលអគារសិក្សាថ្មីចំនួន ២ខ្នង មាន ១០បន្ទប់នៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 សមិទ្ធផលអគារសិក្សាថ្មីចំនួន ២ខ្នង មាន ១០បន្ទប់នៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ
ក្រុមប្រឹក្សាអភិវឌ្ឍន៍ដោយចីរភាពសម្រេចបង្កើត «ក្រុមការងារចំពោះកិច្ច» ដើម្បីរៀបចំការងារអាទិភាពត្រៀមលក្ខណៈទប់ទល់នឹងបាតុភូតអ៊ែលនីញ៉ូ (El Niño) សំដៅកៀរគរថវិកាក្នុងផែនការ NDC 3.0
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 ក្រុមប្រឹក្សាអភិវឌ្ឍន៍ដោយចីរភាពសម្រេចបង្កើត «ក្រុមការងារចំពោះកិច្ច» ដើម្បីរៀបចំការងារអាទិភាពត្រៀមលក្ខណៈទប់ទល់នឹងបាតុភូតអ៊ែលនីញ៉ូ (El Niño) សំដៅកៀរគរថវិកាក្នុងផែនការ NDC 3.0
រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ផ្ទះស្អាតមានសិរីសួស្តី មានសុភមង្គល និងគ្មានជំងឺ
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ផ្ទះស្អាតមានសិរីសួស្តី មានសុភមង្គល និងគ្មានជំងឺ