នៅរសៀលថ្ងៃសុក្រ ១៥កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមេសា ឆ្នាំ ២០១៩ នៅទីស្តីការក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអនុញ្ញាតិអោយឯកឧត្តម Christopher Balthazar Montero ឯកអគ្គរដ្ឋទូតនៃសាធារណៈរដ្ឋហ្វីលីពីនប្រចាំនៅព្រះរាជាណាចក្រកម្ពុជាបានចូលជួបសំដែងការគួរសម និងជម្រាបលា បន្ទាប់ពីបញ្ចប់អាណ្តិតបេសកមម្មកាទូត នៅព្រះរាជាណាចក្រកម្ពុជាអស់រយៈពេល៤ឆ្នាំកន្លងមកនេះ។
ឯកឧត្តមឯកអគ្គរដ្ឋទូតនៃសាធារណៈរដ្ឋហ្វីលីពីនបានមានប្រសាសន៍ថា បន្ទាប់ពីបំពេញបេសកកម្មការទូតអស់រយៈពេល៤ឆ្នាំនៅក្នុងប្រទេសកម្ពុជា ឯកឧត្តមសូមសំដែងនូវអំណរគុណ និងការកោតសរសើរចំពោះការដឹកនាំ និងភាពរីកចំរើនរបស់កម្ពុជាលើគ្រប់វិស័យ ជាពិសេសឯកឧត្តម បានស្វែងយល់កាន់តែច្បាស់ពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ដែលមានក្រសួងបរិស្ថានជាសេនាធិការផ្ទាល់ក្នុងកិច្ចគាំពារបរិស្ថាន ការការពារធនធានធម្មជាតិ ការអភិវឌ្ឍន៍ជីវៈចម្រុះ សំដៅការរស់នៅដោយចេរភាព តាមរយៈដំណើរទស្សនៈកិច្ចសិក្សាស្វែងយល់នៅខេត្តមណ្ឌលគីរី និង តំបន់ឧទ្យានជាតិបូកគោ ។ ក្នុងរយៈពេលកន្លងមកពីនេះក្រសួងបរិស្ថានក្នុងនាមជាម្ចាស់ផ្ទះ បានផ្តល់នូវកិច្ចសហប្រតិបត្តិ រយ៉ាងកក់ក្តៅជាមួយប្រទេសហ្វីលីពីន និងបណ្តាស្ថានទូតនានា។ ឯកឧត្តមបានបន្តថា កម្ពុជាមានសក្តានុពលផ្នែកទេសចរណ៍ធម្មជាតិ និងប្រវត្តិសាស្រ្តជាច្រើន ស្របពេលដែលប្រទេសហ្វីលីពីន មានអ្នកជំនាញផ្នែកអេកូ ទេសចរណ៍ដែរ ដូចនេះប្រទេសទាំង២នឹងបន្តនៅកិច្ចសហប្រតិបត្តិការកាន់តែល្អប្រសើរតាមរយៈការផ្លាស់ប្តូរបទសោធន៍ និងការកសាងសមត្ថភាពផែ្នកអេកូទេសចរណ៍ ។ជាកិច្ចឆ្លើយតប ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងនូវអំណរគុណចំពោះឯកឧត្តមឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋហ្វីលីពីនដែលកន្លងមកបានសំរបសម្រួល និង សហប្រតិបត្តិការយ៉ាងល្អជាមួយកម្ពុជា ឯកឧត្តមរដ្ឋមន្រ្តីក៏បានជូនពរ ឯកឧត្តម Christopher ចំពោះការបន្តបេសកកម្មការទូតទៅប្រទេសប្រុយណេ សូមប្រកបដោយភាពជោគជ័យ និងសូមផ្តាំផ្ញើរនិងថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំប្រទេសហ្វីលីពីន ដែលតែងតែបញ្ជូនបេសកជនការទូតល្អៗមកកម្ពុជា។

ព័ត៌មានបន្ថែម

រដ្ឋបាលថ្នាក់ក្រោមជាតិចូលរួមបំពេញតួនាទី និងការទទួលខុសត្រូវក្នុងការពង្រឹងភាពស្អាតនិងការគ្រប់គ្រងធនធានធម្មជាតិ
ថ្ងៃ ពុធ, 29 តុលា, 2025 រដ្ឋបាលថ្នាក់ក្រោមជាតិចូលរួមបំពេញតួនាទី និងការទទួលខុសត្រូវក្នុងការពង្រឹងភាពស្អាតនិងការគ្រប់គ្រងធនធានធម្មជាតិ
ក្រុមហ៊ុន Tropical Fruit Asia (Cambodia) Co., Ltd ត្រូវបានរកឃើញបានល្មើសច្បាប់បរិស្ថាន ដោយធ្វើការដឹកជញ្ជូននិងបោះចោលសំរាមផ្តេសផ្តាស
ថ្ងៃ អង្គារ, 28 តុលា, 2025 ក្រុមហ៊ុន Tropical Fruit Asia (Cambodia) Co., Ltd ត្រូវបានរកឃើញបានល្មើសច្បាប់បរិស្ថាន ដោយធ្វើការដឹកជញ្ជូននិងបោះចោលសំរាមផ្តេសផ្តាស
ក្រសួងបរិស្ថានអនុញ្ញាតឱ្យក្រុមហ៊ុន CAMBODIAN NOBLE TASTE FOOD CO., LTD. ដំណើរការផលិតកម្មឡើងវិញជាបណ្តោះអាសន្ន បន្ទាប់ពីបានអនុវត្តវិធានការច្បាប់និងឈប់បញ្ចេញសំណល់រាវបំពុលព្រែកសង្កែ
ថ្ងៃ អង្គារ, 28 តុលា, 2025 ក្រសួងបរិស្ថានអនុញ្ញាតឱ្យក្រុមហ៊ុន CAMBODIAN NOBLE TASTE FOOD CO., LTD. ដំណើរការផលិតកម្មឡើងវិញជាបណ្តោះអាសន្ន បន្ទាប់ពីបានអនុវត្តវិធានការច្បាប់និងឈប់បញ្ចេញសំណល់រាវបំពុលព្រែកសង្កែ