ឯកឧត្តម ស្រ៊ុន ដារិទ្ធិ រដ្ឋលេខាធិការក្រសួងបរិស្ថាន នៅថ្ងៃច័ន្ទ ៤រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែសីហាឆ្នាំ ២០១៩ បានអញ្ជើញចូលរួមដាំកូនឈើចំនួន២០០០ដើម ជាមួយប្រតិភូថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងបរិស្ថាន តំណាងអាជ្ញាធរខេត្តកំពង់ស្ពឺ មន្រ្តីឧទ្យានុរក្ស ផ្នែកឯកជន និងប្រជាពលរដ្ឋ នៃសហគមន៍តំបន់ការពារធម្មជាតិតាសាល ក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ភូមិសាស្រ្តខេត្តកំពង់ស្ពឺ។ ជាមួយគ្នានេះ ឯកឧត្តមបានចូលរួមកាត់ខ្សែបូណ៌សម្ពោធដាក់ឱ្យដំណើរការកសិដ្ឋានចំការម៉ៃសាក់ ដែលសហគមន៍បានសហការជាមួយក្រុមហ៊ុន TEAK FARM ខេមបូឌា ដាំប្រភេទឈើលូតលាស់លឿននេះ នៅលើដីព្រៃរិចរិលចំនួន៣៥០ហិកតា របស់សហគមន៍ ដែលមានសរុបចំនួន៥៦៧ហិកតា រយៈពេល១៥ឆ្នាំ ស្របតាមច្បាប់ស្តីការគ្រប់គ្រងធម្មជាតិនៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម ស្រ៊ុន ដារិទ្ធិ បានលើកឡើងថា ក្រសួងបរិស្ថានបានចាត់ទុកសហគមន៍ចូលរួមចំណែកសំខាន់ក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ។ ក្រសួងបរិស្ថានលើកទឹកចិត្តដល់សហគមន៍ការពារធម្មជាតិតាមរយៈផ្តល់បច្ចេកទេស ពូជសត្វ ជាដើម។ ឯកឧត្តមបានចាត់ទុកថា កិច្ចសហការដាំព្រៃម៉ៃសាក់លើដីព្រៃរិចរិលរបស់សហគមន៍តំបន់ការពារធម្មជាតិតាសាល បានចូលរួមចំណែកសំខាន់ដល់កាត់បន្ថយការអាស្រ័យផលលើធនធានធម្មជាតិ ធ្វើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសទប់ស្កាត់ការទន្រ្ទានដីព្រៃ ហើយម្យ៉ាងទៀត ចំការព្រៃនេះនឹងអាចទាក់ទាញទេចរណ៍ធម្មជាតិ ដែលជួយបន្ថែមទៀតដល់ការលើកកម្ពស់ជីវភាពប្រជាសហគមន៍ថែមមួយកម្រិតទៀត។

   

ព័ត៌មានបន្ថែម

សមិទ្ធផលអគារសិក្សាថ្មីចំនួន ២ខ្នង មាន ១០បន្ទប់នៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 សមិទ្ធផលអគារសិក្សាថ្មីចំនួន ២ខ្នង មាន ១០បន្ទប់នៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ
ក្រុមប្រឹក្សាអភិវឌ្ឍន៍ដោយចីរភាពសម្រេចបង្កើត «ក្រុមការងារចំពោះកិច្ច» ដើម្បីរៀបចំការងារអាទិភាពត្រៀមលក្ខណៈទប់ទល់នឹងបាតុភូតអ៊ែលនីញ៉ូ (El Niño) សំដៅកៀរគរថវិកាក្នុងផែនការ NDC 3.0
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 ក្រុមប្រឹក្សាអភិវឌ្ឍន៍ដោយចីរភាពសម្រេចបង្កើត «ក្រុមការងារចំពោះកិច្ច» ដើម្បីរៀបចំការងារអាទិភាពត្រៀមលក្ខណៈទប់ទល់នឹងបាតុភូតអ៊ែលនីញ៉ូ (El Niño) សំដៅកៀរគរថវិកាក្នុងផែនការ NDC 3.0
រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ផ្ទះស្អាតមានសិរីសួស្តី មានសុភមង្គល និងគ្មានជំងឺ
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ផ្ទះស្អាតមានសិរីសួស្តី មានសុភមង្គល និងគ្មានជំងឺ