គណៈប្រតិភូនៃក្រសួងបរិស្ថាន ដឹកនាំដោយ ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន និងមានការចូលរួមពី ឯសហគមន៍អេកូទេសចរណ៍ធម្មជាតិនិងការលើកស្ទួយជីវភាពប្រជាសហគមន៍មូពុធ​ ៤កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី ០២ ខែតុលា ឆ្នាំ ២០១៩ បានចុះពិនិត្យ ស្វែងយល់ និងពិភាក្សាការងារគម្រោងរេដបូក (REDD+) និងការងារគ្រប់គ្រងដែនជម្រកសត្វព្រៃកែវសីមា ជាមួយថ្នាក់ដឹកនាំមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីនិងក្រចេះ មន្រ្តីឧទ្យានុរក្ស មន្រ្តីកងកម្លាំងប្រដាប់អាវុធ អង្គការដៃគូនិងអង្គការ WCS នៅស្នាក់ការកណ្តាលនៃដែនជម្រកសត្វព្រៃកែវសីមា ស្ថិតក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគិរី។បន្ទាប់ពីកិច្ចស្វាគមន៍របស់លោក កែវ សុភ៌កប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគីរី និងបានស្តាប់ បទបង្ហាញ ស្តីពីការងារគ្រប់គ្រដែនជម្រកសត្វព្រៃកែវសីមា និងការអនុវត្តគម្រោងរេដបូករបស់តំណាងអង្គការWCSរួចមកឯកឧត្តមសៅសុភាពបានថ្លែងកោតសរសើរចំពោះលទ្ធផលដ៏ល្អប្រសើរដែលគម្រោងអនុវត្តន៏សម្រេចបានក្នុងរយៈពេលកន្លងមកក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធរវាងក្រសួង មន្ទីរពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងអង្គការ WCS។ ឯកឧត្តម បានលើកទឹកចិត្តផងដែរដល់មន្រ្តីឧទ្យានុរក្ស ព្រមទាំងភាគីពាក់ព័ន្ធទាំងអស់ឲ្យបន្តស្មារតីខិតខំប្រឹងប្រែងរួមគ្នាដើម្បីពង្រឹងប្រសិទ្ធិភាពការងារគ្រប់គ្រងធម្មជាតិ នៅក្នុងដែនជម្រកសត្វព្រៃកែវសីមាឲ្យកាន់តែប្រសើរឡើងថែមទៀត ពិសេសការពង្រឹងការអនុវត្តច្បាប់តាមរយៈការទប់ស្កាត់ការកាប់ទន្រ្ទានយកដី ការចូលតាំងទីលំនៅដ្ឋានខុសច្បាប់ អ្នកចំណូលស្រុក ការរៀបចំកំណត់និងបែងចែកតំបន់គ្រប់គ្រង ការចុះបញ្ជីដីកម្មសិទ្ធសមូហភាពជនជាតិដើមភាគតិច ការរៀបចំសហគមន៍តំបន់ការពារធម្មជាតិ សហគមន៍អេកូទេសចរណ៍ធម្មជាតិនិងការលើកស្ទួយជីវភាពប្រជាសហគមន៍មូលដ្ឋាន៕

 

 

 

ព័ត៌មានបន្ថែម

សមិទ្ធផលអគារសិក្សាថ្មីចំនួន ២ខ្នង មាន ១០បន្ទប់នៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 សមិទ្ធផលអគារសិក្សាថ្មីចំនួន ២ខ្នង មាន ១០បន្ទប់នៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ
ក្រុមប្រឹក្សាអភិវឌ្ឍន៍ដោយចីរភាពសម្រេចបង្កើត «ក្រុមការងារចំពោះកិច្ច» ដើម្បីរៀបចំការងារអាទិភាពត្រៀមលក្ខណៈទប់ទល់នឹងបាតុភូតអ៊ែលនីញ៉ូ (El Niño) សំដៅកៀរគរថវិកាក្នុងផែនការ NDC 3.0
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 ក្រុមប្រឹក្សាអភិវឌ្ឍន៍ដោយចីរភាពសម្រេចបង្កើត «ក្រុមការងារចំពោះកិច្ច» ដើម្បីរៀបចំការងារអាទិភាពត្រៀមលក្ខណៈទប់ទល់នឹងបាតុភូតអ៊ែលនីញ៉ូ (El Niño) សំដៅកៀរគរថវិកាក្នុងផែនការ NDC 3.0
រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ផ្ទះស្អាតមានសិរីសួស្តី មានសុភមង្គល និងគ្មានជំងឺ
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ផ្ទះស្អាតមានសិរីសួស្តី មានសុភមង្គល និងគ្មានជំងឺ