នៅរសៀលថ្ងៃពុធ ៤កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែតុលា ឆ្នាំ ២០១៩ គណៈប្រតិភូនៃក្រសួងបរិស្ថាន ដឹកនាំដោយ ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានជួបសំណេះសំណាលជាមួយតំណាងសហគមន៍មកពីភូមិចំនួន ២០ ដែលបាននិងកំពុងទទួលបានការគាំទ្រពីគម្រោងរេដបូក នៃដែនជម្រកសត្វព្រៃកែវសីមា ស្ថិតក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ ឯកឧត្តម សៅ សុភាព បានលើកទឹកចិត្តដល់ប្រជាសហគមន៍ ឲ្យបន្តចូលរួមការពារនិងអភិរក្សព្រៃឈើនៅក្នុងតំបន់នេះ ជាមួយភាគីពាក់ព័ន្ធទាំងអស់ឲ្យកាន់តែសកម្មខ្លាំងឡើងថែមទៀត ដើម្បីទទួលបានផលប្រយោជន៍ កាន់តែច្រើនឡើងថែមទៀត ពីគម្រោងរេដបូក។នៅក្នុងថ្ងៃដដែល បន្ទាប់ពីបានទស្សនាផ្ទាំងបទបង្ហាញសមិទ្ទផល ទទួលបានពីគម្រោងរេដបូក របស់តំណាងសហគមន៍ទាំង២០ភូមិ ឯកឧត្តម សៅ សុភាព និងប្រតិភូ បានចុះពិនិត្យផ្ទាល់សមិទ្ធផលរបស់គម្រោង ដែលរួមមានអណ្តូងទឹកស្អាតដែលកំពុងដំណើរចែចាយទឹកស្អាតដល់ខ្នងផ្ទះប្រជាពលរដ្ឋក្នុងភូមិពូស្យាមឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តណ្ឌលគីរី។

ជាមួយគ្នានេះដែរ តបតាមការអញ្ជើញរបស់អង្គការWCS ឯ.ឧ សៅ សុភាព និងប្រតិភូអមដំណើរ រួមជាមួយអាជ្ញាធរខេត្ត និងតំណាងអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យផ្ទាល់ទីតាំងសក្តានុពលទេសចរណ៍ធម្មជាតិក្នុងតំបន់ ដែលក្នុងនោះប្រតិភូ បានមើលទេសភាពស្ថិតនៅភូមិពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូររាំងខេត្តណ្ឌលគីរី។
សូមបញ្ជាក់ថា ដើម្បីរៀបចំផែនការអនុវត្តន៍បន្តនៃគម្រោងរេដបូក ក្នុងដែនជម្រកសត្វព្រៃកែវសីមា អង្គការWCS បានរៀបចំកម្មវិធីចុះពិនិត្យ ស្វែងយល់ និងពិភាក្សាការងារអនុវត្តន៍គម្រោងរេដបូក និងការគ្រប់គ្រងដែនជម្រកសត្វព្រៃកែវសីមា ដឹកនាំដោយ ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន និងមានការចូលរួមពីប្រតិភូថ្នាក់ដឹកនាំ និងមន្រ្តីនៃក្រសួងបរិស្ថាន មន្ទីរបរិស្ថានខេត្តក្រចេះ និងខេត្តមណ្ឌលគីរីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ តំណាងគណៈអភិបាលខេត្ត មន្រ្តីឧទ្យានុរក្ស អាជ្ញាធរមូលដ្ឋាន និងប្រជាសហគមន៍មូលដ្ឋាន ជាច្រើននាក់ នៅក្នុងដែនជម្រកសត្វព្រៃកែវសីមា នៅក្នុងស្រុកកែវសីមា និងស្រុកអូររាំង ខេត្តមណ្ឌលគីរី ចាប់ពីថ្ងៃទិ០១ ដល់ថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩៕

 

ព័ត៌មានបន្ថែម

គណៈប្រតិភូជប៉ុនមកពីស្ថាប័នធំៗ បានថ្លែងអំណរគុណរដ្ឋមន្ត្រីក្រសួងបរិស្ថាន និងភាពជោគជ័យនៃវេទិកាធុរកិច្ចបច្ចេកវិទ្យាអវកាស សម្រាប់បរិស្ថានរវាងប្រទេសកម្ពុជា-ជប៉ុន
ថ្ងៃ ព្រហស្បតិ៍, 15 តុលា, 2026 គណៈប្រតិភូជប៉ុនមកពីស្ថាប័នធំៗ បានថ្លែងអំណរគុណរដ្ឋមន្ត្រីក្រសួងបរិស្ថាន និងភាពជោគជ័យនៃវេទិកាធុរកិច្ចបច្ចេកវិទ្យាអវកាស សម្រាប់បរិស្ថានរវាងប្រទេសកម្ពុជា-ជប៉ុន
វេទិកាបញ្ញាសិប្បនិម្មិតសម្រាប់សកម្មភាពអាកាសធាតុ ឆ្នាំ២០២៦ (AI for Climate Action Forum 2026) ត្រូវបានបិទបញ្ចប់ដោយជោគជ័យ
ថ្ងៃ ព្រហស្បតិ៍, 15 តុលា, 2026 វេទិកាបញ្ញាសិប្បនិម្មិតសម្រាប់សកម្មភាពអាកាសធាតុ ឆ្នាំ២០២៦ (AI for Climate Action Forum 2026) ត្រូវបានបិទបញ្ចប់ដោយជោគជ័យ
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំ នៃសន្និសីទរដ្ឋភាគីលើកទី១៧ នៃអនុសញ្ញាស្តីពីជីវៈចម្រុះ (CBD COP17) នៅប្រទេសអាមេនី
ថ្ងៃ ព្រហស្បតិ៍, 15 តុលា, 2026 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំ នៃសន្និសីទរដ្ឋភាគីលើកទី១៧ នៃអនុសញ្ញាស្តីពីជីវៈចម្រុះ (CBD COP17) នៅប្រទេសអាមេនី