«រួមគ្នាថែរក្សាគុណភាពបរិស្ថាន» គឺជាប្រធានបទនៅក្នុងទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឋិកា ឆ្នាំ២០១៦ ត្រូវបានប្រារព្ធធ្វើឡើងនៅទូទាំងប្រទេសសកម្ពុជា ជាពិសេសគ្រប់មន្ទីរបរិស្ថានរាជធានី ខេត្ត បានប្រារព្វទិវានេះរៀងៗខ្លួន។ ដោយឡែកឆ្នាំនេះ ក្រសួងបរិស្ថាន
បានប្រារព្វទិវាធំ ដោយមានកិច្ចសហការជាមួយមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ និងសាខាខេត្តកំពង់ស្ពឺដោយមានការចូលរួមពីមហាជនទូទៅប្រមាណជាង ១០០០នាក់ ដោយក្នុងនោះ ក៏មានវត្តមានអញ្ចើញចូលរួមពីសំណាក់ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ មន្រ្តីនៃ មន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ យុវជនសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យបរិស្ថាន អង្គការដៃគូ អង្គភាពជុំវិញខេត្ត រួមនឹងសិស្សានុសិស្សផងដែរ។ ទិវាអនាម័យបរិស្ថានជាតិ ២៣វិច្ឆិកា ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំក្នុង គោលបំណងលើកកម្ពស់គុណភាពបរិស្ថាន និងអនាម័យ តាមរយៈការធ្វើអនាម័យបរិស្ថានរួមគ្នា ផ្សព្វផ្សាយ អប់រំដល់សាធារណជនទូទៅនូវការផ្លាស់ប្តូរឥរិយាបថ និងទម្លាប់នៃការរស់នៅប្រចាំថ្ងៃឱ្យមានការគិតគូអំពីការ សំអាតអនាម័យបរិស្ថាន ដូចជាការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ចោលសំរាមឱ្យចំធុងសំរាមជាដើម។ នាឱកាសនោះ ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ មានប្រសាសន៍ថា ការប្រារព្វទិវា អនាម័យបរិស្ថានជាតិ ២៣វិច្ឆិកា គឺជាចលនាបង្កើនការចូលរួមយ៉ាងផុសផុលពីសាធារណជន ក្នុងការលើក កម្ពស់គុណភាពបរិស្ថាន កែលម្អសោភ័ណភាពទីក្រុង ទីប្រជុំជន សំដៅបំបាត់ភាពកខ្វក់ សំរាម និងកាកសំណល់ផ្សេងៗ។

សូមជំរាបជូនថារាជរដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យលេខ ៤៧ អន.ក្រ ចុះថ្ងៃទី១២ ខែមិថុនា ឆ្នាំ១៩៩៥ ស្តីពីការបង្កើត «ទិវាអនាម័យបរិស្ថានជាតិ» ដែលត្រូវប្រារព្ធធ្វើនៅថ្ងៃទី២៣ ខែវិច្ឆិកា ជារៀងរាល់ឆ្នំា ដើម្បីបង្កើតចលនាប្រជាពលរដ្ឋ ព្រះសង្ឃ កងយោធពលខេមរភូមិន្ទ នគរបាល អ្នករាជការគ្រប់ផ្នែកគ្រប់ថ្នាក់ សិស្សនិស្សិត គ្រប់ភូមិសិក្សា ឱ្យចូលរួមទាំងស្មារតី ទាំងសម្ភារៈ ក្នុងការធ្វើអនាម័យ និងកែលម្អសោភណ័ភាព ទីក្រុង ទីប្រជុំជន ជនបទ ភូមិស្ថាន វត្តអារាម សាលារៀន មន្ទីរពេទ្យ រោងចក្រ សហគ្រាស ទីផ្សារ មជ្ឈមណ្ឌលសេដ្ឋកិច្ច សំដៅបំបាត់ឱ្យខាងតែបាននូវភាពកខ្វក់ សំរាម និងកាកសំណល់ផ្សេងៗ ដើម្បីកែលម្អគុណភាពបរិស្ថានឱ្យមានសោភ័ណ្ឌភាពល្អត្រកាល ប្រែក្លាយព្រះរាជាណាចក្រកម្ពុជា ជាប្រទេសគ្របដណ្តប់ដោយរុក្ខជាតិបៃតងខៀវស្រងាត់ ផ្កាចំរុះពណ៌ លើកស្ទួយសុខភាពជីវភាពរស់នៅរបស់ប្រជាពលរដ្ឋប្រកបដោយអនាម័យបរិស្ថានល្អ៕

photo_2016-11-23_15-42-54 photo_2016-11-23_15-42-51 photo_2016-11-23_15-42-50 photo_2016-11-23_15-42-49 photo_2016-11-23_15-42-48 photo_2016-11-23_15-42-46 photo_2016-11-23_15-42-45 photo_2016-11-23_15-42-43 photo_2016-11-23_15-42-42 photo_2016-11-23_15-42-40 photo_2016-11-23_15-42-37 photo_2016-11-23_15-42-34 photo_2016-11-23_15-42-33 photo_2016-11-23_15-42-32 photo_2016-11-23_15-42-25 photo_2016-11-23_15-42-24 photo_2016-11-23_15-42-21 photo_2016-11-23_15-42-16 photo_2016-11-23_15-42-16-2 photo_2016-11-23_15-42-15 photo_2016-11-23_15-42-14 photo_2016-11-23_15-42-13 photo_2016-11-23_15-42-12 photo_2016-11-23_15-42-11 photo_2016-11-23_15-42-09 photo_2016-11-23_15-42-08 photo_2016-11-23_15-42-06 photo_2016-11-23_15-23-31 photo_2016-11-23_15-23-31 photo_2016-11-23_15-18-28 photo_2016-11-23_15-18-25 photo_2016-11-23_15-18-24 photo_2016-11-23_15-18-23 photo_2016-11-23_15-18-22 photo_2016-11-23_15-18-21 photo_2016-11-23_15-18-20 photo_2016-11-23_15-18-18 photo_2016-11-23_15-18-17 photo_2016-11-23_15-18-14 photo_2016-11-23_15-18-12 photo_2016-11-23_15-18-05 photo_2016-11-23_15-17-48 photo_2016-11-23_15-17-45 photo_2016-11-23_15-17-26 photo_2016-11-23_15-17-25 photo_2016-11-23_15-17-24 photo_2016-11-23_15-17-23 photo_2016-11-23_15-17-22 photo_2016-11-23_15-17-20 photo_2016-11-23_15-17-20-2 photo_2016-11-23_15-17-19 photo_2016-11-23_15-17-18 photo_2016-11-23_15-17-17 photo_2016-11-23_15-17-16 photo_2016-11-23_15-17-15 photo_2016-11-23_15-17-14 photo_2016-11-23_15-17-13 photo_2016-11-23_15-17-10

 

ព័ត៌មានបន្ថែម

ក្រសួងបរិស្ថាននិងក្រសួងពាណិជ្ជកម្ម រួមគ្នាជំរុញកិច្ចគាំពារបរិស្ថាន ក្នុងវិស័យពាណិជ្ជកម្ម
ថ្ងៃ ពុធ, 12 សីហា, 2026 ក្រសួងបរិស្ថាននិងក្រសួងពាណិជ្ជកម្ម រួមគ្នាជំរុញកិច្ចគាំពារបរិស្ថាន ក្នុងវិស័យពាណិជ្ជកម្ម
ក្រសួងពាណិជ្ជកម្ម និងក្រសួងបរិស្ថានពួតដៃគ្នាពង្រឹងការអនុវត្តច្បាប់ដើម្បីការពារអ្នកធុរកិច្ច និងការពារបរិស្ថានអនុលោមតាម GSP+
ថ្ងៃ ពុធ, 12 សីហា, 2026 ក្រសួងពាណិជ្ជកម្ម និងក្រសួងបរិស្ថានពួតដៃគ្នាពង្រឹងការអនុវត្តច្បាប់ដើម្បីការពារអ្នកធុរកិច្ច និងការពារបរិស្ថានអនុលោមតាម GSP+
រដ្ឋមន្រ្តីក្រសួងបរិស្ថានអំពាវនាវឱ្យមានការចូលរួមសហការ កៀរគរធនធាន និងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋានដូចជាផ្ទះ និងប្រទេសជាតិ ដើម្បីការពារធនធានធម្មជាតិ និងធានាការអភិវឌ្ឍប្រកបដោយចីរភាព
ថ្ងៃ ចន្ទ, 10 សីហា, 2026 រដ្ឋមន្រ្តីក្រសួងបរិស្ថានអំពាវនាវឱ្យមានការចូលរួមសហការ កៀរគរធនធាន និងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋានដូចជាផ្ទះ និងប្រទេសជាតិ ដើម្បីការពារធនធានធម្មជាតិ និងធានាការអភិវឌ្ឍប្រកបដោយចីរភាព