ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររដ្ឋាភិបាលចុះជួយខេត្តព្រះសីហនុ នៅអំឡុងកិច្ចប្រជុំជាមួយក្រុមអាជីវកដែលរកទទួលទាន ក្នុងវិស័យធុរកិច្ច និងសភាពាណិជ្ជកម្មនៅខេត្តព្រះសីហនុនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០ ពង្រឹងផលិតភាពរបស់ខ្លួន និងអភិវឌ្ឍផលិតផលទេសចរណ៍ថ្មីៗបន្ថែមទៀតដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាកម្សាន្តនៅឆ្នេរសមុទ្រកម្ពុជានិងកន្លែងទេសចរណ៍ផ្សេងទៀតនៅក្នុងខេត្តជាប់មាត់សមុទ្រមួយនេះឱ្យកាន់តែច្រើនឡើង។ ឯកឧត្តមប្រធានក្រុម ការងារបានមានប្រសាន៍ថា៖«យើងទាំងអស់គ្នាត្រូវរួមគ្នាបន្តកសាងកេរ្តិ៍ឈ្មោះ និងសក្តានុពលរបស់ខេត្តព្រះសីហនុបន្ថែមទៀត ព្រមទាំងបង្កើនការផ្សព្វផ្សាយទៅកាន់ពិភពលោកដើម្បីទាក់ទាញភ្ញៀវទេសចរមកកម្សាន្តដោយខិតខំជួយផ្សព្វផ្សាយ បង្កើនការងារ និងប្រាក់ចំណូលជូនប្រជាពលរដ្ឋ និងបង្ហាញពីទំនុកចិត្តដល់ភ្ញៀវទេសចរទាំងផ្នែកសេវាកម្ម បដិសណ្ឋារកិច្ច និងផាសុកភាពរបស់ភ្ញៀវទេសចរ។ ដូច្នេះសូមបងប្អូនពង្រឹងសេវាកម្មរបស់ខ្លួនឱ្យបានល្អដោយចូលរួមអនុវត្តស្តង់ដារអាស៊ាន ព្រោះយើងចង់ឱ្យខេត្តព្រះសីហនុជាទិសដៅទេសចរណ៍សម្រាប់ប្រជាជននៃសមាគមប្រជាជាតិអាស៊ានដែលអាចមកលម្ហែរ កាយនៅថ្ងៃចុងសបា្តហ៍របស់ពួកគេ»។

ឯកឧត្តមប្រធានក្រុមការងាររដ្ឋាភិបាលចុះជួយខេត្តព្រះសីហនុ បានគូសបញ្ជាក់ថារាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងកសាងខេត្តព្រះសីហនុជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងរបស់កម្ពុជាដោយសារតែខេត្តមាត់សមុទ្រមួយនេះពោរពេញដោយសក្តានុពលការទូត សេដ្ឋកិច្ច ទេសចរណ៍។ «ហេតុដូច្នេះបានជារាជរដ្ឋាភិបាលកម្ពុជាបានវិនិយោគលើ ហេដ្ឋារចនាសម្ព័ន្ធនៅក្នុងខេត្តព្រះសីហនុដោយអនុញ្ញាតប្រើប្រាស់កញចប់ថវិកាចំនួន ៣០០ លានដុល្លារដើម្បីស្ថាបនាផ្លូវថ្នល់ចំនួន ៣៤ ខ្សែប្រជាង ៩០ គីឡូម៉ែត្រ រួមនឹងការកសាងប្រព័ន្ធលូទឹកភ្លៀង លូទឹកកខ្វក់ និងការរៀបចំឆ្នេរសមុទ្រឡើងវិញឱ្យមានសោភ័ណភាព»។ ឯកឧត្តម សាយ សំអាល់ បានគូសបញ្ជាក់បន្ថែមថា៖«យើងទាំងអស់គ្នាត្រូវរួម សាមគ្គីគ្នាផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍របស់ខេត្តព្រះសីហនុ និងជំរុញវិស័យទេសចរណ៍ក្នុងស្រុក និងបង្កើតផលិតផលថ្មីៗ ហើយវិស័យរដ្ឋនិងឯកជនអាចរួមសហការគ្នាដើម្បីបង្កើតសារសំខាន់ និងព្រឹត្តិការណ៍ទេសចរណ៍ផ្សេងៗដើម្បីទាក់ទាញទាំងភ្ញៀវទេសចរជាតិនិងភ្ញៀវទេសចរអន្តរជាតិមកទស្សនាកម្សាន្ត»។

ក្រុមអាជីវករនិងប្រជាពលរដ្ឋនៅខេត្តព្រះសីហនុបានសម្តែងអំណរគុណជូនចំពោះរាជរដ្ឋាភិបាលជាពិសេសសម្តេចតេជោ ហ៊ុន សែន ដែលបានយកចិត្តកទុដាក់ខ្ពស់ចំពោះ ខេត្តព្រះសីហនុ ដោយបានវិនិយោគថវិកាដ៏ច្រើនក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធរបស់ខេត្ត។ ដោយសារតែ នៅពេលនេះ ការដ្ឋានស្ថាបនាផ្លូវបានដំណើរព្រមៗគ្នាបង្កឱ្យមានការលំបាកក្នុងការធ្វើចរាចរណ៍ និងមានការហុយធូលី ឯកឧត្តមប្រធានក្រុមការងារបានស្នើសុំឱ្យប្រជាពលរដ្ឋមេត្តាយោគយល់។

ឯកឧត្តមប្រធានក្រុមការងាររាជរដ្ឋាភិបាលកម្ពុជានិងក្រុមអាជីវករក៏បានជជែកពិភាក្សាលើបញ្ហាមួយចំនួនដែលខេត្តព្រះ សីហនុបាននិងកំពុងជួបប្រទះក្នុងនោះរួមមានបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ បញ្ហាគ្រប់គ្រងសំរាម រួមនឹងក្តីកង្វល់របស់ប្រជាពលរដ្ឋមួយចំនួនទៀត។ ជាមួយគ្នានេះ សភាពាណិជ្ជកម្ម ខេត្តព្រះសីហនុ តំណាងឱ្យអ្នកប្រកបអាជីវកម្មនៅខេត្តព្រះសីហនុក៏បាននាំយកនូវសំណើមួយចំនួនដើម្បីអាជ្ញាធរ ខេត្តនិងរាជរដ្ឋាភិបាលជួយដំណោះស្រាយ។ ចំពោះសំណើដែល បានលើកឡើងត្រូវបានឯកឧត្តមប្រធានក្រុមការងាររាជរដ្ឋាភិបាលទទួលយកមកពិនិត្យ និងជួយដោះស្រាយ។ ឯកឧត្តម បានស្នើដល់អាជីវករនិងប្រជាពលរដ្ឋដែលជួបប្រទះបញ្ហាសូមផ្តល់បញ្ជីបញ្ហាដែលជួបប្រទះដើម្បីងាយស្រួលដោះស្រាយ។ ឯកឧត្តម សាយ សំអាល់ បានគូសបញ្ជាក់ថា៖ «យើងខ្ញុំនឹងខិតខំប្រឹងប្រែងជួយដោះស្រាយក្តីកង្វល់របស់ បងប្អូនឱ្យអស់លទ្ធភាព ព្រោះយើងខ្ញុំជាអ្នកបម្រើបងប្អូនប្រជាពលរដ្ឋ»។

ព័ត៌មានបន្ថែម

គណៈប្រតិភូជប៉ុនមកពីស្ថាប័នធំៗ បានថ្លែងអំណរគុណរដ្ឋមន្ត្រីក្រសួងបរិស្ថាន និងភាពជោគជ័យនៃវេទិកាធុរកិច្ចបច្ចេកវិទ្យាអវកាស សម្រាប់បរិស្ថានរវាងប្រទេសកម្ពុជា-ជប៉ុន
ថ្ងៃ ព្រហស្បតិ៍, 15 តុលា, 2026 គណៈប្រតិភូជប៉ុនមកពីស្ថាប័នធំៗ បានថ្លែងអំណរគុណរដ្ឋមន្ត្រីក្រសួងបរិស្ថាន និងភាពជោគជ័យនៃវេទិកាធុរកិច្ចបច្ចេកវិទ្យាអវកាស សម្រាប់បរិស្ថានរវាងប្រទេសកម្ពុជា-ជប៉ុន
វេទិកាបញ្ញាសិប្បនិម្មិតសម្រាប់សកម្មភាពអាកាសធាតុ ឆ្នាំ២០២៦ (AI for Climate Action Forum 2026) ត្រូវបានបិទបញ្ចប់ដោយជោគជ័យ
ថ្ងៃ ព្រហស្បតិ៍, 15 តុលា, 2026 វេទិកាបញ្ញាសិប្បនិម្មិតសម្រាប់សកម្មភាពអាកាសធាតុ ឆ្នាំ២០២៦ (AI for Climate Action Forum 2026) ត្រូវបានបិទបញ្ចប់ដោយជោគជ័យ
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំ នៃសន្និសីទរដ្ឋភាគីលើកទី១៧ នៃអនុសញ្ញាស្តីពីជីវៈចម្រុះ (CBD COP17) នៅប្រទេសអាមេនី
ថ្ងៃ ព្រហស្បតិ៍, 15 តុលា, 2026 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំ នៃសន្និសីទរដ្ឋភាគីលើកទី១៧ នៃអនុសញ្ញាស្តីពីជីវៈចម្រុះ (CBD COP17) នៅប្រទេសអាមេនី