នារសៀលថ្ងៃពុធ ៤កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនិងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ នៅទីស្តីការក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានទទួលជួបពិភាក្សាការងារជាមួយលោកជំទាវ Carmen MONERO ឯកអគ្គរដ្ឋទូតនៃសហភាពអឺរ៉ុបប្រចាំកម្ពុជា។ លោកជំទាវ Carmen MONERO មានប្រសាសន៍ថ្លែងអំណរគុណចំពោះការស្វាគមន៍ និងទទួលជួបពិភាក្សាការងារពីសំណាក់ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន ដើម្បីស្វែងយល់ពីការអភិវឌ្ឍនៃវិស័យបរិស្ថាននៅកម្ពុជា។ នៅក្នុងជំនួបនេះ ឯកឧត្តម សាយ សំអាល់ បានមានប្រសាសន៍ថា កន្លងមកសហភាពអឺរ៉ុប មានកិច្ចសហប្រតិបត្តិការល្អ ក្នុងវិស័យបរិស្ថានជាមួយកម្ពុជា ជាពិសេសបានចូលរួម និងគាំទ្រដល់សម្ព័ន្ធភាពនៃការប្រែប្រួលអាកាសធាតុនៅកម្ពុជា (Cambodian Climate Change Alliance)។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ផងដែរអំពីកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ និងការគ្រប់គ្រងធនធានធម្មជាតិ ក្នុងនោះបានលើកឡើងកិច្ចសហប្រតិបត្តិការលើការចូលរួមរបស់សហភាពអឺរ៉ុបលើការងារគ្រប់គ្រងធនធានធម្មជាតិ ការពិនិត្យលទ្ធភាពលើគម្រោងការលក់កាបូន ការពង្រឹងសមត្ថភាព អនាម័យ អប់រំបរិស្ថាន និងការរស់នៅដោយចីរភាព ដែលក្នុងនោះជំរុញលើការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមតំបន់ការពារធម្មជាតិ តាមរយៈការចិញ្ចឹមសត្វ ក្នុងនោះមានគម្រោងលើកទឹកចិត្តដល់ប្រជាពលរដ្ឋចិញ្ចឹមគោ ក្របីនៅតំបន់ជុំវិញបឹងទន្លេសាបផងដែរ។

ព័ត៌មានបន្ថែម

ក្រសួងបរិស្ថាននិងក្រសួងពាណិជ្ជកម្ម រួមគ្នាជំរុញកិច្ចគាំពារបរិស្ថាន ក្នុងវិស័យពាណិជ្ជកម្ម
ថ្ងៃ ពុធ, 12 សីហា, 2026 ក្រសួងបរិស្ថាននិងក្រសួងពាណិជ្ជកម្ម រួមគ្នាជំរុញកិច្ចគាំពារបរិស្ថាន ក្នុងវិស័យពាណិជ្ជកម្ម
ក្រសួងពាណិជ្ជកម្ម និងក្រសួងបរិស្ថានពួតដៃគ្នាពង្រឹងការអនុវត្តច្បាប់ដើម្បីការពារអ្នកធុរកិច្ច និងការពារបរិស្ថានអនុលោមតាម GSP+
ថ្ងៃ ពុធ, 12 សីហា, 2026 ក្រសួងពាណិជ្ជកម្ម និងក្រសួងបរិស្ថានពួតដៃគ្នាពង្រឹងការអនុវត្តច្បាប់ដើម្បីការពារអ្នកធុរកិច្ច និងការពារបរិស្ថានអនុលោមតាម GSP+
រដ្ឋមន្រ្តីក្រសួងបរិស្ថានអំពាវនាវឱ្យមានការចូលរួមសហការ កៀរគរធនធាន និងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋានដូចជាផ្ទះ និងប្រទេសជាតិ ដើម្បីការពារធនធានធម្មជាតិ និងធានាការអភិវឌ្ឍប្រកបដោយចីរភាព
ថ្ងៃ ចន្ទ, 10 សីហា, 2026 រដ្ឋមន្រ្តីក្រសួងបរិស្ថានអំពាវនាវឱ្យមានការចូលរួមសហការ កៀរគរធនធាន និងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋានដូចជាផ្ទះ និងប្រទេសជាតិ ដើម្បីការពារធនធានធម្មជាតិ និងធានាការអភិវឌ្ឍប្រកបដោយចីរភាព