នាព្រឹកថ្ងៃពុធ ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនិងថ្ងៃទី០៤ ខែមីនា​ ឆ្នាំ២០២០​ ឯកឧត្តម ស្រ៊ុន ដារិទ្ធិ រដ្ឋលេខាធិការ ក្រសួងបរិស្ថាន​ បានចូលជាអធិបតី​ បេីកសិក្ខាសាលា​ស្ដី​ពី​ “ការ​ពង្រឹង​សមត្ថភាព​លើ​សមភាព​យេនឌ័រ​ និង​គោលការណ៍​ណែនាំ​ដោយ​ស្ម័គ្រ​ចិត្ត​ស្ដីពី​អភិបាល​កិច្ច​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ​លេី​ការ​កាន់​កាប់​ដី​ ជល​ផល​ និង​ព្រៃឈើ​ ក្នុង​បរិបទ​នៃ​សន្តិសុខ​ស្បៀង​ជាតិ​”​ នៅ​សណ្ឋាគារ​អង្គរប៉ារ៉ាឌី​ ខេត្ត​សៀមរាប​។

សិក្ខាសាលា​នេះ​ មានការ​ចូលរួម​ពី​ លោកស្រី​ Louisa J.M Jansen. ប្រធាន​ក្រុម​ការងារ​គម្រោង​ដីធ្លី​ប្រចាំតំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ និងតំណាងអង្គការ​ FAO ប្រចាំទីក្រុង​រ៉ូម​ ឯកឧត្តម​ លោកជំទាវ​ លោក​ លោក​ស្រី​ ជាថ្នាក់​ដឹកនាំ​ក្រសួង​ និង​មន្ត្រី​រាជការ​ ស្ថាប័ន​ពាក់ព័ន្ធ​នៅថ្នាក់ជាតិ​ និងថ្នាក់​ក្រោម​ជាតិ​ ព្រមទាំង​អង្គរ​ការ​ដៃគូ​សហការ​ទាំងអស់​ ដែល​សិក្ខាសាលា​នេះ​ គ្រាំទ្រ​ដោយ​ អង្គការ​ FAO និង​មជ្ឈមណ្ឌល​សហ​ប្រតិបត្តិ​ការ​ និង​អភិវឌ្ឍន៍​ប្រទេស​ស្វីស​។

​ ​សិក្ខាសាលា​នេះក្នុងគោលបំណង​ដើម្បី បង្កើន​សមត្ថភាព​ដល់​អ្នក​ពាក់ព័ន្ធ​ទាំង​អស់​នៅ​ថ្នាក់​ជាតិ​ និង​ថ្នាក់​ក្រោម​ជាតិ​ អង្គការ​ដៃគូ​ ដេីម្បីរួមចំណែកបន្ថែមក្នុង​ការ​លេីក​កម្ពស់​សុវត្ថិភាព​នៃការគ្រប់គ្រង​ និងការប្រេីប្រាស់​ដី ជល​ផល​ និង​ព្រៃឈើ​នៅ​កម្ពុជា​ឱ្យ​ទទួល​បាន​នូវ​សុខដុមនីយកម្មលេីគ្រប់វិស័យ​ តាម​រយៈ​ការ​លើក​កម្ពស់​សមភាព​យេនឌ័រ​ ដែល​ធានា​បាន​នូវ​សន្តិសុខ​ស្បៀង​សម្រាប់​ប្រទេស​ជាតិ​។

ព័ត៌មានបន្ថែម

កម្ពុជា-ជប៉ុន ពង្រឹងកិច្ចសហប្រតិបត្តិការលើការវិនិយោគស្អាត និងបៃតងដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុសកល 
ថ្ងៃ អង្គារ, 29 កញ្ញា, 2026 កម្ពុជា-ជប៉ុន ពង្រឹងកិច្ចសហប្រតិបត្តិការលើការវិនិយោគស្អាត និងបៃតងដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុសកល 
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ជួបសំណេះសំណាល និងផ្តល់រង្វាន់លើកទឹកចិត្ត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដល់សិស្សនិទ្ទេស A និងសិស្សជ័យលាភីជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៦ នៅក្នុងស្រុកអូររាំងឪ ត្បូងឃ្មុំ និងពញាក្រែក ខេត្តត្បូងឃ្មុំ
ថ្ងៃ ចន្ទ, 14 កញ្ញា, 2026 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ជួបសំណេះសំណាល និងផ្តល់រង្វាន់លើកទឹកចិត្ត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដល់សិស្សនិទ្ទេស A និងសិស្សជ័យលាភីជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៦ នៅក្នុងស្រុកអូររាំងឪ ត្បូងឃ្មុំ និងពញាក្រែក ខេត្តត្បូងឃ្មុំ
លិខិតចំហ ៖ បេតិកភណ្ឌធម្មជាតិរបស់កម្ពុជា មិនត្រូវឱ្យក្រុមមនុស្សមួយក្តាប់តូច ដែលមានចេតនាទាញយកផលប្រយោជន៍ផ្ទាល់ខ្លួន យកទៅបំផ្លាញឡើយ
ថ្ងៃ ចន្ទ, 14 កញ្ញា, 2026 លិខិតចំហ ៖ បេតិកភណ្ឌធម្មជាតិរបស់កម្ពុជា មិនត្រូវឱ្យក្រុមមនុស្សមួយក្តាប់តូច ដែលមានចេតនាទាញយកផលប្រយោជន៍ផ្ទាល់ខ្លួន យកទៅបំផ្លាញឡើយ