វគ្គទី១៖ ផ្លាស់ស្ទិក (Plastic), ផលិតផលផ្លាស់ស្ទិកដែលមាន SPI code លេខ I
ថ្ងៃ អង្គារ, 29 វិច្ឆិកា, 2016ផ្លាស់ស្ទិកគឺជាសមាសភាពបឋមនៃផលិតផលប្រើប្រាស់ជាច្រើនមុខ ដោយមានរាប់បញ្ចូលទាំង ដបទឹក និងផលិតផលសម្រាប់វិចខ្ចប់ដទៃទៀត។ ទោះបីយ៉ាងដូច្នេះក៏ដោយ មិនមែនគ្រប់ប្រភេទនៃផ្លាស់ស្ទិក សុទ្ធតែដូចគ្នានោះទេ។ ក្នុងឆ្នាំ១៩៨៨ ប្រទេសដែលជាឧស្សាហកម្មផលិតផ្លាស់ស្ទិក បានបង្កើតប្រព័ន្ធសម្រាប់ចាត់ថ្នាក់ផលិតផលផ្លាស់ស្ទិកទាំងនោះ ដើម្បីងាយដល់អ្នកប្រើប្រាស់កត់ចំណាំ និងអ្នកដែលទទួលផលិតផលទាំងនោះទៅកែឆ្នៃមានភាពងាយស្រួល ហើយការបោះចោលទៀតសោតក៏ងាយចំណាំដោយហេតុថាយើងអាចដឹងថា ប្រភេទផ្លាស់ស្ទិកណាមួយ ប្រើសារធាតុគីមីណាមួយ។ បច្ចុប្បន្នសហគ្រាសអ្នកផលិតបានគោរពតាមប្រព័ន្ធចាត់ថ្នាក់ផលិតផលផ្លាស់ស្ទិក ហើយបានដាក់លេខកូដសំគាល់ ឬហៅថា SPI code ទៅលើគ្រប់ផលិតផលផ្លាស់ស្ទិកនិមួយៗផងដែរ។
ខាងក្រោមនេះគឺជាការចាត់ថ្នាក់ផលិតផលផ្លាស់ស្ទិក និងប្រភេទគីមីដែលផ្សំជាមួយ៖
SPI code លេខ I៖
ផ្លាស់ស្ទិកដែលមាន SPI code លេខ I នេះគឺត្រូវបានផលិតឡើងជាមួយ ប៉ូលីតេអេលែន តេរ៉េតាលេត (polyethylene terephthalate) ឬត្រូវបានស្គាល់ថា PETE ឬ PET។ ផលិតផលវិចខ្ចប់ដែលផលិតជាមួយ PETE នេះ នៅពេលដែលយើងប្រើប្រាស់វារួចតែងឃើញមានធុំខ្លិន និងរស់ជាតិរបស់ម្ហូបអាហារទាំងនោះជាប់ជាមួយ ហើយទឹកក៏ដូចគ្នាដែរអាចត្រូវស្រូបខ្លះដែរ។ ផលិតផលនានាដែលផលិតឡើងដោយផ្លាស់ស្ទិកប្រភេទនេះ ជាធម្មតាគឺអាចកែឆ្នៃជាផលិតផលប្រើប្រាស់ឡើងវិញបានទាំងអស់។ ផ្លាស់ស្ទិកពី PETE នេះជាទូទៅគឺផលិតផលផ្ទះបាយ ដបភេសជ្ជៈ កំប៉ុងថ្នាំពេទ្យ កំប៉ុងដាក់ប៊ឺរ កំប៉ុងសាប៊ូ ក្រាស់សិតសក់ ថង់សន្តែកដី ឬជាខ្សែ ដោយឡែកផលិតផលដែលកែឆ្នៃពី ផ្លាស់ស្ទិក PETE នេះមានដូចជា ថង់ កំរ៉ាលជូតជើង សម្ភារៈសំលៀកបំពាក់ នឹងរបស់របរផ្សេងៗទៀត។
កែសម្រួលជាភាសាខ្មែរដោយ៖ នាយកដ្ឋានព័ត៌មាន និងផ្សព្វផ្សាយបរិស្ថាន ក្រសួងបរិស្ថាន
ប្រភពអត្ថបទ៖ https://www.qualitylogoproducts.com
ប្រភពរូបភាព៖ http://www.earthfirst.net.au