ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានកោតសរសើចំពោះសមត្ថភាពរបស់កុមារា គុណ គា ជ័យលាភីលេខ ១ ស្មូត្រកំណាព្យ «ពានរង្វាន់សម្តេចតេជោ»
ថ្ងៃ ពុធ, 11 មិនា, 2020ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានកោតសរសើចំពោះសមត្ថភាពរបស់កុមារា គុណ គា ជ័យលាភីលេខ ១ ស្មូត្រកំណាព្យ «ពានរង្វាន់សម្តេចតេជោ» ជាធនធានដ៏ពិសិដ្ឋរបស់ប្រទេសកម្ពុជា។
នេះជាការលើកឡើង របស់ ឯកឧត្តមរដ្ឋមន្ត្រីនារសៀលថ្ងៃពុធ ៣រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ ក្នុងពេលទទួលជួបកុមារា គុណ គា នាទីស្តីការក្រសួងបរិស្ថាន ។
នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានផ្តល់ កាក់មាស និងថវិកា ជាការលើកទឹកចិត្តដល់កុមារា គុណ គាផងដែរ។
សូមបញ្ជាក់ថា គុណ គា ជាសិស្សនៃអនុវិទ្យាល័យតេជោសែនកម្មករ ខេត្តព្រះសីហនុ ដែលបានប្រឡងជាប់ចំណាត់ថ្នាក់លេខ១ ផ្នែកស្មូតកំណាព្យ ក្នុងទិវាជាតិអំណានលើកទី៥ ឆ្នាំ២០២០។

ព័ត៌មានបន្ថែម
ថ្ងៃ ព្រហស្បតិ៍, 15 តុលា, 2026
វេទិកាបញ្ញាសិប្បនិម្មិតសម្រាប់សកម្មភាពអាកាសធាតុ ឆ្នាំ២០២៦ (AI for Climate Action Forum 2026) ត្រូវបានបិទបញ្ចប់ដោយជោគជ័យ
