កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០ តំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត មន្ត្រីឧទ្យានុរក្សប្រចាំការស្នាក់ការសំឡូត​ បានសហការជាមួយកម្លាំងមន្ត្រីប្រតិបត្តិ ចុះធ្វើការល្បាតចំណុចភូមិសាស្រ្តស្រែសាម៉ បានជួបជនសង្ស័យ​ ចំនួន0៤នាក់ ម្នាក់មានស្ពាយការ៉ុងពណ៌ស ក្រុមល្បាត​បានហៅឱ្យឈប់ដើម្បីធ្វើការត្រួតពិនិត្យ ប៉ុន្តែជនសង្ស័យទាំង០៤នាក់ បានទម្លាក់ការ៉ុងចោល រួចរត់គេចខ្លួនចូលព្រៃបាត់ស្រមោល ក្រុមល្បាតបានត្រួតពិនិត្យមើលក្នុងការ៉ុងស ឃើញមានសត្វស្វាឈ្មោលងាប់ចំនួន ០១ក្បាល ទំងន់ប្រហែល១០គីឡូក្រាម កូនអណ្តើក​ ចំនួន០២ក្បាល។ មន្ត្រី​ឧទ្យានុរក្ស​ បានដុតសត្វស្វានៅនឹងកន្លែង រីឯកូនអណ្តើក​ទាំងពីរក្បាល បានយកមកប្រលែងនៅក្នុងស្ទឹងមុខស្នាក់ការបរឡាង​ ស្ថិតក្នុងភូមិសំឡូត ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង។
គួរបញ្ជាក់ថា កំណើនប្រជាពលរដ្ឋនៅស្រុកសំឡូត ខេត្ត​បាត់ដំបង​ ដែលបានធ្វើការចំណាកស្រុក ពីប្រទេសជិតខាង(ប្រទេសថៃ) ដោយអ្នកខ្លះបានកំពុងមកតាំងលំនៅក្នុងព្រៃ៕

ព័ត៌មានបន្ថែម

សមិទ្ធផលអគារសិក្សាថ្មីចំនួន ២ខ្នង មាន ១០បន្ទប់នៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 សមិទ្ធផលអគារសិក្សាថ្មីចំនួន ២ខ្នង មាន ១០បន្ទប់នៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ
ក្រុមប្រឹក្សាអភិវឌ្ឍន៍ដោយចីរភាពសម្រេចបង្កើត «ក្រុមការងារចំពោះកិច្ច» ដើម្បីរៀបចំការងារអាទិភាពត្រៀមលក្ខណៈទប់ទល់នឹងបាតុភូតអ៊ែលនីញ៉ូ (El Niño) សំដៅកៀរគរថវិកាក្នុងផែនការ NDC 3.0
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 ក្រុមប្រឹក្សាអភិវឌ្ឍន៍ដោយចីរភាពសម្រេចបង្កើត «ក្រុមការងារចំពោះកិច្ច» ដើម្បីរៀបចំការងារអាទិភាពត្រៀមលក្ខណៈទប់ទល់នឹងបាតុភូតអ៊ែលនីញ៉ូ (El Niño) សំដៅកៀរគរថវិកាក្នុងផែនការ NDC 3.0
រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ផ្ទះស្អាតមានសិរីសួស្តី មានសុភមង្គល និងគ្មានជំងឺ
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ផ្ទះស្អាតមានសិរីសួស្តី មានសុភមង្គល និងគ្មានជំងឺ