កិច្ចប្រជុំក្រុមការងារគម្រោងរៀបចំ«ពិព័រណ៍សហគមន៍» បានប្រព្រឹត្តទៅ នៅថ្ងៃពុធ ទី២២ ខែមេសា ឆ្នាំ២០២០ ក្រោមអធិបតីភាព លោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការក្រសួងបរិស្ថាន និងមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងបរិស្ថានមួយចំនួនទៀត។ លោក សេង សោត អគ្គនាយករង សហគមន៍មូលដ្ឋានបានឱ្យដឹងថា ពិព័រណ៍សហគមន៍នេះចាប់ផ្តើមដោយមានក្រុមការងាររៀបចំ និងប្រតិបត្តិគម្រោង ដោយមានកម្មវិធីការងារមួយចំនួនដូចជា ការចុះអង្កេតប្រមូលព័ត៌មានពីសហគមន៍ ការចងក្រងសក្តានុពលរបស់សហគមន៍ ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់សហគមន៍ និងលើកទឹកចិត្តឱ្យសហគមន៍បង្កើតស្នាដៃ មុខរបរ និងនាំយកផលិតផលសម្រាប់ព្រឹត្តិការណ៍ពិព័រណ៍ប្រចាំឆ្នាំ និងលក់ទៅកាន់ទីផ្សារ។

លោកជំទាវ ម៉ុម ថានី បានចាត់ទុកថាគម្រោង«រៀបចំពិព័រណ៍សហគមន៍» ពិតជាមានសារៈសំខាន់ ជួយដល់ជីវភាពរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ឱ្យកាន់តែប្រសើរថែមទៀត និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្រប់អ្នកពាក់ព័ន្ធ ក្នុងការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ ជំនឿ សាសនា របស់បងប្អូនជនជាតិដើមភាគតិច ផងដែរ ។

លោកជំទាវ បានលើកទឹកចិត្តដល់ក្រុមការងាររៀបចំគម្រោង ពិនិត្យលើការកសាង និងប្រមូលព័ត៌មាន និងសហការជាមួយដៃគូរ អ្នកពាក់ព័ន្ធ ដើម្បីកសាងគម្រោង ដែលធានានិរន្តរភាពជីវភាពប្រជាពលរដ្ឋនៅតាមតំបន់ការពារធម្មជាតិ និងចូលរួមគ្រប់គ្រងធនធានធម្មជាតិឱ្យមានប្រសិទ្ធភាព។

សូមបញ្ជាក់ថាគម្រោង«ពិព័រណ៍សហគមន៍» អាចចាប់ផ្តើមនៅពាក់កណ្តាលឆ្នាំ២០២០នេះ ដែលសម្របសម្រួលដោយក្រុមការងារ ដែលមានថ្នាក់ដឹកនាំក្រសួងបរិស្ថាន ថ្នាក់ដឹកនាំនិងមន្រ្តីនៃអគ្គអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន និងមន្រ្តីនៃអគ្គនាយកដ្ឋានពាក់ព័ន្ធ មួយចំនួនទៀត ដោយធ្វើសកម្មភាពសាកល្បងដំបូងជាមួយសហគមន៍មូលដ្ឋាន នៅតាមតំបន់ការពារធម្មជាតិចំនួន១៧ នៅក្នុងខេត្តកំពង់ធំ។

ព័ត៌មានបន្ថែម

សមិទ្ធផលអគារសិក្សាថ្មីចំនួន ២ខ្នង មាន ១០បន្ទប់នៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 សមិទ្ធផលអគារសិក្សាថ្មីចំនួន ២ខ្នង មាន ១០បន្ទប់នៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ
ក្រុមប្រឹក្សាអភិវឌ្ឍន៍ដោយចីរភាពសម្រេចបង្កើត «ក្រុមការងារចំពោះកិច្ច» ដើម្បីរៀបចំការងារអាទិភាពត្រៀមលក្ខណៈទប់ទល់នឹងបាតុភូតអ៊ែលនីញ៉ូ (El Niño) សំដៅកៀរគរថវិកាក្នុងផែនការ NDC 3.0
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 ក្រុមប្រឹក្សាអភិវឌ្ឍន៍ដោយចីរភាពសម្រេចបង្កើត «ក្រុមការងារចំពោះកិច្ច» ដើម្បីរៀបចំការងារអាទិភាពត្រៀមលក្ខណៈទប់ទល់នឹងបាតុភូតអ៊ែលនីញ៉ូ (El Niño) សំដៅកៀរគរថវិកាក្នុងផែនការ NDC 3.0
រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ផ្ទះស្អាតមានសិរីសួស្តី មានសុភមង្គល និងគ្មានជំងឺ
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ផ្ទះស្អាតមានសិរីសួស្តី មានសុភមង្គល និងគ្មានជំងឺ