ទីស្តីការក្រសួងបរិស្ថាននៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៦នេះ បន្ទាប់ពីនាយកដ្ឋានព័ត៌មាន និងផ្សព្វផ្សាយបរិស្ថាន នៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន បានរៀបចំកិច្ចប្រជុំដើម្បីផ្សព្វផ្សាយអំពីប្រព័ន្ធផ្សព្វផ្សាយព័ត៌មានរបស់ក្រសួងបរិស្ថាន គ្រាដែលកិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម អ៊ាង សុផល្លែត អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន។

កិច្ចប្រជុំនេះធ្វើឡើង ដើម្បីជាការផ្សព្វផ្សាយដល់សាធារណជនទូទៅ បណ្តាញសារព័ត៌មានជាតិ និងអន្តរជាតិ ក៏ដូចជាស្ថាប័នពាក់ព័ន្ធនានាអំពីសមិទ្ធិផលថ្មីៗ ពិសេសការស្ថាបនា និងការធ្វើទំនើបកម្មប្រព័ន្ធផ្សព្វផ្សាយរបស់ក្រសួងបរិស្ថាន ដែលមានអាស័យដ្ឋានដូចខាងក្រោមនេះ៖ គេហទំព័រថ្មីរបស់ក្រសួងបរិស្ថាន មានអាស័យដ្ឋាន beta.moe.gov.kh, បណ្ណាល័យអេឡិចត្រូនិក មានអាស័យដ្ឋាន www.e-library.moe.gov.kh រួមនឹងទំព័រហ្វេសប៊ុករបស់ក្រសួងបរិស្ថាន មានអាស័យដ្ឋាន https://www.facebook.com/Ministry-of-Environment។

សូមបញ្ជាក់ថា ការស្ថាបនានិងការធ្វើទំនើបកម្មប្រព័ន្ធផ្សព្វផ្សាយថ្មីបន្ថែមទៀតនេះ នឹងបញ្ចូលរាល់ព័ត៌មាន ឯកសារវីដែអូ ស្ពតអប់រំបរិស្ថាន។ល។ ដែលបណ្តាអគ្គនាយកដ្ឋាន នាយកដ្ឋានចំណុះ ក្រសួងបរិស្ថាន ផលិតនិងចងក្រងបាន ក៏ដូចជាឯកសាររបស់អង្គការដៃគូនានាផងដែរ មកដាក់បញ្ចូល ក្នុងប្រព័ន្ធផ្សព្វផ្សាយថ្មីនេះ ដើម្បីផ្តល់ភាពងាយស្រួលដល់សាធារណជនទូទៅក្នុងការសិក្សាស្រាវជ្រាវ និងស្វែងយល់អំពីព័ត៌មានដែលទាក់ទងទៅនឹងកិច្ចការងាររបស់ស្នូលរបស់ក្រសួងបរិស្ថាន ដែលមាន កិច្ចគាំពារបរិស្ថាន ការអភិរក្សធនធានធម្មជាតិ និងធនធានជីវៈចម្រុះ និងការរស់នៅដោយចីរភាព៕

photo_2016-12-08_15-03-3915391054_790478764424580_8538246830698959262_n

ព័ត៌មានបន្ថែម

គណៈប្រតិភូជប៉ុនមកពីស្ថាប័នធំៗ បានថ្លែងអំណរគុណរដ្ឋមន្ត្រីក្រសួងបរិស្ថាន និងភាពជោគជ័យនៃវេទិកាធុរកិច្ចបច្ចេកវិទ្យាអវកាស សម្រាប់បរិស្ថានរវាងប្រទេសកម្ពុជា-ជប៉ុន
ថ្ងៃ ព្រហស្បតិ៍, 15 តុលា, 2026 គណៈប្រតិភូជប៉ុនមកពីស្ថាប័នធំៗ បានថ្លែងអំណរគុណរដ្ឋមន្ត្រីក្រសួងបរិស្ថាន និងភាពជោគជ័យនៃវេទិកាធុរកិច្ចបច្ចេកវិទ្យាអវកាស សម្រាប់បរិស្ថានរវាងប្រទេសកម្ពុជា-ជប៉ុន
វេទិកាបញ្ញាសិប្បនិម្មិតសម្រាប់សកម្មភាពអាកាសធាតុ ឆ្នាំ២០២៦ (AI for Climate Action Forum 2026) ត្រូវបានបិទបញ្ចប់ដោយជោគជ័យ
ថ្ងៃ ព្រហស្បតិ៍, 15 តុលា, 2026 វេទិកាបញ្ញាសិប្បនិម្មិតសម្រាប់សកម្មភាពអាកាសធាតុ ឆ្នាំ២០២៦ (AI for Climate Action Forum 2026) ត្រូវបានបិទបញ្ចប់ដោយជោគជ័យ
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំ នៃសន្និសីទរដ្ឋភាគីលើកទី១៧ នៃអនុសញ្ញាស្តីពីជីវៈចម្រុះ (CBD COP17) នៅប្រទេសអាមេនី
ថ្ងៃ ព្រហស្បតិ៍, 15 តុលា, 2026 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំ នៃសន្និសីទរដ្ឋភាគីលើកទី១៧ នៃអនុសញ្ញាស្តីពីជីវៈចម្រុះ (CBD COP17) នៅប្រទេសអាមេនី