នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ មន្ត្រីឧទ្យានុរក្សប្រចាំការនៅតំបន់ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» តំបន់ការពារទេសភាពអង្គរ ដែនជម្រកសត្វព្រៃបឹងពែរ ដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព ដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក និងតំបន់ប្រើប្រាស់ច្រើនយ៉ាងបឹងទន្លេសាប បានបែងចែកក្រុមចុះល្បាត ដើម្បីទប់ស្កាត់ និងបង្ក្រាមបទល្មើសធនធានធម្មជាតិនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដែលជាលទ្ធផល ក្នុងពេលចុះបំពេញការងារ នៅតំបន់ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» ក្រុមការងារបានចុះដល់ចំណុចព្រះអង្គធំ ស្ថិតនៅឃុំខ្នងភ្នំ ស្រុកស្វាយលើ បានជួបករណីដាក់តាំងលក់សំណាកសត្វព្រៃ០១កន្លែង រួមមានក្បាលសត្វកែះក្លែងក្លាយ ០១ក្បាល ទម្ងន់០,៨គីឡូក្រាម ភ្លុកសត្វក្លែងក្លាយ ១០ភ្លុក ឈាមសត្វក្លែងក្លាយ ១លីត្រ និងគ្រោងឆ្អឹងសត្វក្លែងក្លាយ ២,១គីឡូក្រាម ដោយវត្ថុតាងទាំងអស់បានយកមករក្សាទុកបណ្តោះអាសន្ននៅស្នាក់ការខ្នងភ្នំ និងនៅតំបន់ដែនជម្រកសត្វព្រៃបឹងពែរ ដោយសហការជាមួយសហគមន៍ភ្នំបាល័ង្គ ក្រុមការងារបានចុះដល់ចំណុចភ្នំបាល្ល័ង្គ ស្ថិតនៅភូមិព្រះធាតុ ឃុំខ្វាវ ស្រុកជីក្រែង បានជួបជនសង្ស័យកំពុងលួចកាប់ដើមផ្ចឹក១ដើម ប្រើប្រាស់រណាយន្តខ្នាតធំ០១គ្រឿង ដែលជាវត្ថុតាងបានយកមករក្សាទុកនៅស្នាក់ការស្រោង។ ដោយឡែកនៅចំណុចតាមគោលផ្សេងៗក្នុងតំបន់នៃតំបន់ការពារទេសភាពអង្គរ តំបន់ដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក និងតំបន់ប្រើប្រាស់ច្រើនយ៉ាងបឹងទន្លេសាប ក្រុមការងារបានចុះបំពេញការងារ ហើយបានបិតខិតប័ណ្ណអប់រំផ្សព្វផ្សាយនៅតាមដើមឈើបាន ៣១សន្លឹក និងសរសេរពាក្យថា”កុំ”តាមដើមឈើបាន ១៥កន្លែង។

 

ព័ត៌មានបន្ថែម

សមិទ្ធផលអគារសិក្សាថ្មីចំនួន ២ខ្នង មាន ១០បន្ទប់នៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 សមិទ្ធផលអគារសិក្សាថ្មីចំនួន ២ខ្នង មាន ១០បន្ទប់នៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ
ក្រុមប្រឹក្សាអភិវឌ្ឍន៍ដោយចីរភាពសម្រេចបង្កើត «ក្រុមការងារចំពោះកិច្ច» ដើម្បីរៀបចំការងារអាទិភាពត្រៀមលក្ខណៈទប់ទល់នឹងបាតុភូតអ៊ែលនីញ៉ូ (El Niño) សំដៅកៀរគរថវិកាក្នុងផែនការ NDC 3.0
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 ក្រុមប្រឹក្សាអភិវឌ្ឍន៍ដោយចីរភាពសម្រេចបង្កើត «ក្រុមការងារចំពោះកិច្ច» ដើម្បីរៀបចំការងារអាទិភាពត្រៀមលក្ខណៈទប់ទល់នឹងបាតុភូតអ៊ែលនីញ៉ូ (El Niño) សំដៅកៀរគរថវិកាក្នុងផែនការ NDC 3.0
រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ផ្ទះស្អាតមានសិរីសួស្តី មានសុភមង្គល និងគ្មានជំងឺ
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ផ្ទះស្អាតមានសិរីសួស្តី មានសុភមង្គល និងគ្មានជំងឺ