សៀមរាប ៖ ក្រសួងបរិស្ថានប្រគល់ម៉ូតូ៦គ្រឿង របស់គម្រោង «និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា» ដល់មន្ទីរបរិស្ថានខេត្តសៀមរាប ក្រោមអធិបតីភាព ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន និងដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង មន្ទីរបរិស្ថានខេត្ត មន្រ្តីឧទ្យានុរក្ស នាព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២០ ។

បន្ទាប់ពីសេចក្តីរាយការណ៍របស់លោក ស៊ុន គង់ ប្រធានមន្ទីរបរិស្ថានខេត្តសៀមរាប ពីវឌ្ឍនភាពការងារគ្រប់គ្រងបរិស្ថាននៅក្នុងខេត្តសៀមរាប ឯកឧត្តម សៅ សុភាព បានបញ្ជាក់ថា ខេត្តសៀមរាប គឺជាតំបន់ប្រមូលផ្តុំទៅដោយទីកន្លែងកំសាន្ត ទេសចរណ៍ធម្មជាតិ ប្រវត្តិសាស្រ្តដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក្នុងនោះ តំបន់អង្គរ ជាសម្បត្តិបេតិកភណ្ឌមនុស្សជាតិ ដែលល្បីល្បាញជុំវិញពិភពលោក ដូច្នេះក្រសួងបរិស្ថានបានយកចិត្តទុកដាក់បំផុតលើកិច្ចគាំពារបរិស្ថាន កាអភិរក្សជីវៈចម្រុះ ការគ្រប់គ្រងធនធានធម្មជាតិ និងការរស់នៅដោយចីរភាព។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានជម្រុញលើកទឹកចិត្តមន្រ្តីមន្ទីរបរិស្ថានខេត្ត និងមន្រ្តីឧទ្យានុរក្ស បន្តនូវសកម្មភាពឱ្យបានខ្លាំងក្លាបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាទប់ស្កាត់ឱ្យបាននូវភាពអសកម្មមួយចំនួន និងជនឆ្លៀតឱកាស ក្នុងការបំផ្លាញធនធានធម្មជាតិ ការចាប់សត្វព្រៃ ពិសេសការកាប់ទន្រ្ទានដីព្រៃយកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន ។

ឯកឧត្តម រដ្ឋលេខាធិការក្រសួងបរិស្ថាន បានបញ្ជាក់ថា ការផ្តល់សម្ភារៈ បរិក្ខារបស់គម្រោងដល់មន្ទីរបរិស្ថានខេត្តសៀមរាប នៅពេលនេះ គឺជាជំហានទីមួយក្នុងក្របខណ្ឌគម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា ពង្រឹងការងារល្បាត និងទប់ស្កាត់បទល្មើសក្នុងតំបន់ការពារធម្មជាតិ ចូមរួមការពារ និងអភិរក្សធនធានធម្មជាតិ ការពារតំបន់ទេសភាព និងតំបន់សក្តានុពលទេសចរណ៍ធម្មជាតិ ឱ្យស្ថិតស្ថេរបានល្អ ក្នុងន័យនេះ ឯកឧត្តម បានសង្កត់ធ្ងន់ថា ការពារពារ និងអភិរក្សធនធានធម្មជាតិ គឺដើម្បីអភិវឌ្ឍន៍ដោយនិរន្តរភាព ចូលរួមចំណែកសេដ្ឋកិច្ចជាតិ និងជួយលើកស្ទួយសេដ្ឋកិច្ចគ្រួសារប្រជាពលរដ្ឋនៅតាមសហគមន៍តំបន់ការពារធម្មជាតិ ។

សូមបញ្ជាក់ថា គម្រោង «និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា» អនុវត្តរយៈពេល៦ឆ្នាំ ចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៥ នៅក្នុងខេត្តចំនួន៧ ជុំវិញបឹងទន្លេសាប និងតំបន់ជួរភ្នំក្រវាញ គឺធ្វើឱ្យប្រសើរនូវការគ្រប់គ្រងតំបន់ការពារធម្មជាតិ លើកកម្ពស់ទេសចរណ៍ធម្មជាតិ និងបង្កើនសង្វាក់តម្លៃអនុផលព្រៃឈើ នៅតំបន់ទេសភាពជួរភ្នំក្រវាញ និងបឹងទន្លេសាប ក៏ដូចជាធ្វើឱ្យជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៍កាន់តែមានភាពប្រសើរឡើង ៕

ព័ត៌មានបន្ថែម

សមិទ្ធផលអគារសិក្សាថ្មីចំនួន ២ខ្នង មាន ១០បន្ទប់នៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 សមិទ្ធផលអគារសិក្សាថ្មីចំនួន ២ខ្នង មាន ១០បន្ទប់នៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ
ក្រុមប្រឹក្សាអភិវឌ្ឍន៍ដោយចីរភាពសម្រេចបង្កើត «ក្រុមការងារចំពោះកិច្ច» ដើម្បីរៀបចំការងារអាទិភាពត្រៀមលក្ខណៈទប់ទល់នឹងបាតុភូតអ៊ែលនីញ៉ូ (El Niño) សំដៅកៀរគរថវិកាក្នុងផែនការ NDC 3.0
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 ក្រុមប្រឹក្សាអភិវឌ្ឍន៍ដោយចីរភាពសម្រេចបង្កើត «ក្រុមការងារចំពោះកិច្ច» ដើម្បីរៀបចំការងារអាទិភាពត្រៀមលក្ខណៈទប់ទល់នឹងបាតុភូតអ៊ែលនីញ៉ូ (El Niño) សំដៅកៀរគរថវិកាក្នុងផែនការ NDC 3.0
រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ផ្ទះស្អាតមានសិរីសួស្តី មានសុភមង្គល និងគ្មានជំងឺ
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ផ្ទះស្អាតមានសិរីសួស្តី មានសុភមង្គល និងគ្មានជំងឺ