ឯកឧត្តម សៅ សុភាពរដ្ឋលេខាធិការក្រសួងបរិស្ថាននៅថ្ងៃ អង្គារ ទី១៩ ខែឧសភា ឆ្នា២០២០ បានទទួលប្រព័ន្ឋឌីជីថលស្វ័យត្រួតពិនិត្យតាមដានគុណភាពបរិស្ថាន ពីទីតាំងប្រភពបំពុល ពីលោក Guo Yanping ប្រធានក្រុមហ៊ុន GUOAO (Cambodia) Environmental Engineering Co., Ltd ។ ពិធីប្រគល់ និងទទួលរៀបចំឡើងដោយមានវត្តមានថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួង និងតំណាងក្រុមហ៊ុនមួយចំនួនទៀតផងដែរ។
ក្នុងឱកាសនោះ ឯកឧត្តម សៅ សុភាព បានលើកឡើងថា ក្រសួងបរិស្ថាន បានផ្តល់លិខិតអនុញ្ញាតឱ្យក្រុមហ៊ុននេះ ផ្តល់សេវាបំពាក់ប្រព័ន្ឋឌីជីថលស្វ័យត្រួតពិនិត្យតាមដានគុណភាពបរិស្ថាន ពីដំណើរការប្រព្រឹត្តកម្មសំណល់រាវ និងការបញ្ចេញឧស្ម័នពីបំពង់ផ្សែង។ ជាមួយគ្នានេះ ឯកឧត្តមបានបន្ថែមថា ប្រព័ន្ធគ្រប់គ្រង និងបញ្ជូនទិន្នន័យដោយស្វ័យប្រវត្តិ នឹងមានការតម្លើង ដើម្បីតាមដានដល់រោងចក្រសហគ្រាសដែលមានសក្តានុពលបំពុលបរិស្ថានផងដែរ។
ប្រព័ន្ឋឌីជីថលស្វ័យត្រួតពិនិត្យតាមដានគុណភាពបរិស្ថានពីទីតាំងប្រភពបំពុលនឹងបំពេញការងារសំខាន់ៗ ដូចជាៈ
-តាមដានស្ថានភាពកំពុងដំណើរការប្រព្រឹត្តកម្មសំណល់ រាវ នូវប្រភពបំពុល និងភាពមិនប្រក្រតី នៃអាងប្រព្រឹត្តកម្មសម្អាតមិនគោរពតាមគោលការណ៍បច្ចេកទេស សំដៅធានាថាលទ្ធផលនៃដំណើរប្រព្រឹត្តិកម្មសំណល់រាវរបស់ប្រភពបំពុលប្រកបដោយតម្លាភាព។
-តាមរយៈការផ្តល់សញ្ញា ឬទិន្នន័យដោយឧបករណ៍ស្វ័យប្រវត្តិ ក្រសួងបរិស្ថានអាចចាត់វិធានការទប់ស្កាត់ការបំពុលបរិស្ថានទាន់ពេលវេលា ដល់ប្រភពបំពុល ចំពោះភាពខ្វះខាតដំណើរការប្រព្រឹត្តកម្មសំណល់រាវរបស់ខ្លួន។
-កាត់បន្ថយពេលវេលា និងកាត់បន្ថយចំណាយ នៃការចុះអធិការកិច្ចនៅប្រភពបំពុលនានា ដែលអាចកើតមាន
-កាត់បន្ថយការរំខានដល់ម្ចាស់រោងចក្រ សហគ្រាសនានា ព្រមទាំងសំដែងពីភាពស្មោះត្រង់ និងតម្លាភាព ស្របតាមកំណែរទម្រង់ការងាររបស់ក្រសួងបរិស្ថាន ដោយប្រើប្រាស់ប្រព័ន្ឋអនឡាញ ពីមនុស្សច្រើនធ្វើការតិច មកមនុស្សតិចធ្វើការច្រើន ដើម្បីកាត់បន្ថយការចំណាយរបស់រាជរដ្ឋាភិបាល ជាពិសេសក្នុងអំឡុងវិបត្តិនៃការរីករាលដាលជំងឺកូវីដ ១៩។

ព័ត៌មានបន្ថែម

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត នាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ចុះសំណេះសំណាលជាមួយកងកម្លាំងយោធភូមិភាគទី១ ក្នុងស្មារតីរួបរួមការពារជាតិដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីការពារជាតិ
ថ្ងៃ ពុធ, 9 កញ្ញា, 2026 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត នាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ចុះសំណេះសំណាលជាមួយកងកម្លាំងយោធភូមិភាគទី១ ក្នុងស្មារតីរួបរួមការពារជាតិដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីការពារជាតិ
ក្រសួងចំនួន៣ រួមគ្នារៀបចំអភិវឌ្ឍន៍តំបន់ការពារធម្មជាតិជីផាត ឱ្យទៅជា «គោលដៅលំហែបៃតង» ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី
ថ្ងៃ ពុធ, 9 កញ្ញា, 2026 ក្រសួងចំនួន៣ រួមគ្នារៀបចំអភិវឌ្ឍន៍តំបន់ការពារធម្មជាតិជីផាត ឱ្យទៅជា «គោលដៅលំហែបៃតង» ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី
រដ្ឋមន្ត្រីមកពីបណ្តាក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC) បានឯកភាពលើជំហររួមគ្នា ដើម្បីចូលរួមសន្និសិទសហប្រជាតិស្តីពីការប្រែប្រួលអាកាសធាតុ CoP31
ថ្ងៃ ព្រហស្បតិ៍, 3 កញ្ញា, 2026 រដ្ឋមន្ត្រីមកពីបណ្តាក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC) បានឯកភាពលើជំហររួមគ្នា ដើម្បីចូលរួមសន្និសិទសហប្រជាតិស្តីពីការប្រែប្រួលអាកាសធាតុ CoP31