ឯកឧត្តម ជួប ប៉ារីស៍ អគ្គនាយក នៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន នៅថ្ងៃព្រហស្បតិ៍ ១៥ រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ បានដឹកនាំកិច្ចប្រជុំ ការពង្រឹងសមត្ថភាពការផ្សព្វផ្សាយ និងបញ្ជ្រាបចំណេះដឹងបរិស្ថាន តាមរយៈប្រព័ន្ធអនឡាញ (ZOOM Meeting) ជាមួយថ្នាក់ដឹកនាំ និងមន្រ្តីជំនាញនៃមន្ទីរបរិស្ថានរាជធានី និងខេត្តនានាចុំវិញប្រទេសកម្ពុជា។ ឯកឧត្ដមអគ្គនាយក បានចែករំលែកចំណេះដឹងទាក់ទងនឹងព្រៃឈើ និងថាមពល ការហូរច្រោះដី និងវិធីសាស្រ្ដទប់ស្កាត់ការហូរច្រោះនៃដី។ ឯកឧត្ដមអគ្គនាយក ក៏បានណែនាំថា មន្រ្តីការិយាល័យផ្សេងៗនៃមន្ទីរបរិស្ថានរាជធានីខេត្ត អាចចូលរួមវគ្គបណ្ដុះ បណ្ដាលជាមួយអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន តាមរយៈអនឡាញរៀងរាល់សប្ដាហ៍បាន តាមរយៈប្រព័ន្ធ ZOOM Meeting។ ជាមួយគ្នានេះ ក្រុមការងារនៃនាយកដ្ឋានផ្សព្វផ្សាយ និងព័ត៌មានបរិស្ថាន បានចូលរួមធ្វើបទបង្ហាញការសរសេរសេចក្តីរាយការណ៍ព័ត៌មាន បន្ថែមទៀត។ លោក ខ្វៃ អាទិត្យា អគ្គនាយករង នៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន បានឱ្យដឹងថាការផ្សព្វផ្សាយមានសារៈសំខាន់ ជាពិសេសការផ្សព្វផ្សាយព័ត៌មានបរិស្ថាន ដែលជាមធ្យោបាយផ្តល់នូវព័ត៌មាន និងបង្កើនចំណេះដឹងបរិស្ថានដល់សាធារណជន ឱ្យមានការគិតគូរខ្ពស់ក្នុងសកម្មភាពមេត្រីបរិស្ថាន។ លោក ខ្វៃ អាទិត្យា បានលើកឡើងពីចំណុចសំខាន់នៃតួនាទីនៃជនបង្គោលព័ត៌មាន និងរបៀបធ្វើការអត្ថធិប្បាយលើសេចក្តីរាយការព័ត៌មាន ដើម្បីពង្រឹងការផ្សព្វផ្សាយព័ត៌មានបរិស្ថាន ឱ្យបានកាន់តែទូលំទូលាយ ធ្វើឱ្យមានការផ្លាស់ប្តូរទម្លាប់វិជ្ជមានចំពោះកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការរស់នៅដោយចីរភាព។ សូមបញ្ជាក់ថានៅក្នុងវេទិកា បន្ទាប់ពីមានបទបង្ហាញនីមួយ”មានសំណួរ-ចម្លើយ រវាងថ្នាក់ដឹកនាំ និងមន្រ្តីជំនាញនៃនាយកដ្ឋានព័ត៌មាន និងមន្ទីរបរិស្ថានរាជធានី ខេត្តទាំ២៥ បន្ថែមទៀត ទាក់ទងនឹងចំណេះដឹងនៃការរាយការណ៍ព័ត៌មាន និងការងារប្រតិបត្តិបង្កើនចំនេះដឹង និងផ្សព្វផ្សាយព័ត៌មានបរិស្ថានផងដែរ៕

 

ព័ត៌មានបន្ថែម

សមិទ្ធផលអគារសិក្សាថ្មីចំនួន ២ខ្នង មាន ១០បន្ទប់នៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 សមិទ្ធផលអគារសិក្សាថ្មីចំនួន ២ខ្នង មាន ១០បន្ទប់នៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ
ក្រុមប្រឹក្សាអភិវឌ្ឍន៍ដោយចីរភាពសម្រេចបង្កើត «ក្រុមការងារចំពោះកិច្ច» ដើម្បីរៀបចំការងារអាទិភាពត្រៀមលក្ខណៈទប់ទល់នឹងបាតុភូតអ៊ែលនីញ៉ូ (El Niño) សំដៅកៀរគរថវិកាក្នុងផែនការ NDC 3.0
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 ក្រុមប្រឹក្សាអភិវឌ្ឍន៍ដោយចីរភាពសម្រេចបង្កើត «ក្រុមការងារចំពោះកិច្ច» ដើម្បីរៀបចំការងារអាទិភាពត្រៀមលក្ខណៈទប់ទល់នឹងបាតុភូតអ៊ែលនីញ៉ូ (El Niño) សំដៅកៀរគរថវិកាក្នុងផែនការ NDC 3.0
រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ផ្ទះស្អាតមានសិរីសួស្តី មានសុភមង្គល និងគ្មានជំងឺ
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ផ្ទះស្អាតមានសិរីសួស្តី មានសុភមង្គល និងគ្មានជំងឺ