នៅថ្ងៃអង្គារ ១២កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២០ នៅទីស្តីការក្រសួងបរិស្ថាន ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការ បានដឹកនាំក្រុមការងារនៃក្រសួងបរិស្ថានចូលរួមប្រជុំតាមប្រព័ន្ធអនឡាញ ជាមួយក្រុមការងារធនាគារពិភពលោក ស្តីពី ជំនួយបច្ចេកទេសទៅលើការគ្រប់គ្រងសំណល់រឹង និងប្លាស្ទិក ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ហេង ណារ៉េត អគ្គនាយក នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន លោកជំទាវ ងិន លីណា អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព លោកប្រធាននាយកដ្ឋានសេដ្ឋកិច្ចបៃតង លោកប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងមន្ត្រី នៃនាយកដ្ឋានគ្រប់គ្រងសំណល់រឹង និងក្រុមការងារធនាគារពិភពលោក។ កិច្ចប្រជុំបានពិភាក្សាផ្តោតសំខាន់លើការពិនិត្យ និងផ្តល់ធាតុចូលលើសេចក្តីព្រាងផែនការសកម្មភាព និងផែនទីបង្ហាញផ្លូវស្តីពីការគ្រប់គ្រងប្លាស្ទិក ដោយផ្តោតលើការកំណត់ជម្រើសគោលនយោបាយ និងផែនការសកម្មភាពគ្រប់គ្រងប្លាស្ទិក។ ជាលទ្ធផល ឯកឧត្តមរដ្ឋលេខាធិការ បានគាំទ្រទៅលើសំណើជម្រើសគោលនយោបាយដែលបានលើកឡើងក្នុងកិច្ចពិភាក្សា និងស្នើឱ្យក្រុមការងារនៃនាយកដ្ឋានគ្រប់គ្រងសំណល់រឹង សហការជាមួយអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាដោយចីរភាព និងអគ្គនាយកដ្ឋានចំណេះដឹងនិងព័ត៌មានបរិស្ថាន ពិនិត្យលម្អិត និងផ្តល់ធាតុចូលបន្ថែមលើសេចក្តីព្រាងផែនទីបង្ហាញផ្លូវស្តីពីការគ្រប់គ្រងប្លាស្ទិក ក៏ដូចជាពិនិត្យទៅលើលទ្ធភាពនៃការកំណត់អាទិភាពជ្រើសរើសប្លាស្ទិកទាំង១០ប្រភេទសម្រាប់អនុវត្តក្នុងគោលនយោបាយគ្រប់គ្រងប្លាស្ទិកនេះ ឱ្យបានសមស្របទៅនឹង យុទ្ធសាស្ត្រ និងផែនការសកម្មភាពបរិស្ថានជាតិ ព្រមទាំងស្នើឱ្យមានការរៀបចំកិច្ចពិគ្រោះយោបល់ជាមួយស្ថាប័នពាក់ព័ន្ធ ជាពិសេសវិស័យឯកជន ដើម្បីផ្សព្វផ្សាយ និងប្រមូលធាតុចូលបន្ថែម។

ព័ត៌មានបន្ថែម

សមិទ្ធផលអគារសិក្សាថ្មីចំនួន ២ខ្នង មាន ១០បន្ទប់នៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 សមិទ្ធផលអគារសិក្សាថ្មីចំនួន ២ខ្នង មាន ១០បន្ទប់នៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ
ក្រុមប្រឹក្សាអភិវឌ្ឍន៍ដោយចីរភាពសម្រេចបង្កើត «ក្រុមការងារចំពោះកិច្ច» ដើម្បីរៀបចំការងារអាទិភាពត្រៀមលក្ខណៈទប់ទល់នឹងបាតុភូតអ៊ែលនីញ៉ូ (El Niño) សំដៅកៀរគរថវិកាក្នុងផែនការ NDC 3.0
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 ក្រុមប្រឹក្សាអភិវឌ្ឍន៍ដោយចីរភាពសម្រេចបង្កើត «ក្រុមការងារចំពោះកិច្ច» ដើម្បីរៀបចំការងារអាទិភាពត្រៀមលក្ខណៈទប់ទល់នឹងបាតុភូតអ៊ែលនីញ៉ូ (El Niño) សំដៅកៀរគរថវិកាក្នុងផែនការ NDC 3.0
រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ផ្ទះស្អាតមានសិរីសួស្តី មានសុភមង្គល និងគ្មានជំងឺ
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ផ្ទះស្អាតមានសិរីសួស្តី មានសុភមង្គល និងគ្មានជំងឺ