ត្បូងឃ្មុំ៖ នាព្រឹកថ្ងៃអង្គារ ៤រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០ នៅសាលាស្រុកអូររាំងឪ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ៖ ១). វឌ្ឍនភាពការងារក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក ២).វិធានការទប់ស្កាត់ជំងឺកូវីដ-១៩ (COVID-19) ៣). ការអនុវត្តការងារអត្តសញ្ញាណកម្មគ្រួសារក្រីក្រក្នុងមូលដ្ឋានស្រុក និង៤). លើកទិសដៅអនុវត្តន៍បន្ត។ កិច្ចប្រជុំនេះមានការចូលរួមផងដែរពីសំណាក់ ឯកឧត្ដម ចាន់ ចេស្តា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាអនុប្រធានក្រុមការងារ ឯកឧត្តម រ័ត្ន វិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងឯកឧត្ដម -លោកជំទាវ-លោក- លោកស្រីដែលជាសមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអូររាំងឪ។ ឯកឧត្តមប្រធានបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផល និងកិច្ចខិតខំប្រឹងប្រែងកន្លងរបស់រដ្ឋបាលស្រុកអូររាំងឪ និងអាជ្ញាធរពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ដែលបានអនុវត្តន៍យ៉ាងខ្ជាប់ខ្ជួននូវវិធានការរបស់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់កុំឱ្យកើតមានការឆ្លងជំងឺកូវីដ-១៩ ដែលជាក់ស្តែង ថ្វីត្បិតក្នុងស្រុកអូររាំងឪមានការត្រឡប់មកវិញនូវពលករចំណាកស្រុកពីក្រៅប្រទេសតែមិនមានការចម្លងជំងឺកូវីដ-១៩ទេ ហើយក៏សូមថ្លែងអំណរគុណផងដែរដល់សមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអូររាំងឪទាំងអស់ដែលបានចូលរួមជាមួយរដ្ឋបាលស្រុកអូររាំងឪដែលបានចំណាយទាំងសម្ភារៈ ថវិកា និងកម្លាំងផ្ទាល់ខ្លួន ដែលនេះសបញ្ជាក់ពីវប្បធម៌ចែករំលែក និងសាមគ្គីភាព។ ជាអនុសាសន៍សម្រាប់អនុវត្តន៍បន្តក្នុងពេលខាងមុខ ឯកឧត្តមប្រធានបានស្នើដល់រដ្ឋបាលស្រុកអូររាំងឪ និងភាគីពាក់ព័ន្ធ ១).បន្តអនុវត្តន៍វិធានការរបស់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការចម្លងជម្ងឺកូវីដ-១៩ និង២).បន្តតាមដានស្ថានភាពជីវភាពរបស់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីវិប្បដជំងឺកូវីដ-19 និងពិនិត្យលទ្ធភាពជួយដោះស្រាយផលលំបាករបស់ពួកគាត់ ៕

ព័ត៌មានបន្ថែម

ក្រសួងបរិស្ថាននិងក្រសួងពាណិជ្ជកម្ម រួមគ្នាជំរុញកិច្ចគាំពារបរិស្ថាន ក្នុងវិស័យពាណិជ្ជកម្ម
ថ្ងៃ ពុធ, 12 សីហា, 2026 ក្រសួងបរិស្ថាននិងក្រសួងពាណិជ្ជកម្ម រួមគ្នាជំរុញកិច្ចគាំពារបរិស្ថាន ក្នុងវិស័យពាណិជ្ជកម្ម
ក្រសួងពាណិជ្ជកម្ម និងក្រសួងបរិស្ថានពួតដៃគ្នាពង្រឹងការអនុវត្តច្បាប់ដើម្បីការពារអ្នកធុរកិច្ច និងការពារបរិស្ថានអនុលោមតាម GSP+
ថ្ងៃ ពុធ, 12 សីហា, 2026 ក្រសួងពាណិជ្ជកម្ម និងក្រសួងបរិស្ថានពួតដៃគ្នាពង្រឹងការអនុវត្តច្បាប់ដើម្បីការពារអ្នកធុរកិច្ច និងការពារបរិស្ថានអនុលោមតាម GSP+
រដ្ឋមន្រ្តីក្រសួងបរិស្ថានអំពាវនាវឱ្យមានការចូលរួមសហការ កៀរគរធនធាន និងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋានដូចជាផ្ទះ និងប្រទេសជាតិ ដើម្បីការពារធនធានធម្មជាតិ និងធានាការអភិវឌ្ឍប្រកបដោយចីរភាព
ថ្ងៃ ចន្ទ, 10 សីហា, 2026 រដ្ឋមន្រ្តីក្រសួងបរិស្ថានអំពាវនាវឱ្យមានការចូលរួមសហការ កៀរគរធនធាន និងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋានដូចជាផ្ទះ និងប្រទេសជាតិ ដើម្បីការពារធនធានធម្មជាតិ និងធានាការអភិវឌ្ឍប្រកបដោយចីរភាព