«ប្រទេសកម្ពុជាគឺជាទីជម្រកដ៏ធំតែមួយគត់នៅលើពិភពលោកសម្រាប់សត្វត្រយ៉ងយក្សនិងសត្វត្រយ៉ងចង្កំកសដែលជាប្រភេទសត្វដែលរងគ្រោះបំផុតជិតផុតពូជនៅលើពិភពលោក។ កម្ពុជាមាន
មោទនភាពដែលមានសត្វកម្រនេះ ហើយចាំបាច់ យើងទាំងអស់គ្នាត្រូវរួមគ្នាការពារនិងអភិរក្សសត្វដ៏កម្រប្រភេទនេះឱ្យបានគង់វង្សស្ថិតស្ថេរសម្រាប់មនុស្សរាប់ជំនាន់ទៅមុខទៀតដើម្បីផលប្រយោជន៍នៃជីវៈចម្រុះពិភពលោកទាំងមូល»។ នេះគឺជាការថ្លែងរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថានក្នុងឱកាសដែលឯកឧត្តមដឹកនាំប្រតិភូក្រសួងបរិស្ថាននិងក្រុមអ្នកសារព័ត៌មានជាតិជិត ២០ ស្ថាប័នពិនិត្យលើការអនុវត្តគម្រោងការពារនិងអភិរក្សសត្វព្រៃ របស់អង្គការសមាគមសត្វព្រៃប្រចាំកម្ពុជា (WCS) កាលពីថ្ងៃទី៩ និងទី១០ ខែមិថុនា ឆ្នាំ ២០២០ នៅក្នុងដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព និងដែនជម្រកសត្វព្រៃឆែបក្នុងទឹកដីខេត្តព្រះវិហារ។

ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថានបានថ្លែងឱ្យដឹងថា យោងតាមការជំរឿនសត្វត្រយង របស់អង្គការដៃគូនានារបស់ក្រសួងបរិស្ថាន ត្រយងយក្សដែលជាសត្វរងគ្រោះបំផុតនៅលើពិភពលោក មានចំនួនប្រមាណ ៣០០ ក្បាលស្មើនឹង ៩៩% នៃសត្វត្រយងយក្សរបស់ពិភពលោកក្នុងនោះសត្វ ត្រយងយក្សពេញវ័យមានក្រោម ២០០ ក្បាល។ ចំណែកសត្វត្រយងចង្កំកសមានចំនួនជិត ៦០០ ក្បាល ស្មើនឹងប្រមាណ ៩៥% នៃសត្វត្រយងចង្កំកសនៅលើពិភពលោក។ ឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា នៅឆ្នាំ ២០០៥ សត្វត្រយងយក្សត្រូវបានកំណត់ដោយព្រះរាជក្រឹត្យជាសត្វស្លាប និមិត្តសញ្ញាជាតិរបស់ប្រទេសកម្ពុជា។ សត្វត្រយងយក្សជាសត្វរងគ្រោះបំផុតជិតផុតពូជ ហើយសត្វ នេះត្រូវបានការពារដោយច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។ ហេតុដូច្នេះហើយបានជារាជរដ្ឋាភិបាល កម្ពុជាយកចិត្តទុកដាក់ខ្ពស់ក្នុងការការពារនិងអភិរក្សសត្វត្រយងក្ស និងស្វតត្រយងចង្កំកសនេះដោយប្រុងប្រយ័ត្នបំផុត។

បើតាមការឱ្យដឹងរបស់ឯកឧត្តម នេត្រ ភក្ត្រា ក្រសួងបរិស្ថានបានសហការជាមួយអង្គការជាច្រើនក្នុងនោះអង្គការសមាគមសង្គ្រោះសត្វព្រៃ WCS បានដើរតួនាទីយ៉ាងសំខាន់ក្នុងកិច្ចការពារនិង អភិរក្សសត្វត្រយងយក្សនិងសត្វត្រយងចង្កំកសនេះតាមរយៈការអនុវត្តគម្រោងស្រូវសត្វត្រយងដែលមិនត្រឹមតែធានាដល់ការផលិត ស្រូវសម្រាប់ប្រើប្រាស់ផ្គត់ផ្គង់ក្នុងគ្រួសាររបស់ប្រជាពលរដ្ឋទេ ប៉ុន្តែធានាបាននិរន្តរភាពសម្រាប់ការប្រើប្រាសខ្សែសង្វាក់ផ្គត់ផ្គង់ដើម្បីគាំទ្រការអភិរក្ស ការពារសត្វព្រៃ ព្រៃឈើ និងចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។ ឯកឧត្តម បានថ្លែងថានេះគឺជាការគាំទ្រនិងផ្តល់ជម្រើសថ្មីដល់ប្រជាពលរដ្ឋដើម្បីធ្វើឱ្យប្រសើរឡើងនូវជីវភាពដូចដែលពួកគាត់ប្រាថ្នា និងជាមួយគ្នានេះ ការអភិរក្សធនធានធម្មជាតិនិងសត្វព្រៃអាចសម្រេចបានជោគជ័យ។

យោងតាមឯកសារជំនួយស្មារតីរបស់អង្គការសមាគមអភិរក្សសត្វព្រៃដែលមានលោក កែន សេរីរដ្ឋា ប្រធាន បានបញ្ជាក់ថា គម្រោងស្រូវសត្វត្រយងបានអនុវត្តដោយអង្គការសមាគមអភិរក្សសត្វ
ព្រៃក្រោមកិច្ចសហការជាមួយក្រសួងបរិស្ថានបានធ្វើការងារជាមួយសហគមន៍មូលដ្ឋាននៅក្នងតំបន់ការពារអស់រយៈពេល១០ ឆ្នាំមក ហើយដើម្បីអភិរក្សកម្មវិធីលើកកម្ពស់ជីវភាពដែលបណផ្សាភ្ជាប់ជាមួយ
ការអភិរក្សដែលផលប្យោជន៍ជាសាច់ប្រាក់បានដល់ប្រជាពលរដ្ឋមូលដ្ឋាន។ គម្រោងស្រូវសង្គ្រោះសត្វព្រៃនេះរួមមាន ការមិនកាប់ទន្ទ្រាននិងពង្រីកដីខុសច្បប់ គោរពគោលការណ៍មិនបរបាញ់ មិនបរិភោគ
និងជួញដូរសត្វព្រៃ និងអនុវត្តផលិតកម្មស្រូវតាមស្តង់ ដារសរីរាង្គ។ បើតាមអង្គការ WCS កម្មវិធីស្រូវ សត្វត្រយងកំពុងរីកលូតលាស់ឆាប់រហ័ស ចាប់ផ្តើមពី ២ ភូមិរហូតដល់សព្វថ្ងៃកំពុងតែអនុវត្តក្នុង ១១ ភូមិនៅក្នុងតំបន់ការពារទេសភាពភគខាងជើងប្រទេសកម្ពុជា (ដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ដែនជម្រកស្វព្រៃឆែប និងដែនជម្រកសត្វព្រៃព្រះរការ) ៥ ភូមិជមួយព្រំប្រទល់តំបន់ដែនជម្រកសត្វព្រៃសៀមប៉ាងភាគខាងលិច ៣ ភូមិនៅក្នងតំបន់ដែនជម្រកសត្វព្រៃកែវសីមា និង ៣ ភូមិនៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង។

អង្គការ WCS បានឱ្យដឹងថានៅក្នុងភូមិសាស្ត្រ ខេត្តព្រះវិហារ កសិករដែលចូលរួមជាមួយ គម្រោងមានការកើនឡើងពី ៣៥ គ្រួសារហូតដល់ ៧៥០ គ្រួសារ បើតាមការរំពឹងទុកនៅក្នុងឆ្នាំ ២០២០ នេះ។ ការពង្រិកគម្រោងនេះត្រូវបានគាំទ្រដោយគម្រោងព្រៃឡង់បៃតង និងដៃគូសហការជា មួយក្រសួងបរិស្ថាន មន្ទីរបរិស្ថានខេត្តព្រះវិហារ អង្គការសមាគមសត្វព្រៃ អង្គការសន្សំម្លប់ព្រៃ និងស ហគមន៍មូលដ្ឋានដែលស្ថិតនៅក្នុងតំបន់ការពារធម្មជាតិ។ បរិមាណផលិតស្រូវសត្វត្រយ៉ងដែលបាន ទិញពីកសិករនៅក្នុងមូលដ្ឋានបានកើនឡើងពី ៣៩ តោនរហូតដល់ ១២០០ តោននៅក្នុងឆ្នាំ ២០១៩ ជាមួយការរំពឹងទុកសម្រាប់ឆ្នាំ ២០២០ គឺ២០០០តោន ប្រសិនបើមានភ្លៀងគ្រប់គ្រាន់។ គួរបញ្ជាក់ថា ផលិតផលស្រូវត្រយ៉ងបានទទួលវិញ្ញាបនបត្របញ្ជាក់ថាជាផលិតផលសរីរាង្គ និងមិត្តភាពសត្វព្រៃ ហើយសព្វថ្ងៃត្រូវបាននាំចេញទៅកាន់ប្រទេសសិង្ហបុរី អាល្លឺម៉ង់ កាណាដា សហរដ្ឋអាមេរិក និងទីក្រុង ហុងកុង ហើយនៅឆ្នាំ ២០២១ គ្រោងនឹងនាំចេញទៅប្រទេសអង់គ្លេស និងអូស្ត្រាលី។

ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថាន នេត្រ ភក្ត្រា ថ្លែងថាក្រសួងបរិស្ថានសូមវាយតម្លៃខ្ពស់គម្រោងស្រូវសត្វត្រយ៉ងដែលនេះដែលរៀបចំឡើងដើម្បីលើកទឹកដល់កសិករដើម្បីកាត់បន្ថយ និងឈា នទៅដល់ការលុបបំបាត់នូវការបរបាញ់សត្វនិងការកាប់រាន ដុតឆ្ការ ទន្ទ្រានកាន់កាប់ដីព្រៃដោយខុស ច្បាប់។ ឯកឧត្តមបានថ្លែងនេះគឺជាការប្រើប្រាស់ខ្សែសង្វាក់ផ្គត់ផ្គង់ដែលមាននិរន្តភាព ដើម្បីគាំទ្រលើ ការអភិរក្ស និងការពារសត្វព្រៃ ព្រៃឈើ ព្រមទាំងចូលរួមកាត់បន្ថយភាពក្រីក្រយ៉ាងមានប្រសិទ្ធភាព។ ឯកឧត្តមបានថ្លែងថា ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការងារគ្រប់គ្រង និងអភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះ សត្វព្រៃគ្រប់ប្រភេទ ក្រសួងបរិស្ថានបានរៀបចំគោលនយោបាយនិងផែនការសកម្មភាពលើការបង្កើតសេដ្ឋកិច្ចមូលដ្ឋានរបស់សហគមន៍តំបន់ការពារធម្មជាតិដែលស្ថិតនៅក្នុងនិងនៅជុំវិញតំបន់ការពារធម្មជាតិឱ្យមានជីវភាពធូរធារ។

ឯកឧត្តម នេត្រ ភក្ត្រា បានសង្កត់ធ្ងន់ថា ទន្ទឹមនឹងគ្នានេះ សមត្ថកិច្ចនឹងពង្រឹងការអនុវត្តច្បាប់ តឹងរឹងបំផុតដើម្បីការពារនិងអភិរក្សសត្វត្រយ៉ងយក្ស និងសត្វត្រយ៉ងចង្កំកសដើម្បីជាផលប្រយោជន៍ សម្រាប់ជីវៈចម្រុះផង និងសម្រាប់ការទាក់ទាញភ្ញៀវទេសចរផង។ ឯកឧត្តមរដ្ឋលេខាធិការបានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា មានទិសដៅធ្វើយ៉ាងណាឱ្យសហគមន៍មានចំណូលបន្ថែម និងបង្កើតជម្រើសថ្មី សម្រាប់ការប្រកបមុខរបរចិញ្ចឹមជីវិត ដើម្បីកាត់ផ្តាច់ពីការពឹងអាស្រ័យលើអនុផលព្រៃឈើ ដែលជាទម្លាប់មានពីយូរលង់ណាស់មកហើយ របស់ប្រជាពលរដ្ឋ នៅតាមសហគមន៍មូលដ្ឋានដោយបង្កើតមុខរបរថ្មីបម្រើឱ្យវិស័យអេកូទេសចរណ៍ ព្រមទាំងការបណ្តុះបណ្តាលសហគមន៍ ឱ្យចេះគ្រប់គ្រង និងការចិញ្ចឹមសត្វផ្គត់ផ្គង់ទីផ្សារ ការដាំដំណាំកសិកម្ម និងដំណាំរួមផ្សំផ្សេងទៀតមានបន្លែបង្កា សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃខ្លួនឯងផង និងសម្រាប់បម្រើសេវាកម្មដល់ភ្ញៀវទេសចរដែលទៅទស្សនាកម្សាន្ត នៅក្នុងតំបន់សហគមន៍របស់ពលរដ្ឋផងដែរ៕

ព័ត៌មានបន្ថែម

សៀវភៅណែនាំស្តីពីសន្និសីទអង្គការសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ សន្និសីទនៃរដ្ឋជាភាគីនៃអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP1-COP29)
ថ្ងៃ ចន្ទ, 2 ធ្នូ, 2024 សៀវភៅណែនាំស្តីពីសន្និសីទអង្គការសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ សន្និសីទនៃរដ្ឋជាភាគីនៃអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP1-COP29)
ក្រមបរិស្ថាន និងធនធានធម្មជាតិ
ថ្ងៃ ចន្ទ, 1 កក្កដា, 2024 ក្រមបរិស្ថាន និងធនធានធម្មជាតិ
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ដាក់ចេញបន្ទាប់ពីកម្ពុជាយើងបានទប់ស្កាត់ ការពារការប្រើប្រាស់ និងបោះចោលថង់ប្លាស្ទិកបានច្រើនជាងការបោះចោល ទៅក្នុងទីសាធារណៈ ទទួលបានជោគជ័យរួចមកហើយ
ថ្ងៃ សុក្រ, 17 ឧសភា, 2024 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ដាក់ចេញបន្ទាប់ពីកម្ពុជាយើងបានទប់ស្កាត់ ការពារការប្រើប្រាស់ និងបោះចោលថង់ប្លាស្ទិកបានច្រើនជាងការបោះចោល ទៅក្នុងទីសាធារណៈ ទទួលបានជោគជ័យរួចមកហើយ
yunanistan haberleri

cameron cohen sex video

www indinsex com