ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានរៀបចំកិច្ចប្រជុំលើកទី១ របស់ខ្លួននៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦នេះនៅទីស្តីការក្រសួងបរិស្ថាន ដើម្បីសំដៅពិនិត្យ និងអនុម័តលើរបៀបវារៈសំខាន់ៗនានា រួមមាននិមិត្តសញ្ញានៃក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាពរចនាសម្ព័ន្ធនិងការបង្កើតអង្គភាពចំណុះ បទបញ្ជាផ្ទៃក្នុង កម្មវិធីយុទ្ធសាស្រ្តអាទិភាព និងការពិនិត្យលើវឌ្ឍនភាពនៃការរៀបចំយុទ្ធសាស្រ្តនិងផែនការសកម្មភាពបរិស្ថាន និងក្រមបរិស្ថាន។ កិច្ចប្រជុំនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងដោយមានការអញ្ជើញចូលរួមពីសមាជិក សមាជិកាទាំងអស់ ដែលជាមន្រ្តីជាន់ខ្ពស់តំណាងក្រសួងស្ថាប័នរបស់រាជរដ្ឋាភិបាលទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

នាឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានចាត់ទុកកំណែទម្រង់ស្ថាប័នដែលនាំឱ្យមានការបង្កើតក្រុមប្រឹក្សានេះកាលពីខែឧសភា ឆ្នាំ២០១៥ ក្នុងនាមជាស្ថាប័នរៀបចំគោលនយោបាយ ថាជាជំហានដ៏សំខាន់មួយ ដើម្បីលើកកម្ពស់ការអភិវឌ្ឍដោយចីរភាព សំដៅធានាបាននូវតុល្យភាពរវាងសេដ្ឋកិច្ច បរិស្ថាន សង្គម និងវប្បធម៌របស់ប្រទេសជាតិ។ ជាងជាងនេះៀត ឯកឧត្តម បានគូសបញ្ជាក់ថា អាទិភាពចំពោះមុខសំខាន់ៗ ដែលក្រុមប្រឹក្សានេះត្រូវយកចិត្តទុកដាក់ មានជាអាទិ៍ ការងារទីក្រុងនិរន្តរភាព ថាមពលនិរន្តរភាព ការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ កិច្ចអភិរក្សជីវៈចម្រុះ វិទ្យាសាស្រ្តនិងបច្ចេកវិទ្យាបៃតង ការរៀបចំបញ្ចប់នូវយុទ្ធសាស្រ្តនិងផែនការសកម្មភាពបរិស្ថាន និងក្រមបរិស្ថាន។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការអន្តរវិស័យ និងការសម្របសម្រួលរវាងភាគីពាក់ព័ន្ធទាំងអស់ ដែលជាកត្តាចាំបាច់ ធានាបាននូវប្រសិទ្ធភាពការងារ និងភាពជោគជ័យរបស់ក្រុមប្រឹក្សានេះ៕

ព័ត៌មានបន្ថែម

ក្រសួងបរិស្ថាននិងក្រសួងពាណិជ្ជកម្ម រួមគ្នាជំរុញកិច្ចគាំពារបរិស្ថាន ក្នុងវិស័យពាណិជ្ជកម្ម
ថ្ងៃ ពុធ, 12 សីហា, 2026 ក្រសួងបរិស្ថាននិងក្រសួងពាណិជ្ជកម្ម រួមគ្នាជំរុញកិច្ចគាំពារបរិស្ថាន ក្នុងវិស័យពាណិជ្ជកម្ម
ក្រសួងពាណិជ្ជកម្ម និងក្រសួងបរិស្ថានពួតដៃគ្នាពង្រឹងការអនុវត្តច្បាប់ដើម្បីការពារអ្នកធុរកិច្ច និងការពារបរិស្ថានអនុលោមតាម GSP+
ថ្ងៃ ពុធ, 12 សីហា, 2026 ក្រសួងពាណិជ្ជកម្ម និងក្រសួងបរិស្ថានពួតដៃគ្នាពង្រឹងការអនុវត្តច្បាប់ដើម្បីការពារអ្នកធុរកិច្ច និងការពារបរិស្ថានអនុលោមតាម GSP+
រដ្ឋមន្រ្តីក្រសួងបរិស្ថានអំពាវនាវឱ្យមានការចូលរួមសហការ កៀរគរធនធាន និងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋានដូចជាផ្ទះ និងប្រទេសជាតិ ដើម្បីការពារធនធានធម្មជាតិ និងធានាការអភិវឌ្ឍប្រកបដោយចីរភាព
ថ្ងៃ ចន្ទ, 10 សីហា, 2026 រដ្ឋមន្រ្តីក្រសួងបរិស្ថានអំពាវនាវឱ្យមានការចូលរួមសហការ កៀរគរធនធាន និងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋានដូចជាផ្ទះ និងប្រទេសជាតិ ដើម្បីការពារធនធានធម្មជាតិ និងធានាការអភិវឌ្ឍប្រកបដោយចីរភាព