កាលពីថ្ងៃច័ន្ទ ១រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ០៦ ខែកក្កដា ឆ្នាំ២០២០ នៅសាលប្រជុំទុង នៃទីស្តីការក្រសួងបរិស្ថាន លោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារអន្តរក្រសួងសម្រាប់ចុះកំណត់តំបន់ស្ថានីយបុរាណ បានដឹកនាំកិច្ចប្រជុំក្រុមការងារ ដើម្បីពិនិត្យលើការចុះកំណត់ស្ថានីយបុរាណនៅខេត្តតាកែវ ដើម្បីរក្សាទុកជាតំបន់អភិរក្សបេតិកភណ្ឌ។ កិច្ចប្រជុំរៀបចំឡើងក្នុងគោលបំណងដើម្បី: ទី១)ប្រកាសសមាសភាព និងភារកិច្ចក្រុមការងារអន្តរក្រសួង និងទី២)ដើម្បីពិភាក្សា និងរៀបចំផែនការអនុវត្តការងារនាពេលខាងមុខ នៅតំបន់អាទិភាពដែលកំណត់ដោយរដ្ឋបាលខេត្តតាកែវ។
សូមបញ្ជាក់ថា ក្រសួងបរិស្ថានបានចេញសេចក្តីសម្រេចលេខ០២៩ស.ស.រ.បស្ថ ចុះថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ ស្តីពីការបង្កើតក្រុមការងារអន្តរក្រសួងចុះកំណត់តំបន់ស្ថានីយបុរាណនៅខេត្តតាកែវ ដើម្បីរក្សាទុកជាតំបន់អភិរក្សបេតិកភណ្ឌ ដែលមានសមាជិកសរុប២៦រូប មកពីក្រសួង និងស្ថាប័នពាក់ព័ន្ធរួមមាន: ក្រសួងបរិស្ថាន ក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ ក្រសួងវប្បធម៌និងវិចិត្រសិល្ប: ក្រសួងរ៉ែនិងថាមពល ក្រសួងទេសចរណ៍ រដ្ឋបាលខេត្តតាកែវ មន្ទីរបរិស្ថាន មន្ទីរវប្បធម៌និងវិចិត្រសិល្ប: និងមន្ទីរធម្មការនិងសាសនា ខេត្តតាកែវ។
សូមបញ្ជាក់ថា កិច្ចប្រជុំក្រុមការងារអន្តរក្រសួងពិនិត្យលើការចុះកំណត់តំបន់ស្ថានីយបុរាណនៅខេត្តតាកែវនៅពេលនេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ទា ជុប អនុរដ្ឋលេខាធិការ និងជាអនុប្រធានក្រុមការងារ លោកជំទាវ ជា សុភូ អភិបាលរងនៃគណៈអភិបាលខេត្តតាកែវ តំណាងក្រសួង ស្ងាប័នពាក់ព័ន្ធមួយចំនួនទៀត។

ព័ត៌មានបន្ថែម

គណៈប្រតិភូជប៉ុនមកពីស្ថាប័នធំៗ បានថ្លែងអំណរគុណរដ្ឋមន្ត្រីក្រសួងបរិស្ថាន និងភាពជោគជ័យនៃវេទិកាធុរកិច្ចបច្ចេកវិទ្យាអវកាស សម្រាប់បរិស្ថានរវាងប្រទេសកម្ពុជា-ជប៉ុន
ថ្ងៃ ព្រហស្បតិ៍, 15 តុលា, 2026 គណៈប្រតិភូជប៉ុនមកពីស្ថាប័នធំៗ បានថ្លែងអំណរគុណរដ្ឋមន្ត្រីក្រសួងបរិស្ថាន និងភាពជោគជ័យនៃវេទិកាធុរកិច្ចបច្ចេកវិទ្យាអវកាស សម្រាប់បរិស្ថានរវាងប្រទេសកម្ពុជា-ជប៉ុន
វេទិកាបញ្ញាសិប្បនិម្មិតសម្រាប់សកម្មភាពអាកាសធាតុ ឆ្នាំ២០២៦ (AI for Climate Action Forum 2026) ត្រូវបានបិទបញ្ចប់ដោយជោគជ័យ
ថ្ងៃ ព្រហស្បតិ៍, 15 តុលា, 2026 វេទិកាបញ្ញាសិប្បនិម្មិតសម្រាប់សកម្មភាពអាកាសធាតុ ឆ្នាំ២០២៦ (AI for Climate Action Forum 2026) ត្រូវបានបិទបញ្ចប់ដោយជោគជ័យ
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំ នៃសន្និសីទរដ្ឋភាគីលើកទី១៧ នៃអនុសញ្ញាស្តីពីជីវៈចម្រុះ (CBD COP17) នៅប្រទេសអាមេនី
ថ្ងៃ ព្រហស្បតិ៍, 15 តុលា, 2026 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំ នៃសន្និសីទរដ្ឋភាគីលើកទី១៧ នៃអនុសញ្ញាស្តីពីជីវៈចម្រុះ (CBD COP17) នៅប្រទេសអាមេនី