នាព្រឹកថ្ងៃសៅរ៍​ ទី២៥​ ខែកក្កដា​ ឆ្នាំ២០២០​ ឯកឧត្តមជួប​ ប៉ារីស៍​ អគ្គនាយក​ នៃអគ្គនាយកដ្ឋានចំណេះដឹង​ និងព័ត៌មានបរិស្ថាន​ បានដឹកនាំថ្នាក់ដឹកនាំ​ និងមន្រ្តីចំណុះអគ្គនាយកដ្ឋានចំណេះដឹងនិងព័ត៌មានបរិស្ថាន​ នាំយកធុងចម្រោះទឹកស្អាត​មួយគ្រឿង​ និងទ័យវត្ថុមួយចំនួន​ ប្រគេនដល់ព្រះចៅអធិការវត្តភ្នៀតសិម្ពលី​ ដែលមានទីតាំងក្នុងសង្កាត់ស្នោរ​ ខណ្ឌកំបូល​ រាជធានីភ្នំពេញ។
នៅក្នុងឱកាសនោះ​ ព្រះសិរីកោសល សុំ សុខា ព្រះវិន័យធរគណ រាជធានីភ្នំពេញ ព្រះគ្រូអនុគណខណ្ឌកំបូល និងជាព្រះចៅអធិការ វត្តភ្នៀតសិម្ពលី​ បានមានសង្ឃដីកាថា​ ធុងចម្រោះទឹកស្អាតនេះមានសារប្រយោជន៍ច្រេីនគឺ​ (១)​ ជួយដល់ព្រះសង្ឃ​ និងដូនជីតាជី​ នៅក្នុងវត្តបានទទួលទឹកស្អាតសុវត្ថិភាពសម្រាប់ឆាន់និងបរិភោគ​ (២)​ ជួយកាត់បន្ថយការចំណាយទិញទឹកសុទ្ធនៅក្នុងវត្ត​ និង(៣)​ គឺចូលរួមកាត់បន្ថយការប្រេីប្រាស់ដបប្លាស្ទិក​ ដែលជាការជួយដល់បរិស្ថាននៅក្នុងវត្តមានភាពល្អប្រសេីរឡេីង។ ឆ្លៀតក្នុងឱកាសនោះដែរ​ ព្រះអង្គបានមានសង្ឃដីកា​ ថ្លែងអំណរគុណដល់ឯកឧត្តម​ សាយ​ សំអាល់​ រដ្ឋមន្រ្តីក្រសួងបរិស្ថាន​ តាមរយ:មូលនិធិបរិស្ថាននិងសង្គម​ បានផ្តល់ធុងចម្រោះទឹកស្អាតនេះដល់វត្តភ្នៀតសិម្ពលី​ ប្រេីប្រាស់​ នេះជាការចិត្តទុកដាក់ចំពោះវិស័យពុទ្ធចក្រ​ នៅព្រះរាណាចក្រក​ម្ពុជា។

ព័ត៌មានបន្ថែម

សមិទ្ធផលអគារសិក្សាថ្មីចំនួន ២ខ្នង មាន ១០បន្ទប់នៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 សមិទ្ធផលអគារសិក្សាថ្មីចំនួន ២ខ្នង មាន ១០បន្ទប់នៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ
ក្រុមប្រឹក្សាអភិវឌ្ឍន៍ដោយចីរភាពសម្រេចបង្កើត «ក្រុមការងារចំពោះកិច្ច» ដើម្បីរៀបចំការងារអាទិភាពត្រៀមលក្ខណៈទប់ទល់នឹងបាតុភូតអ៊ែលនីញ៉ូ (El Niño) សំដៅកៀរគរថវិកាក្នុងផែនការ NDC 3.0
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 ក្រុមប្រឹក្សាអភិវឌ្ឍន៍ដោយចីរភាពសម្រេចបង្កើត «ក្រុមការងារចំពោះកិច្ច» ដើម្បីរៀបចំការងារអាទិភាពត្រៀមលក្ខណៈទប់ទល់នឹងបាតុភូតអ៊ែលនីញ៉ូ (El Niño) សំដៅកៀរគរថវិកាក្នុងផែនការ NDC 3.0
រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ផ្ទះស្អាតមានសិរីសួស្តី មានសុភមង្គល និងគ្មានជំងឺ
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ផ្ទះស្អាតមានសិរីសួស្តី មានសុភមង្គល និងគ្មានជំងឺ