យោងតាមសេចក្តីប្រកាសព័ត៌មានរបស់មន្ទីរបរិស្ថានខេត្តព្រះសីហនុ ចេញផ្សាយនៅថ្ងៃអង្គារ ទី២៨ ខែកក្កដា ឆ្នាំ២០២០នេះ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងព្រះសីហនុ និងមន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តព្រះសីហនុ បានចុះអនុវត្តវិធានការរដ្ឋបាល រុះរើខ្ទមចំនួន ៤៣ខ្ទម និងផ្លាញកូនស្វាយដាំថ្មីៗជាច្រើនដើម ដែលក្រុមអនាធិតេយ្យ នៅព្រែកទឹកសាបក្បាលឆាយ។
យោងតាមសេចក្តីប្រកាសព័ត៌មាននេះ គណៈបញ្ជាការឯកភាពខេត្ត បានឃើញថាប្រជាពលរដ្ឋមួយក្រុម បានសាងសង់ទីជម្រកអនាធិបតេយ្តនៅលើដីដែលជាកម្មសិទ្ធិឯកជនរបស់ប្រជាពលរដ្ឋមួយកន្លែង ហើយត្រូវបានម្ចាស់ដីឯកជននោះបណ្តេញចេញ ក្រោយពីបណ្តេញចេញពីដីឯកជននោះមក ប្រជាពលរដ្ឋទាំងនោះ បានមកតាំងនៅតំបន់អូរត្រាវ ភូមិ១សង្កាត់លេខ០១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុតែម្តង។
រហូតដល់ថ្ងៃទី១៤ ខែកក្កដាថ្មីៗនេះ កម្លាំងមន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថាមនខេត្ត បានសហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងព្រះសីហនុ បានចុះអប់រំ ណែនាំ និងរុះរើ ទីកម្រកអនាធិបតេយ្យនៅទីតាំងចំណុចខាងលើម្តងរួចមកហើយ ប៉ុន្តែប្រជាពលរដ្ឋបានស្នើសុំធ្វើការរុះរើដោយខ្លួនឯង។
បន្ថែមពីនេះនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ មន្ត្រីឧទ្យានុរក្ស បានចុះពិនិត្យមើលទីតាំងជាក់ស្តែងនោះម្តងទៀត បានឃើញថាមិនមានការរុះរើនោះឡើយ លើសពីនេះពួកគាត់បានសាងសង់ផ្ទះ និងខ្ទមបន្ថែមទៀត។ បន្ទាប់មក នៅថ្ងៃចន្ទទី២៧ ខែកក្កដា ឆ្នាំ២០២០ កន្លងមកនេះ គណៈបញ្ជាការឯកឧាពខេត្តសហការមន្រ្តីជំនាញ បានចុះអនុវត្តវិធានការរដ្ឋបាល រុះរើខ្ទមចំនួន ៤៣ខ្ទម និងផ្លាញកូនស្វាយដាំថ្មីៗជាច្រើនដើម ដែលក្រុមអនាធិតេយ្យ នៅព្រែកទឹកសាបក្បាលឆាយនេះតែម្តង។

ព័ត៌មានបន្ថែម

គណៈប្រតិភូជប៉ុនមកពីស្ថាប័នធំៗ បានថ្លែងអំណរគុណរដ្ឋមន្ត្រីក្រសួងបរិស្ថាន និងភាពជោគជ័យនៃវេទិកាធុរកិច្ចបច្ចេកវិទ្យាអវកាស សម្រាប់បរិស្ថានរវាងប្រទេសកម្ពុជា-ជប៉ុន
ថ្ងៃ ព្រហស្បតិ៍, 15 តុលា, 2026 គណៈប្រតិភូជប៉ុនមកពីស្ថាប័នធំៗ បានថ្លែងអំណរគុណរដ្ឋមន្ត្រីក្រសួងបរិស្ថាន និងភាពជោគជ័យនៃវេទិកាធុរកិច្ចបច្ចេកវិទ្យាអវកាស សម្រាប់បរិស្ថានរវាងប្រទេសកម្ពុជា-ជប៉ុន
វេទិកាបញ្ញាសិប្បនិម្មិតសម្រាប់សកម្មភាពអាកាសធាតុ ឆ្នាំ២០២៦ (AI for Climate Action Forum 2026) ត្រូវបានបិទបញ្ចប់ដោយជោគជ័យ
ថ្ងៃ ព្រហស្បតិ៍, 15 តុលា, 2026 វេទិកាបញ្ញាសិប្បនិម្មិតសម្រាប់សកម្មភាពអាកាសធាតុ ឆ្នាំ២០២៦ (AI for Climate Action Forum 2026) ត្រូវបានបិទបញ្ចប់ដោយជោគជ័យ
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំ នៃសន្និសីទរដ្ឋភាគីលើកទី១៧ នៃអនុសញ្ញាស្តីពីជីវៈចម្រុះ (CBD COP17) នៅប្រទេសអាមេនី
ថ្ងៃ ព្រហស្បតិ៍, 15 តុលា, 2026 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំ នៃសន្និសីទរដ្ឋភាគីលើកទី១៧ នៃអនុសញ្ញាស្តីពីជីវៈចម្រុះ (CBD COP17) នៅប្រទេសអាមេនី