វេទិកាស្តីពី «ការការពារ និងអភិរក្សធនធានធម្មជាតិ» បានរៀបចំឡើងដោយក្រសួងបរិស្ថាន សហការជាមួយក្រសួងទេសចរណ៍ នៅព្រឹកថ្ងៃ សុក្រ ១១កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ ក្រោមប្រធានបទ «ជម្រុញផលិតកម្មអាហារនៅមូលដ្ឋានដើម្បីទាក់ទាញទេសចរ»។

វេទិកាស្តីពី «ការការពារ និងអភិរក្សធនធានធម្មជាតិ» លើកទី១០នេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពស់ខ្ពស់ ឯកឧត្តម សាយ សំអាល់រដ្ឋមន្ត្រីក្រសួងបរិស្ថាន ព្រមជាមួយការចូលរួមពីតំណាងក្រសួងទេសចរណ៍ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងសុខាភិបាល រដ្ឋបាលថ្នាក់ក្រោមជាតិ វិស័យឯកជន អង្គការមិនមែនរដ្ឋាភិបាល ដៃគូពាក់ព័ន្ធ សហគមន៍ទេសចរណ៍ និងសហគមន៍តំបន់ការពារធម្មជាតិសរុបចំនួន ២៥០ នាក់។ វេទិកានេះ មានគោលបំណងពិភាក្សាអំពីវឌ្ឍនភាព បញ្ហាប្រឈមនិងតម្រូវការនានាការគ្រប់គ្រងនិងប្រើប្រាស់ធនធានធម្មជាតិដោយនិរន្តរភាព ចែករំលែកបទពិសោធន៍ក្នុងការឆ្លើយតបនឹងបញ្ហាប្រឈមក្នុងការផ្តល់សេវាកម្មទេសចរណ៍ ក្នុងកាលទេសៈនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ពង្រីកសក្តានុពល និងការរៀបចំផលិតផលទេសចរណ៍នៅតាមសហគមន៍ ពិសេសការលើកកម្ពស់ការផលិត និងការៀបចំម្ហូបអាហារនៅមូលដ្ឋានឱ្យមានគុណភាព និងសុវត្ថិភាពស្របតាមស្តង់ផលិតផលទេសចរណ៍៕

  

ព័ត៌មានបន្ថែម

សមិទ្ធផលអគារសិក្សាថ្មីចំនួន ២ខ្នង មាន ១០បន្ទប់នៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 សមិទ្ធផលអគារសិក្សាថ្មីចំនួន ២ខ្នង មាន ១០បន្ទប់នៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ
ក្រុមប្រឹក្សាអភិវឌ្ឍន៍ដោយចីរភាពសម្រេចបង្កើត «ក្រុមការងារចំពោះកិច្ច» ដើម្បីរៀបចំការងារអាទិភាពត្រៀមលក្ខណៈទប់ទល់នឹងបាតុភូតអ៊ែលនីញ៉ូ (El Niño) សំដៅកៀរគរថវិកាក្នុងផែនការ NDC 3.0
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 ក្រុមប្រឹក្សាអភិវឌ្ឍន៍ដោយចីរភាពសម្រេចបង្កើត «ក្រុមការងារចំពោះកិច្ច» ដើម្បីរៀបចំការងារអាទិភាពត្រៀមលក្ខណៈទប់ទល់នឹងបាតុភូតអ៊ែលនីញ៉ូ (El Niño) សំដៅកៀរគរថវិកាក្នុងផែនការ NDC 3.0
រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ផ្ទះស្អាតមានសិរីសួស្តី មានសុភមង្គល និងគ្មានជំងឺ
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ផ្ទះស្អាតមានសិរីសួស្តី មានសុភមង្គល និងគ្មានជំងឺ