ដោយមើលឃើញផលវិបាកដែលកើតចេញពីការប្រើប្រាស់ប្លាស្ទិក និងពិសេសដើម្បីចូលរួមថែរក្សាបរិស្ថានផងនោះ យុវជនមួយក្រុម នៃវិទ្យាល័យតេជោសែនសំរោង ក្នុងក្រុងសំរោង ខេត្តឧត្តរមានជ័យ បានបង្កើតគំនិតកែច្នៃប្រភេទស្លឹកឈើ ធ្វើជាចានសម្រាប់ដាក់ម្ហូបអាហារប្រចាំថ្ងៃជំនួសចានធ្វើពីប្លាស្ទិកវិញ។ គម្រោងមានឈ្មោះថា”ដើម្បីសហគមន៍ខ្ញុំ” បានលើកចេញជាពាក្យស្លោក«ចូលរួមថែរក្សា កាពារ និងអភិរក្សធនធានធម្មជាតិរបស់យើងទាំងអស់គ្នា» បានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋមានចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ហើយនាំគ្នាងាកមកប្រើប្រាស់ស្លឹកឈើធម្មជាតិ នៃព្រៃសហគមន៍ក្នុងដែនជម្រកសត្វព្រៃសង្ឃរុក្ខាវ័ន។

លោក អោក គិមសួរ ប្រធានក្រុមយុវជនស្ម័គចិត្តដើម្បីសហគមន៍ខ្ញុំ បានឱ្យដឹងថា គម្រោងធ្វើចាន ដែលផលិតចេញពីស្លឹកឈើ ប្រភទឈើខ្លុង ដែលបច្ចុប្បន្នស្ថិតនៅក្នុងការសិក្សាស្រាវជ្រាវនៅឡើយ។ក្រុមយុវជនកំពុងរៀបចំសាកល្បងនិងបន្តសិក្សារួមគ្នាបន្ថែមទៀត ទាំងការរចនា រូបរាង ទំហំ ចំណុះ ពណ៌ តម្លៃនិងពីគុណភាពរក្សាទុកផងដែរ។
លោក លឿន ឆៃមិញជូ សិស្សវិទ្យាល័យហ៊ុន សែនឧត្តរមានជ័យ បានសំណូមពរដល់ប្រជារដ្ឋក្នុងសហគមន៍ឱ្យចូលរួមកាត់បន្ថការប្រើប្រាស់ចានស្នោរឬចានប្លាស្ទិក និងបានលើកទឹកចិត្តឱ្យប្រជាសហគមន៍ត្រូវរួមគ្នាផលិតចានស្លឹកឈើ ដែលអាចរកចំណូលពីភ្ញៀវទេសចរចូលមកកម្សាន្តថែមទៀត។

ព្រះតេជគុណ ប៊ុន សាលួត ព្រះប្រធានសង្ឃសហគមន៍ព្រៃសង្ឃរុក្ខាវ័ន បានសាទរចំពោះគម្រោងស្រាវជ្រាវមួយនេះ។ អ្វីដែលរំពឹងទុកនោះ ចានផលិតឡើងពីស្លឹកឈើធម្មជាតិ ដែលទាញយកពីព្រៃសហគមន៍សង្ឃរុក្ខាវ័ន នឹងអាចប្រើជំនួសចានស្នោរឬចានប្លាស្ទិកបាននាថ្ងៃខាងមុខ៕

ព័ត៌មានបន្ថែម

គណៈប្រតិភូជប៉ុនមកពីស្ថាប័នធំៗ បានថ្លែងអំណរគុណរដ្ឋមន្ត្រីក្រសួងបរិស្ថាន និងភាពជោគជ័យនៃវេទិកាធុរកិច្ចបច្ចេកវិទ្យាអវកាស សម្រាប់បរិស្ថានរវាងប្រទេសកម្ពុជា-ជប៉ុន
ថ្ងៃ ព្រហស្បតិ៍, 15 តុលា, 2026 គណៈប្រតិភូជប៉ុនមកពីស្ថាប័នធំៗ បានថ្លែងអំណរគុណរដ្ឋមន្ត្រីក្រសួងបរិស្ថាន និងភាពជោគជ័យនៃវេទិកាធុរកិច្ចបច្ចេកវិទ្យាអវកាស សម្រាប់បរិស្ថានរវាងប្រទេសកម្ពុជា-ជប៉ុន
វេទិកាបញ្ញាសិប្បនិម្មិតសម្រាប់សកម្មភាពអាកាសធាតុ ឆ្នាំ២០២៦ (AI for Climate Action Forum 2026) ត្រូវបានបិទបញ្ចប់ដោយជោគជ័យ
ថ្ងៃ ព្រហស្បតិ៍, 15 តុលា, 2026 វេទិកាបញ្ញាសិប្បនិម្មិតសម្រាប់សកម្មភាពអាកាសធាតុ ឆ្នាំ២០២៦ (AI for Climate Action Forum 2026) ត្រូវបានបិទបញ្ចប់ដោយជោគជ័យ
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំ នៃសន្និសីទរដ្ឋភាគីលើកទី១៧ នៃអនុសញ្ញាស្តីពីជីវៈចម្រុះ (CBD COP17) នៅប្រទេសអាមេនី
ថ្ងៃ ព្រហស្បតិ៍, 15 តុលា, 2026 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំ នៃសន្និសីទរដ្ឋភាគីលើកទី១៧ នៃអនុសញ្ញាស្តីពីជីវៈចម្រុះ (CBD COP17) នៅប្រទេសអាមេនី