ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ បានជំរុញឲ្យមន្ត្រីពាក់ព័ន្ធសហការគ្នា យកចិត្តទុកដាក់ដោះស្រាយបញ្ហាប្រឈមមួយចំនួន ដែលនៅសេសសល់ ជូនប្រជាពលរដ្ឋឲ្យបានល្អពិសេសគឺការផ្តល់សេវាសាធារណៈជូនពលរដ្ឋឱ្យមានប្រសិទ្ធភាពថែមទៀត សំដៅធ្វើឱ្យប្រជាពលរដ្ឋមានការជឿទុកចិត្ត និងគាំទ្រដល់គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។
ប្រសាសន៍ណែនាំរបស់ ឯកឧត្តម សាយ សំអាល់ បានធ្វើឡើងក្នុងកិច្ចប្រជុំក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ ដើម្បីត្រួតពិនិត្យនិងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា នាថ្ងៃសៅរ៍៥រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២០ នៅខេត្តព្រះសីហនុ ដែលមានការចូលរួមពីថ្នាក់ដឹកនាំ និងសមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ គណៈអភិបាលខេត្តព្រះសីហនុ អភិបាលក្រុង-ស្រុក ព្រមទាំងសមាជិកក្រុមការងារថ្នាក់ខេត្ត ស្រុក និងឃុំ ជាច្រើនរូបផងដែរ។
បន្ទាប់ពីសេចក្តីរាយការណ៍ពីលទ្ធផលការងារនៃ រដ្ឋបាលខេត្តព្រះសីហនុ ឯកឧត្តម សាយ សំអាល់ បានដាក់នូវអនុសាសន៍គន្លឹះមួយចំនួន ដល់រដ្ឋបាលខេត្តព្រះសីហនុ ក្រុមការងារថ្នាក់ជាតិ មន្ទីរជំនាញ និងមន្ត្រីតាមមូលដ្ឋាន ដូចខាងក្រោម៖
១៖ បន្តខិតខំបន្តថែមទៀត ដោះស្រាយចំណុចសេសសល់រាល់បញ្ហា សំណូមពរ របស់ប្រជាពលរដ្ឋ និងពង្រឹងការងារផ្តល់សេវាសាធារណ:ជូនប្រជាពលរដ្ឋឱ្យបានល្អបន្ថែមទៀត នៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីបម្រើ និងឆ្លើយតបនឹងបំណងដ៏ពិសិដ្ឋរបស់ប្រជាពលរដ្ឋ។
២៖ បន្តជំរុញការងារអភិវឌ្ឍមូលដ្ឋានខេត្តព្រះសីហនុឱ្យក្លាយជាខេត្ត ទៅជាប៉ូលសេដ្ឋកិច្ចពហុវិស័យដ៏រឹងមាំ បន្ថែមលើសក្តានុពលវិស័យទេសចរណ៍ ជំរុញការទាក់ទាញវិនិយោគ និងធ្វើការអភិវឌ្ឍលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្ម ដើម្បីធានានិរន្តរភាពក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។
៣៖ លើកទឹកចិត្តនិងផ្តល់ឱកាសពង្រឹងសមត្ថភាពមន្រ្តីថ្នាក់ក្រោមជាតិ ជាពិសេសមន្រ្តីវ័យក្មេងឱ្យចូលរួមបំពេញការងារ និងទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈបន្ថែម ដើម្បីបម្រើជាតិមាតុភូមិ ឆ្ពោះទៅការអភិវឌ្ឍដោយចីរភាព៕
  

ព័ត៌មានបន្ថែម

គណៈប្រតិភូជប៉ុនមកពីស្ថាប័នធំៗ បានថ្លែងអំណរគុណរដ្ឋមន្ត្រីក្រសួងបរិស្ថាន និងភាពជោគជ័យនៃវេទិកាធុរកិច្ចបច្ចេកវិទ្យាអវកាស សម្រាប់បរិស្ថានរវាងប្រទេសកម្ពុជា-ជប៉ុន
ថ្ងៃ ព្រហស្បតិ៍, 15 តុលា, 2026 គណៈប្រតិភូជប៉ុនមកពីស្ថាប័នធំៗ បានថ្លែងអំណរគុណរដ្ឋមន្ត្រីក្រសួងបរិស្ថាន និងភាពជោគជ័យនៃវេទិកាធុរកិច្ចបច្ចេកវិទ្យាអវកាស សម្រាប់បរិស្ថានរវាងប្រទេសកម្ពុជា-ជប៉ុន
វេទិកាបញ្ញាសិប្បនិម្មិតសម្រាប់សកម្មភាពអាកាសធាតុ ឆ្នាំ២០២៦ (AI for Climate Action Forum 2026) ត្រូវបានបិទបញ្ចប់ដោយជោគជ័យ
ថ្ងៃ ព្រហស្បតិ៍, 15 តុលា, 2026 វេទិកាបញ្ញាសិប្បនិម្មិតសម្រាប់សកម្មភាពអាកាសធាតុ ឆ្នាំ២០២៦ (AI for Climate Action Forum 2026) ត្រូវបានបិទបញ្ចប់ដោយជោគជ័យ
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំ នៃសន្និសីទរដ្ឋភាគីលើកទី១៧ នៃអនុសញ្ញាស្តីពីជីវៈចម្រុះ (CBD COP17) នៅប្រទេសអាមេនី
ថ្ងៃ ព្រហស្បតិ៍, 15 តុលា, 2026 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំ នៃសន្និសីទរដ្ឋភាគីលើកទី១៧ នៃអនុសញ្ញាស្តីពីជីវៈចម្រុះ (CBD COP17) នៅប្រទេសអាមេនី