ព្រឹកថ្ងៃ១២កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ នៅទីស្តីការក្រសួងបរិស្ថាន អគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានរៀបចំសិក្ខាសាលា ស្តីពីត្រួតពិនិត្យលទ្ធផលការងារការអភិវឌ្ឍដោយចីរភាពឆ្នា២០២០ និង ទិសដៅការងារឆ្នាំ២០២១ ក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ដែលមានសមាសភាពចូលរួមជាថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួងបរិស្ថាន តំណាងក្រសួង ស្ថាប័ន និង ដៃគូអភិវឌ្ឍន៍។

ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានកោតសរសើរ និង វាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋាន ដែលបានអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួនបានយ៉ាងល្អ សម្រេចបានសមិទ្ធផលថ្មីៗគួរឱ្យកត់សម្គាទាក់ទងនឹងការតាក់តែងរៀបចំលិខិតបទដ្ឋានគតិយុទ្ធ គោលនយោបាយ និង យុទ្ធសាស្ត្រផ្អែកលើស្ថានភាពជាក់ស្តែង និងព័ត៌មានទិន្នន័យវិទ្យាសាស្រ្តក្នុងវិស័យបរិស្ថាន និងការអភិវឌ្ឍដោយចីរភាព ដើម្បីលើកកម្ពស់ការ អភិវឌ្ឍ ដោយចីរភាព សំដៅរក្សា បាននូវតុល្យ ភាពរវាងសេដ្ឋកិច្ច បរិស្ថាន សង្គម និងវប្បធម៌នៅក្នុង ព្រះរាជាណាចក្រកម្ពុជា ។ លទ្ធផលដ៏ល្អប្រសើរទាំងនេះ អាចសម្រេចទៅបានដោយសារកម្ពុជាមាន សុខសន្តិភាពពេញលេញ ស្ថិរភាពនយោបាយដ៏រឹងមាំ និងកំណើនសេដ្ឋកិច្ចខ្ពស់ ព្រមទាំងឆន្ទៈនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍ណែនាំនូវគំនិតផ្តួចផ្តើមជាគោលនយោបាយយុទ្ធសាស្រ្តទាក់ទងនឹងការអភិរក្សជីវចម្រុះ ការប្រែប្រួលអាកាសធាតុ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ការអភិវឌ្ឍន៍សេដ្ឋកិច្ចបៃតង និរន្តភាពទីក្រុង ទីក្រុងឆ្លាតវៃ និង ការត្រៀមខ្លួនក្នុងការប្រែក្លាយក្រុមប្រឹក្សាជាតិអភិវឌ្ឍដោយចីរភាព អោយទៅជាអគ្គនាយកដ្ឋានគោលនយោបាយនាពេលខាងមុខ។ឯកឧត្តម វ៉ាន់ មុនីនាថ អគ្គលេខាធិការក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានគូសបញ្ជាក់ពីសមិទ្ធផលសំខាន់ៗសម្រេចបានកើតចេញពីស្មារតីសាមគ្គីភាពល្អប្រពៃពីមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋាន ដែលបានអនុវត្តនូវតួនាទី និងភារកិច្ចយ៉ាងសកម្មតាមផែនទីឯកភាពការងាររបស់ក្រសួងបរិស្ថាន និងឯកសារក្របខ័ណ្ឌយុទ្ធសាស្ត្រឆ្នាំ២០១៩-២០២៣ របស់ក្រសួងបរិស្ថាន និងក្រុមប្រឹក្សាជាតិ អភិវឌ្ឍន៍ដោយចីរភាព ជាពិសេស ការយកចិត្តទុកដាក់ខ្ពស់និងការគាំទ្រយ៉ាងខ្លាំងក្លាពីសំណាក់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួង ដែលមាន ចក្ខុវិស័យ ផែនការយុទ្ធសាស្ត្រជាក់លាក់ រឹងមាំ និងមានគំនិត ផ្តួចផ្តើមថ្មីៗ ព្រមទាំងការចូលរួមសហការល្អពីក្រសួង ស្ថាប័នរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាល និង ប្រជាពលរដ្ឋ។

ព័ត៌មានបន្ថែម

គណៈប្រតិភូជប៉ុនមកពីស្ថាប័នធំៗ បានថ្លែងអំណរគុណរដ្ឋមន្ត្រីក្រសួងបរិស្ថាន និងភាពជោគជ័យនៃវេទិកាធុរកិច្ចបច្ចេកវិទ្យាអវកាស សម្រាប់បរិស្ថានរវាងប្រទេសកម្ពុជា-ជប៉ុន
ថ្ងៃ ព្រហស្បតិ៍, 15 តុលា, 2026 គណៈប្រតិភូជប៉ុនមកពីស្ថាប័នធំៗ បានថ្លែងអំណរគុណរដ្ឋមន្ត្រីក្រសួងបរិស្ថាន និងភាពជោគជ័យនៃវេទិកាធុរកិច្ចបច្ចេកវិទ្យាអវកាស សម្រាប់បរិស្ថានរវាងប្រទេសកម្ពុជា-ជប៉ុន
វេទិកាបញ្ញាសិប្បនិម្មិតសម្រាប់សកម្មភាពអាកាសធាតុ ឆ្នាំ២០២៦ (AI for Climate Action Forum 2026) ត្រូវបានបិទបញ្ចប់ដោយជោគជ័យ
ថ្ងៃ ព្រហស្បតិ៍, 15 តុលា, 2026 វេទិកាបញ្ញាសិប្បនិម្មិតសម្រាប់សកម្មភាពអាកាសធាតុ ឆ្នាំ២០២៦ (AI for Climate Action Forum 2026) ត្រូវបានបិទបញ្ចប់ដោយជោគជ័យ
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំ នៃសន្និសីទរដ្ឋភាគីលើកទី១៧ នៃអនុសញ្ញាស្តីពីជីវៈចម្រុះ (CBD COP17) នៅប្រទេសអាមេនី
ថ្ងៃ ព្រហស្បតិ៍, 15 តុលា, 2026 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំ នៃសន្និសីទរដ្ឋភាគីលើកទី១៧ នៃអនុសញ្ញាស្តីពីជីវៈចម្រុះ (CBD COP17) នៅប្រទេសអាមេនី