ខេត្តកំពត៖ ឯកឧត្តម ភាវ សុវុទ្ធី អគ្គលេខាធិការរង នៃក្រុម ប្រឹក្សាជាតិ អភិវឌ្ឍន៍ដោយចីរភាព នៃក្រសួងបរិស្ថាន ព្រមទាំងឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត បានអញ្ជើញបិទសិក្ខាសាលាថ្នាក់តំបន់ស្តីពីការផ្តល់បច្ចេកទេសអនុវត្តមុខងារវិស័យបរិស្ថានជូនរដ្ឋបាលថ្នាក់ក្រោមជាតិ នាល្ងាចថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ។

ឯកឧត្តម ភាវ សុវុទ្ធី មានប្រសាសន៍ថា៖ថ្វីត្បិតតែមានការផ្ទុះឡើងនូវជម្ងឺរាតត្បាត កូវីដ-១៩ ដែលបាននិងកំពុងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចពិភពលោកទាំងមូល ក៏ដូចជាជះឥទ្ធិពលអវិជ្ជមានខ្លះដល់ដំណើរឆ្ពោះទៅសម្រេចចក្ខុវិស័យខាងលើតាមការគ្រោងទុក ជាពិសេសក្នុងរយៈ ពេលខ្លី ទៅមធ្យម ដែលធ្វើឱ្យថវិកាជាតិត្រូវបានកាត់បន្ថយខ្លះក៏ដោយ ក៏យើងមានសុទិដ្ឋិនិយម និងជំនឿយ៉ាងមុតមាំទៅលើរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ប៉ិនប្រសព្វនិងប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការអភិវឌ្ឍលើគ្រប់វិស័យ។ ក្នុងការធានាលំនឹងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក៏ដូចជាកិច្ចដំណើរការរបស់វិស័យឯកជន តាមរយៈការផ្តល់សេវាសារធារណៈប្រកបដោយប្រសិទ្ធភាពនិងប្រសិទ្ធផលខ្ពស់ មានលក្ខណៈឆ្លើយតប និងឆាប់រហ័ស។

ឯកឧត្តម ជាវ តាយ អភិបាលខេត្តបានផ្តាំផ្ញើរ ដល់សិក្ខាកាមតាមរយៈវគ្គបណ្តុះបណ្តាលនេះថា៖ សិក្ខាកាមទាំងអស់នឹងបានយល់ច្បាស់ អំពីគោលនយោបាយ លិខិតបទដ្ឋានគតិ យុត្ត និងបែបបទនីតិវិធី ដែលជាមូលដ្ឋានរឹងមាំក្នុងការអនុវត្តមុខងារ និងភារកិច្ចរៀងៗខ្លួន ឱ្យកាន់តែប្រសើរឡើងបន្ថែម ទៀត ហើយក្នុងនាមជាមន្ត្រីសាធារណៈ យើងទាំងអស់គ្នាមានកាតព្វកិច្ច ចូលរួមដោះស្រាយបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ និងសង្គមជាតិទាំងមូល ដើម្បីនាំនាវាកម្ពុជាឆ្ពោះទៅសម្រេចនូវចក្ខុវិស័យដែលបានដាក់ចេញនេះឱ្យបានកាន់តែប្រសិទ្ធភាព និងបានខិតខំដោះស្រាយបញ្ហាប្រឈមជាបន្ទាន់នានាទាក់ទិននឹងការគ្រប់គ្រងសំរាម នៅក្នុងដែនសមត្ថកិច្ចនៃរដ្ឋបាលរបស់ខ្លួន។

គួរបញ្ជាក់ថាគោលបំណងរបស់អង្គសិក្ខាសាលាមានគោលបំណងសំខាន់ៗ គឺដើម្បី៖ ចែករំលែកបទពិសោធន៍ និងចំណេះដឹងសំខាន់ៗពាក់ព័ន្ធបច្ចេកទេសអនុវត្តមុខងារវិស័យបរិស្ថាន ជូនដល់អ្នកអនុវត្ត (ក្រុង ស្រុក) ព្រមទាំងលើកទឹកចិត្តអ្នកអនុវត្ត មុខងារ វិស័យបរិស្ថាន ឱ្យបានទូលំទូលាយ និងសិក្សាស្វែងរកបញ្ហាប្រឈម ដើម្បីដំណោះស្រាយ និងសំណូមពរក្នុងការអនុវត្តប្រកបដោយប្រសិទ្ធភាពខ្ពស់។

ព័ត៌មានបន្ថែម

គណៈប្រតិភូជប៉ុនមកពីស្ថាប័នធំៗ បានថ្លែងអំណរគុណរដ្ឋមន្ត្រីក្រសួងបរិស្ថាន និងភាពជោគជ័យនៃវេទិកាធុរកិច្ចបច្ចេកវិទ្យាអវកាស សម្រាប់បរិស្ថានរវាងប្រទេសកម្ពុជា-ជប៉ុន
ថ្ងៃ ព្រហស្បតិ៍, 15 តុលា, 2026 គណៈប្រតិភូជប៉ុនមកពីស្ថាប័នធំៗ បានថ្លែងអំណរគុណរដ្ឋមន្ត្រីក្រសួងបរិស្ថាន និងភាពជោគជ័យនៃវេទិកាធុរកិច្ចបច្ចេកវិទ្យាអវកាស សម្រាប់បរិស្ថានរវាងប្រទេសកម្ពុជា-ជប៉ុន
វេទិកាបញ្ញាសិប្បនិម្មិតសម្រាប់សកម្មភាពអាកាសធាតុ ឆ្នាំ២០២៦ (AI for Climate Action Forum 2026) ត្រូវបានបិទបញ្ចប់ដោយជោគជ័យ
ថ្ងៃ ព្រហស្បតិ៍, 15 តុលា, 2026 វេទិកាបញ្ញាសិប្បនិម្មិតសម្រាប់សកម្មភាពអាកាសធាតុ ឆ្នាំ២០២៦ (AI for Climate Action Forum 2026) ត្រូវបានបិទបញ្ចប់ដោយជោគជ័យ
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំ នៃសន្និសីទរដ្ឋភាគីលើកទី១៧ នៃអនុសញ្ញាស្តីពីជីវៈចម្រុះ (CBD COP17) នៅប្រទេសអាមេនី
ថ្ងៃ ព្រហស្បតិ៍, 15 តុលា, 2026 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំ នៃសន្និសីទរដ្ឋភាគីលើកទី១៧ នៃអនុសញ្ញាស្តីពីជីវៈចម្រុះ (CBD COP17) នៅប្រទេសអាមេនី