ថ្ងៃ​ទី​១២ ខែ​តុលា ឆ្នាំ​២០២០ លោកជំទាវ ចាន់ សុម៉ាលី អនុរដ្ឋលេខាធិការ​ក្រសួងបរិស្ថាន បាន​ដឹកនាំ​ក្រុម​ការងារ​នៃ​អគ្គលេខាធិការដ្ឋាន ក.ជ.អ.ច. ជួប​ពិភាក្សា​ជាមួយ តំណាង​រដ្ឋបាល​ខេត្ត​សៀមរាប មន្ទីរ​បរិស្ថាន រដ្ឋបាល​ស្រុក​បន្ទាយ​ស្រី​ មេឃុំ មេភូមិ និង​អ្នក​ពាក់ព័ន្ធ​ដើម្បី​ត្រៀម​រៀបចំ​យុទ្ធនា​ការ​ដាំ​កូន​ឈើ​ស្តារ​ព្រៃ​នៅ​តាម​ព្រំប្រទល់ និង​ក្នុង​បរិវេណ​នៃ​មជ្ឈមណ្ឌលស្រាវជ្រាវ និង អភិរក្សកេសរកូល សុខ អាន ភ្នំគូលែន នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០។

នៅ​ក្នុង​កិច្ច​ប្រជុំ​នេះ លោកជំទាវ​បាន​ជម្រាប​ពី​គោលបំណង​នៃ​ការ​បង្កើត​មជ្ឈមណ្ឌល គោលបំណង​នៃ​យុទ្ធនា​ការ​ និង​បាន​សម្របសម្រួល​ជ្រើសរើស​ទីតាំង​សម្រាប់​ដាំ​ដើមឈើ​ផង​ដែរ​។

ជា​លទ្ធផល​រដ្ឋបាល​ខេត្ត ស្រុក អាជ្ញាធរ​មូលដ្ឋាន និង​ប្រជាពលរដ្ឋ​ប្ដេជ្ញា​ចូល​រួម​ក្នុង​យុទ្ធនា​ការ​នេះ ដោយ​ក្នុង​នោះ​រដ្ឋបាល​ឃុំ​នឹង​ធ្វើ​ការ​កំណត់​ប្រជាពលរដ្ឋ​ក្រីក្រ​ដែល​ត្រូវ​ចូល​រួម​ក្នុង​យុទ្ធនាការ​និង​​ទទួល​បាន​ថវិកា​ឧបត្ថម្ភ​ពី​គម្រោងBESD នៅ​ពេល​ខាង​មុខ​។

ព័ត៌មានបន្ថែម

រដ្ឋបាលថ្នាក់ក្រោមជាតិចូលរួមបំពេញតួនាទី និងការទទួលខុសត្រូវក្នុងការពង្រឹងភាពស្អាតនិងការគ្រប់គ្រងធនធានធម្មជាតិ
ថ្ងៃ ពុធ, 29 តុលា, 2025 រដ្ឋបាលថ្នាក់ក្រោមជាតិចូលរួមបំពេញតួនាទី និងការទទួលខុសត្រូវក្នុងការពង្រឹងភាពស្អាតនិងការគ្រប់គ្រងធនធានធម្មជាតិ
ក្រុមហ៊ុន Tropical Fruit Asia (Cambodia) Co., Ltd ត្រូវបានរកឃើញបានល្មើសច្បាប់បរិស្ថាន ដោយធ្វើការដឹកជញ្ជូននិងបោះចោលសំរាមផ្តេសផ្តាស
ថ្ងៃ អង្គារ, 28 តុលា, 2025 ក្រុមហ៊ុន Tropical Fruit Asia (Cambodia) Co., Ltd ត្រូវបានរកឃើញបានល្មើសច្បាប់បរិស្ថាន ដោយធ្វើការដឹកជញ្ជូននិងបោះចោលសំរាមផ្តេសផ្តាស
ក្រសួងបរិស្ថានអនុញ្ញាតឱ្យក្រុមហ៊ុន CAMBODIAN NOBLE TASTE FOOD CO., LTD. ដំណើរការផលិតកម្មឡើងវិញជាបណ្តោះអាសន្ន បន្ទាប់ពីបានអនុវត្តវិធានការច្បាប់និងឈប់បញ្ចេញសំណល់រាវបំពុលព្រែកសង្កែ
ថ្ងៃ អង្គារ, 28 តុលា, 2025 ក្រសួងបរិស្ថានអនុញ្ញាតឱ្យក្រុមហ៊ុន CAMBODIAN NOBLE TASTE FOOD CO., LTD. ដំណើរការផលិតកម្មឡើងវិញជាបណ្តោះអាសន្ន បន្ទាប់ពីបានអនុវត្តវិធានការច្បាប់និងឈប់បញ្ចេញសំណល់រាវបំពុលព្រែកសង្កែ