នៅឱកាសទទួលបានការអនុញ្ញាតជួបពិភាក្សាការងារ ជាមួយ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន នាទីស្តីការក្រសួងបរិស្ថាន នៅរសៀលថ្ងៃពុធ ១២រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម អាណាថូលី បូរូវីក (ANATOLY BOROVIK) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសហព័ន្ធរុស្សីប្រចាំកម្ពុជា បានបង្ហាញពីការគាំទ្រដល់ការអភិវឌ្ឍផ្នែកវិទ្យាសាស្រ្ត ដើម្បីសន្តិភាព និងការបណ្តុះបណ្តាលធនធានមនុស្សសិក្សានៅប្រទេសរុស្សីលើផ្នែវិទ្យាសាស្រ្តផងដរ។

នៅក្នុងជំនួបនេះដែរ ឯកឧត្តម ANATOLY BOROVIK បានបញ្ជាក់ថាដែរថាកម្ពុជាមានការអភិវឌ្ឍដ៏ឆាប់រហ័ស និងបានពង្រឹង និងពង្រីកទំនាក់ទំនងជាប្រវត្តិសាស្រ្តដ៏ល្អរវាងព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធរុស្ស៊ី ជាលំដាប់។

ក្នុងឱកាសនោះ ឯកឧត្តម សាយ សំអាល់ បានសំដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះបេសសកម្មការទូតរបស់ឯកឧត្តមឯកអគ្គរដ្ឋទូតរុស្សីប្រចាំកម្ពុជា និងបានលើកឡើងអំពីទំនាក់ទំនងល្អរវាងកម្ពុជា និងរុស្ស៊ី។ ឯកឧត្តម បានបញ្ជាក់ថាកន្លងមកប្រទេសរុស្សី បានជួយដល់ការស្តារ និងការអភិវឌ្ឍប្រទេសកម្ពុជា ជាពិសេសនៅពេលកម្ពុជា ទើតែរំដោះចេញពីរបបប្រល័យពូជសាសន៍ប៉ុល ពត។ នៅ ឯកឧត្តមសាយ សំអាល់ មានប្រសាសន៍ថ្លែងអំណរគុណផងដែរ ដល់ប្រទេសរុស្សី និងប្រជាជនរុស្សី ដែលបានជួយបណ្តុះបណ្តាលធនធានមនុស្ស ជំរុញឲ្យកម្ពុជារីកចម្រើនរហូតមកដល់ពេលនេះ។ ទន្ទឹមនឹងនោះដែរ ឯកឧត្តម រដ្ឋមន្រ្តី បានពិភាក្សាលើកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ កម្ពុជា-រុស្សី លើការអភិវឌ្ឍនៃបច្ចេកវិទ្យា និងការបណ្តុះបណ្តាលនិស្សិតផ្នែកវិទ្យាសាស្រ្ត ឱ្យបានច្រើនថែមទៀត ដើម្បីជួយដល់ការអភិវឌ្ឍប្រទេសកាន់តែមានការរីកចម្រើន៕

ព័ត៌មានបន្ថែម

សមិទ្ធផលអគារសិក្សាថ្មីចំនួន ២ខ្នង មាន ១០បន្ទប់នៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 សមិទ្ធផលអគារសិក្សាថ្មីចំនួន ២ខ្នង មាន ១០បន្ទប់នៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ
ក្រុមប្រឹក្សាអភិវឌ្ឍន៍ដោយចីរភាពសម្រេចបង្កើត «ក្រុមការងារចំពោះកិច្ច» ដើម្បីរៀបចំការងារអាទិភាពត្រៀមលក្ខណៈទប់ទល់នឹងបាតុភូតអ៊ែលនីញ៉ូ (El Niño) សំដៅកៀរគរថវិកាក្នុងផែនការ NDC 3.0
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 ក្រុមប្រឹក្សាអភិវឌ្ឍន៍ដោយចីរភាពសម្រេចបង្កើត «ក្រុមការងារចំពោះកិច្ច» ដើម្បីរៀបចំការងារអាទិភាពត្រៀមលក្ខណៈទប់ទល់នឹងបាតុភូតអ៊ែលនីញ៉ូ (El Niño) សំដៅកៀរគរថវិកាក្នុងផែនការ NDC 3.0
រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ផ្ទះស្អាតមានសិរីសួស្តី មានសុភមង្គល និងគ្មានជំងឺ
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ផ្ទះស្អាតមានសិរីសួស្តី មានសុភមង្គល និងគ្មានជំងឺ