ឯកឧត្តម សាយ សំអាល់រដ្ឋមន្ត្រីក្រសួង បរិស្ថាន ថ្លែងនៅថ្ងៃទី១០ ខែកក្កដា ២០១៧។ រូបភាព៖វិសាល

ក្រសួងបរិស្ថាននៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧នេះ បានរៀបចំសិក្ខាសាលាស្តីពី ការពង្រឹងតួនាទីស្រ្តីក្នុងវិស័យនយោបាយ ក្រោមប្រធានបទ«ស្ត្រី និងការដឹកនាំ»ក្រោមអធិបតីភាពឯកឧត្តម សាយ សំអាល់ និងលោកជំទាវ ឌិត នីតា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រសួងបរិស្ថាន។ ក្នុងសិក្ខាសាលានេះ ក៏មានការចូលរួមជាកិត្តិយស ពីលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងលោកលោកស្រីដែលជាមន្ត្រីរាជការក្នុងក្រសួងផងដែរ។

 

ថ្លែងក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងពីសារៈសំខាន់នៃការនៃការខិតខំរៀនសូត្រ ពង្រឹងសមត្ថភាពមន្ត្រីរាជការដែលជាកត្តាចាំបាច់ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍក្រសួង​និងសង្គមជាតិទាំងមូល។ ការកសាងបាននូវសមត្ថភាពចំណេះដឹង និងសមត្ថភាពក្នុងការដឹកនាំ គឺជាគន្លឹះដើម្បីឈានទៅរកការដឹកនាំនាពេលអនាគត។

 

សូមបញ្ជាក់ថា សិក្ខាសាលានេះ មានគោលបំណងផ្តល់ឱកាសដល់ស្ត្រីជាមន្ត្រីរាជការនៃក្រសួងបរិស្ថាន ធ្វើការទំនាក់ទំនងជាមួយថ្នាក់ដឹកនាំស្ត្រីមកពីស្ថាប័នរដ្ឋ វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ ដើម្បីទទួលបាននូវបទពិសោធន៍ និងផ្តល់ឱកាស ក្នុងការស្វែងយល់ដឹងពីធម្មជាតិនៃកាដឹកនាំ គ្រប់គ្រង និងអាចប្រើប្រាស់បទពិសោធន៍ទាំងនេះប្រកបដោយប្រសិទ្ធភាពសម្រាប់បុគ្គល និងស្ថាប័ន៕

ព័ត៌មានបន្ថែម

រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ផ្ទះស្អាតមានសិរីសួស្តី មានសុភមង្គល និងគ្មានជំងឺ
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ផ្ទះស្អាតមានសិរីសួស្តី មានសុភមង្គល និងគ្មានជំងឺ
ក្រសួងបរិស្ថានជំរុញការចូលរួម «ការពង្រឹងប្រសិទ្ធភាពការគ្រប់គ្រងតំបន់ការពារធម្មជាតិ» ឆ្ពោះទៅរកនិរន្តរភាពបរិស្ថានសម្រាប់កូនចៅជំនាន់ក្រោយ
ថ្ងៃ ពុធ, 4 វិច្ឆិកា, 2026 ក្រសួងបរិស្ថានជំរុញការចូលរួម «ការពង្រឹងប្រសិទ្ធភាពការគ្រប់គ្រងតំបន់ការពារធម្មជាតិ» ឆ្ពោះទៅរកនិរន្តរភាពបរិស្ថានសម្រាប់កូនចៅជំនាន់ក្រោយ
ក្រសួងបរិស្ថាន និងសមាគមនិស្សិតសន្តិភាពដើម្បីប្រជាធិបតេយ្យ ពង្រឹងកិច្ចសហប្រតិបត្តិលើវិស័យបរិស្ថាន
ថ្ងៃ ពុធ, 4 វិច្ឆិកា, 2026 ក្រសួងបរិស្ថាន និងសមាគមនិស្សិតសន្តិភាពដើម្បីប្រជាធិបតេយ្យ ពង្រឹងកិច្ចសហប្រតិបត្តិលើវិស័យបរិស្ថាន