ក្រសួង​បរិស្ថាន​នឹង​រៀប​ចំ​សិក្ខា​សាលា​រយៈ​ពេល​២​ថ្ងៃ​ដើម្បី​ចែក​រំលែក​បទ​ពិសោធន៍ និង​ភាព​ជោគ​ជ័យ​នៃ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​បៃ​តង​នៅ​កម្ពុជា​នៅ​ទី​ស្តី​ការ​ក្រសួង​បរិស្ថាន​។ សិក្ខា​សាលា​នេះ​នឹង​ចាប់​ផ្តើម​ពី​ថ្ងៃ​ទី​១៧​ដល់​ថ្ងៃ​ទី​១៨ ខែ​កក្កដា​នេះ​ដែល​ជា​ការ​រៀប​ចំ​ឡើង​ដោយ​ផ្ទាល់​ពី​អគ្គ​លេខា​ធិការ​ដ្ឋាន​ក្រុម​ប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាពនៃក្រសួងបរិស្ថាន។ ភាព​ចាំបាច់​នៃ​ការ​ពង្រឹង​សមត្ថ​ភាព​មន្ត្រី​វ័យ​ក្មេងៗ​របស់​ក្រសួង​បរិស្ថាន គឺ​ជា​មូល​ហេតុ​ដែល​អគ្គ​លេខាធិការ​ដ្ឋាន​បាន​ផ្តួច​ផ្តើម​គំនិត​នេះ​ឡើង។

ក្នុង​សិក្ខា​សាលា​រយៈ​ពេល​២​ថ្ងៃ​នេះ អ្នក​ចូល​រួម​ទាំង​អស់​នឹង​ទទួល​បាន​ការ​ស្វែង​យល់​កាន់​តែ​ស៊ី​ជម្រៅ​លើ​ទស្សន​ទាន និង​បទ​ពិសោធន៍​នៃ​ការ​អភិវឌ្ឍ​បៃតង​របស់​កម្ពុជា មិន​ត្រឹម​តែ​ប៉ុណ្ណោះ​សិក្ខា​សាលា​នេះ នឹង​ផ្តល់​ការ​ពិភាក្សាអំ​ពី​បញ្ហា​ប្រឈម​នានា​ដែល​អាច​គំរាម​កំហែង​ដល់​ការ​សម្រេច​នូវ​គោល​ដៅ​នៃ​ការអភិវឌ្ឍ​ដោយ​ចីរភាព​នៅ​កម្ពុជា៕

ព័ត៌មានបន្ថែម

សមិទ្ធផលអគារសិក្សាថ្មីចំនួន ២ខ្នង មាន ១០បន្ទប់នៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 សមិទ្ធផលអគារសិក្សាថ្មីចំនួន ២ខ្នង មាន ១០បន្ទប់នៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ
ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និង​ដៃគូអភិវឌ្ឍន៍ ត្រៀមខ្លួនដើម្បីត្រៀមទប់ទល់ និងកាត់បន្ថយហានិភ័យពីអែលនីញ៉ូ ​
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និង​ដៃគូអភិវឌ្ឍន៍ ត្រៀមខ្លួនដើម្បីត្រៀមទប់ទល់ និងកាត់បន្ថយហានិភ័យពីអែលនីញ៉ូ ​
រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ផ្ទះស្អាតមានសិរីសួស្តី មានសុភមង្គល និងគ្មានជំងឺ
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ផ្ទះស្អាតមានសិរីសួស្តី មានសុភមង្គល និងគ្មានជំងឺ