ឯកឧត្តម​សាយ សំអាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​នៅ​ថ្ងៃ​ទី​១៧ ខែ​កក្កដា​នេះ បាន​ដឹក​នាំ​កិច្ច​ប្រជុំស្តី​ពី​ការ​ពង្រឹង​ប្រសិទ្ធភាព​ការ​ងារ គ្រប់​គ្រង​សំណល់ តំបន់​ការពារ​ធនធាន​ធម្មជាតិ និង​សហគមន៍​តំបន់​ការពារ​ធនធាន​ធម្មជាតិ ដែល​មានការ​ចូល​រួម​ពីថ្នាក់​គ្រប់​មន្ទីរ​បរិស្ថាន​ទូទាំងប្រទេស និង​តំណាង​រាជធានី​ខេត្ត។​

កិច្ច​ប្រជុំ​នេះ គឺ​ដើម្បី​ត្រៀម​រៀប​ចំវេទិកា​ថ្នាក់​ជាតិ​នា​ថ្ងៃ​ទី​២២ ខែ​សីហា ខាងមុខ​ក្រោម​អធិបតីភាព​សម្តេច​តេជោ នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន ដែល​ផ្តោត​លើ ការ​បំពុល តំបន់​ការពារ​ធម្មជាតិ និង​សហគមន៍។ ឯកឧត្តម​រដ្ឋមន្ត្រី បាន​ឱ្យ​ដឹង​ថា​វេទិកា​ថ្នាក់ជាតិ​នាខែ​សីហា​ខាង​មុខ គឺ​ដើម្បីផ្ទៀង​ផ្ទាត់ ពិនិត្យ និង​ការ​វាយ​តម្លៃ​លើ​កិច្ច​ការងារ​គ្រប់​គ្រង​សំណល់ តំបន់​ការ​ពារ​ធម្មជាតិ និងសហគមន៍​តំបន់​ការពារ​ធម្មជាតិ​កាល​ពី​ឆ្នាំ​២០១៦ និង​ពង្រឹង​ប្រសិទ្ធ​ភាពការងារ​វិស័យ​បរិស្ថានដើម្បី​ការអភិវឌ្ឍ និង​ការអភិរក្ស​ប្រកប​ដោយ​ចិរភាព៕

 

កិច្ចប្រជុំស្តីពីប្រសិទ្ធភាពការងារ​គ្រប់គ្រងសំរាម តំបន់ការពារធម្មជាតិ និងសហគមន៍តំបន់ការពារធម្មជាតិ នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧។ រូបភាព៖ វិសាល

ព័ត៌មានបន្ថែម

ពាណិជ្ជករកាណាដាបានបង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យបរិស្ថាននៅកម្ពុជា។
ថ្ងៃ ព្រហស្បតិ៍, 30 កក្កដា, 2026 ពាណិជ្ជករកាណាដាបានបង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យបរិស្ថាននៅកម្ពុជា។
រដ្ឋមន្រ្តីក្រសួងបរិស្ថានជំរុញឱ្យមន្រ្តីគ្រប់លំដាប់ថ្នាក់ពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ ជំហានទី២ តាមរយៈយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន និងជំរុញការផ្សព្វផ្សាយការងារបរិស្ថានជូនសាធារណជន
ថ្ងៃ ពុធ, 29 កក្កដា, 2026 រដ្ឋមន្រ្តីក្រសួងបរិស្ថានជំរុញឱ្យមន្រ្តីគ្រប់លំដាប់ថ្នាក់ពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ ជំហានទី២ តាមរយៈយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន និងជំរុញការផ្សព្វផ្សាយការងារបរិស្ថានជូនសាធារណជន
វិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល (GGGI) បន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយក្រសួងបរិស្ថាន លើការអភិរក្សជីវៈចម្រុះ និងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ
ថ្ងៃ ពុធ, 29 កក្កដា, 2026 វិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល (GGGI) បន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយក្រសួងបរិស្ថាន លើការអភិរក្សជីវៈចម្រុះ និងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ