ឯកឧត្តម សាយ សំអាល់ ធ្វើជាអធិបតីដឹកនាំកិច្ចប្រជុំនាថ្ងៃទី១៨ ខែកក្កដា។

ឯកឧត្តមសំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានបានថ្លែងថា ការពង្រឹងសមត្ថភាពរបស់អាជ្ញាធរមូលដ្ឋានថ្នាក់ក្រោមជាតិគឺជាកិច្ចការងារចាំបាច់ដើម្បីគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់សហគមន៍ទេសចរណ៍ឱ្យមានប្រសិទ្ធភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។ ថ្លែងក្នុងកិច្ចប្រជុំអន្តរក្រសួងនៅថ្ងៃទី១៨ ខែកក្កដា នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិក ឯកឧត្តមរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ការលើកកម្ពស់កម្រិតចំណេះដឹងនៅថ្នាក់មូលដ្ឋាន មានភាពចាំបាច់ណាស់ព្រោះថាប្រសិនបើអាជ្ញាធរមូលដ្ឋានមិនមានសមត្ថភាពយល់ដឹងគ្រប់គ្រាន់ពីកិច្ចការងារសហគមន៍ ការថែរក្សាសោភណ្ឌភាពបរិស្ថាន ការផ្តល់សេវាកម្ម និងសុវត្ថិភាពនោះ   ទេ កិច្ចការងារគ្រប់គ្រង និងការអភិវឌ្ឍសហគមន៍តំបន់ទេសចរណ៍នឹងមិនមានប្រសិទ្ធភាពនោះឡើយ។

បន្ថែមពីនេះ ឯកឧត្តមសាយ សំអាល់ បានស្នើកិច្ចប្រជុំឱ្យបង្កើតក្រុមការងារអន្តរក្រសួងដែលមានទាំងក្រសួងមហាផ្ទៃ បរិស្ថាន កសិកម្ម ធនធានទឹក និងរ៉ែនិងថាមពលជាដើម ដើម្បីជំរុញការងារគ្រប់គ្រង និងអភិវឌ្ឍន៍សហគមន៍ទេសចរណ៍ឱ្យមានប្រិសិទ្ធភាព និងជំរុញការកែប្រែជីវភាពប្រជាសហគមន៍ឱ្យកាន់តែប្រសើរ។

 

សូមបញ្ជាក់ថា កិច្ចប្រជុំអន្តរក្រសួងនៅថ្ងៃទី១៨ ខែកក្កដានេះដែលមានការចូលរួមពីរដ្ឋមន្ត្រីក្រសួងទេសចរណ៍ រដ្ឋមន្ត្រីក្រសួងបរិស្ថាន រដ្ឋមន្ត្រីក្រសួងកសិកម្ម និងមន្ទីរនៃក្រសួងទាំងបី២៥រាជធានីខេត្តទូទាំងប្រទេស មានគោលបំណងដើម្បីពិភាក្សារិះរកនូវយន្តការ និងវិធានការរួមគ្នាក្នុងការជំរុញការអភិវឌ្ឍសហគមន៍ទេសចរណ៍ដែលបាននិងកំពុងដើរតនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ជីវភាពរស់នៅ និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋសហគមន៍មូលដ្ឋាន តាមរយៈការផ្តល់ឱកាសការងារ និងការបង្កើតប្រាក់ចំណូល ជាពិសេស រួមចំណែកដល់ការអភិរក្សការថែរក្សា ការការពារធនធានធម្មជាតិ និងជីវៈចម្រុះប្រកបដោយនិរន្តរភាព ទប់ទល់ការប្រែប្រួលអាកាសធាតុ និងការបង្កើតទម្លាប់ស្រឡាញ់បរិស្ថាន៕

ព័ត៌មានបន្ថែម

គណៈប្រតិភូជប៉ុនមកពីស្ថាប័នធំៗ បានថ្លែងអំណរគុណរដ្ឋមន្ត្រីក្រសួងបរិស្ថាន និងភាពជោគជ័យនៃវេទិកាធុរកិច្ចបច្ចេកវិទ្យាអវកាស សម្រាប់បរិស្ថានរវាងប្រទេសកម្ពុជា-ជប៉ុន
ថ្ងៃ ព្រហស្បតិ៍, 15 តុលា, 2026 គណៈប្រតិភូជប៉ុនមកពីស្ថាប័នធំៗ បានថ្លែងអំណរគុណរដ្ឋមន្ត្រីក្រសួងបរិស្ថាន និងភាពជោគជ័យនៃវេទិកាធុរកិច្ចបច្ចេកវិទ្យាអវកាស សម្រាប់បរិស្ថានរវាងប្រទេសកម្ពុជា-ជប៉ុន
វេទិកាបញ្ញាសិប្បនិម្មិតសម្រាប់សកម្មភាពអាកាសធាតុ ឆ្នាំ២០២៦ (AI for Climate Action Forum 2026) ត្រូវបានបិទបញ្ចប់ដោយជោគជ័យ
ថ្ងៃ ព្រហស្បតិ៍, 15 តុលា, 2026 វេទិកាបញ្ញាសិប្បនិម្មិតសម្រាប់សកម្មភាពអាកាសធាតុ ឆ្នាំ២០២៦ (AI for Climate Action Forum 2026) ត្រូវបានបិទបញ្ចប់ដោយជោគជ័យ
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំ នៃសន្និសីទរដ្ឋភាគីលើកទី១៧ នៃអនុសញ្ញាស្តីពីជីវៈចម្រុះ (CBD COP17) នៅប្រទេសអាមេនី
ថ្ងៃ ព្រហស្បតិ៍, 15 តុលា, 2026 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំ នៃសន្និសីទរដ្ឋភាគីលើកទី១៧ នៃអនុសញ្ញាស្តីពីជីវៈចម្រុះ (CBD COP17) នៅប្រទេសអាមេនី