នៅព្រឹកថ្ងៃព្រហស្បតិ៍ ៣កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋចំនួន ៣២០គ្រួសារ ស្ថិតនៅក្នុងតំបន់តាប៉ុក (ដីក្រហម) នៃដែនជម្រកសត្វព្រៃ «ព្រៃឡង់» ភូមិសាស្រ្តឃុំសុចិត្រ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ឯកឧត្តម សេន ណាស៉ី អនុរដ្ឋលេខាធិការ ឯកឧត្តម សុខខេង នវិន្ទ អនុរដ្ឋលេខាធិការ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ ឯកឧត្តម នង វាសនា អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ធំ លោក ហុង តរ៉ាវុធ ប្រធាននាយកដ្ឋានអភិរក្សដីគោកខាងជើងបឹងទន្លេសាប លោក អ៊ា សុខា ប្រធាននាយកដ្ឋានអធិការកិច្ច និងពង្រឹងការអនុវត្តច្បាប់ សហការី និងអាជ្ញាធរមូលដ្ឋាន។ ថ្លែងនៅក្នុងពិធីនោះ ឯកឧត្តមរដ្ឋលេខាធិការ បានទាញចំណាប់អារម្មណ៍ថា រាជរដ្ឋាភិបាលកម្ពុជាដោយមានសម្ដេចតេជោនាយករដ្ឋមន្រ្តី ពិតជាបានគិតគូរដល់ប្រជាពលរដ្ឋទាំងអស់ដោយបានដាក់ចេញនូវគោលការណ៍រួមមួយកាលពីថ្ងៃ០៣ ខែកក្កដា ឆ្នាំ២០២០ ណែនាំដល់ក្រសួងស្ថាប័នពាក់ ជាពិសេស ក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ និងក្រសួងធនធានទឹក និងឧតុនិយម ពិនិត្យ និងកាត់ឆ្វៀលដីដែលប្រជាពលរដ្ឋកំពុងកាន់កាប់ និងអាស្រ័យផលជាក់ស្ដែង។ ឯមឧត្តមរដ្ឋលេខាធិការ បានស្នើដល់ប្រជាពលរដ្ឋត្រូវរក្សានូវស្ថានភាពដីធ្លីដែលកំពុងកាន់កាប់ និងអាស្រ័យផលជាក់ស្ដែង ដោយហេតុថាក្រុមការងារកំពុងតែពិនិត្យ និងដោះស្រាយបញ្ហាទំនាស់ដីធ្លីជូនប្រជាពលរដ្ឋឱ្យបានឆាប់។ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានសំណូមពរដល់ប្រជាពលរដ្ឋចូលរួមទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ ១៩ ក៏ដូចជាចូលរួមការពារ និងអភិរក្សធនធានធម្មជាតិអោយបានគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយ និងជាពិសេស ដែនជម្រកសត្វព្រៃឡង់ ពីព្រោះថាមុខងាររបស់ប្រព័ន្ធអេកូឡូស៉ីនៅក្នុងដែនជម្រកសត្វព្រៃនេះពិតជាមានសារៈសំខាន់ណាស់សម្រាប់ប្រភពទឹកដងស្ទឹងសែន ក៏ដូចជាបឹងទន្លេសាបទាំងមូល។ ក្រោយពីបញ្ចប់ពិធីសំណេះសំណាលខាងលើ គណៈអធិបតី ក៏បានអញ្ជើញចុះពិនិត្យទីតាំងដីសម្បទានសង្គមកិច្ចដែលត្រូវស្នើសុំ ក្នុងទំហំផ្ទៃដី ២០២៤ហិចតា ស្ថិតនៅក្នុងដែនជម្រកសត្វព្រៃ «ព្រៃឡង់» ភូមិសាស្រ្តឃុំសុចិត្រ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។

ព័ត៌មានបន្ថែម

ក្រសួងបរិស្ថានប្រគល់រថយន្ត ១គ្រឿង និងម៉ូតូរឺម៉កដឹកសំរាមចំនួន ២គ្រឿង ជូនរដ្ឋបាលខេត្តព្រះវិហារ ប្រើប្រាស់ដើម្បីថែរក្សាភាពស្អាតនៅតាមមណ្ឌលភៀសសឹកស្នាក់នៅ
ថ្ងៃ ព្រហស្បតិ៍, 18 ធ្នូ, 2025 ក្រសួងបរិស្ថានប្រគល់រថយន្ត ១គ្រឿង និងម៉ូតូរឺម៉កដឹកសំរាមចំនួន ២គ្រឿង ជូនរដ្ឋបាលខេត្តព្រះវិហារ ប្រើប្រាស់ដើម្បីថែរក្សាភាពស្អាតនៅតាមមណ្ឌលភៀសសឹកស្នាក់នៅ
រដ្ឋមន្រ្តីក្រសួងបរិស្ថាន ដឹកនាំប្រជាពលរដ្ឋខេត្តត្បូងឃ្មុំធ្វើអំបុកជូនវីរៈកងទ័ពជួរមុខ និងជូនជនភៀសសឹកពីការឈ្លានពានរបស់សៀម
ថ្ងៃ សុក្រ, 12 ធ្នូ, 2025 រដ្ឋមន្រ្តីក្រសួងបរិស្ថាន ដឹកនាំប្រជាពលរដ្ឋខេត្តត្បូងឃ្មុំធ្វើអំបុកជូនវីរៈកងទ័ពជួរមុខ និងជូនជនភៀសសឹកពីការឈ្លានពានរបស់សៀម
ក្រសួងបរិស្ថានបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅការងារបន្តឆ្នាំ២០២៦
ថ្ងៃ អង្គារ, 9 ធ្នូ, 2025 ក្រសួងបរិស្ថានបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅការងារបន្តឆ្នាំ២០២៦