សៀមរាប៖ដើម្បីថែរក្សានិងកិច្ចការពារនូវប្រភេទកេសកូលរបស់កម្ពុជាឱ្យបានគង់វង្សពិសេសថែរក្សាបាននូវរុក្ខជាតិប្រភេទនេះជារបស់អត្ថសញ្ញាណជាតិផងនោះ ក្រសួងបរិស្ថានប្រកាសពីការចាត់វិធានការផ្លូវច្បាប់ចំពោះជនទាំងឡាយណាដែលនៅបន្តសកម្មភាពប្រមូលទិញ លក់ និងដឹកជញ្ជូនកេសរកូលព្រៃ ឬផ្កាអ័រគីដេព្រៃគ្រប់ប្រភេទក្នុងទំហំធំពីតំបន់ការពារធម្មជាតិនៅកម្ពុជាដែលអាចធ្វើឱ្យគំរាមកំហែង ដល់ប្រភេទពូជកេសរកូលព្រៃ។ ការប្រកាសពីការចាត់វិធានការផ្លូវច្បាប់បែបនេះធ្វើឡើងដោយឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថានក្នុងខណៈដែលឯកឧត្តមបានដឹកនាំក្រុមអ្នកសារព័ត៌មានក្នុងដំណើរទស្សនៈកិច្ចទៅកាន់មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន កាលពីថ្ងៃទី១៩ ធ្នូឆ្នាំ២០២០។

បញ្ជាក់ប្រាប់បណ្តាញសារព័ត៌មាន ឯកឧត្តម នេត្រ ភក្ត្រា បានឱ្យដឹងថាកេសរកូលព្រៃ គឺជាធនធានធម្មជាតិដ៏កម្រ និងជាកម្មសិទ្ធិរបស់កម្ពុជា ដែលចាំបាច់ត្រូវថែរក្សា និងអភិរក្ស។ ការហាមឃាត់ ឬការទប់ស្កាត់ការធ្វើអាជីវកម្មកេសរកូលនេះ ក៏ធ្វើឡើងស្របពេលដែលអ្នកជំនាញ បាននិងកំពុងធ្វើការសិក្សារកចំនួនប្រភេទកេសរកូលព្រៃ ដែលមានវត្តមាននៅកម្ពុជាឱ្យបានច្បាស់លាស់។ ជាមួយគ្នានេះឯកឧត្តមបានថ្លែងថា៖«ក្រសួងបរិស្ថានសូមប្រកាសពីវិធានការផ្លូវច្បាប់ទៅលើអ្នកធ្វើអាជីវកម្មធំ អ្នកដែលបំផ្លិចបំផ្លាញនៅកេសរកូលព្រៃ។ យើងនឹងអនុវត្តទៅហ្នឹងវិធានការច្បាប់ ព្រោះក្រសួងបរិស្ថានបានព្រមានរួចហើយចំពោះអ្នកដែលធ្វើអាជីវកម្មកេសរកូលព្រៃដែលហួសប្រមាណ ដែលឈានទៅដល់កម្រឹតបំផ្លិចបំផ្លាញនេះ យើងមិនយោគយល់ចំពោះពួកគាត់ទេ»។

ទាក់ទិនទៅនឹងកេសរកូលនៅកម្ពុជានេះដែរឯកឧត្តមមានប្រសាសន៍ថា ប្រភេទកេសរកូល ប្រមាណ ៤០ ភាគរយត្រូវបានគេរកឃើញនៅតាមតំបន់ជួរភ្នំក្រវាញនិងរួមទាំងតំបន់ភ្នំបូកគោ។ចំណែក ៣៥ ភាគរយត្រូវបានគេរកឃើញនៅតំបន់ឆ្នេរនិង ១៣ ភាគរយព្រៃរបោះស្ងួតហើយ១០ភាគរយទៀតត្រូវបានគេរកឃើញនៅតាមតំបន់ប្រសព្វគ្នានៃទន្លេមេគង្គ។ ក្រៅពីនេះ កេសរកូលព្រៃកម្ពុជា អាចមាននៅតំបន់ជួរភ្នំដងរែក និងតំបន់ខាងកើតបឹងទន្លេសាប។ ទោះបីយ៉ាងណា ឯកឧត្តមនេត្រភក្ត្រាបានមានប្រសាសន៍ដែរថានៅពេលនេះមន្ត្រីជំនាញយើងកំពុងសិក្សាអំពីកេសរកូលនៅកម្ពូជាប៉ុន្តែចំនួនពិតប្រាកដ យើងមិនទាន់មានចំនួនប្រភេទកេសរកូលឱ្យច្បាស់លាស់នៅឡើយ ដូច្នេះបើមានការប្រមូល ឬធ្វើអាជីវកម្មកេសរកូលព្រៃ វាអាចធ្វើឲ្យបាត់បង់នូវប្រភេទកេសរកូលរបស់យើង ដែលគេប្រទេសផ្សេងអាចយកទៅធ្វើជាអាជីវកម្ម ឬធ្វើជាកម្មសិទ្ធិរបស់គេ ដូច្នេះបានជាយើងចាំបាច់ត្រូវការពារ អភិរក្ស និងទប់ស្កាត់ការជួញដូរដោយខុសច្បាប់»។

ឯកឧត្តមរដ្ឋេលខាធិការបានថ្លែងឱ្យដឹងបន្ថែមថា”តាមរយៈមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន ក្រសួងបរិស្ថាន បាននិងកំពុងធ្វើការសិក្សាស្រាវជ្រាវ និងចងក្រងទិន្នន័យ ដោយរួមបញ្ចូលទាំងការកំណត់អត្តសញ្ញាណ ប្រភេទកេសរកូលព្រៃ។ បច្ចុប្បន្ន មជ្ឈមណ្ឌលបានអភិរក្ស និងរក្សាពូជកេសរកូលព្រៃចំនួនប្រមាណ១៥០ប្រភេទ ក្នុងនោះក៏មានបណ្ណង្គជាតិ(fern) ចំនួន១៥ ប្រភេទ និងHoya ៤ប្រភេទផងដែរ”។

ដោយឡែកលោកជំទាវ ចាន់ សុម៉ាលី អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងឱ្យដឹងដែរថា ក្រោយការបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវនេះគេបានរៀបចំហេដ្ឋារចនាសម្ព័ន្ធមួយចំនួនហើយក្នុងនេះគេបានគ្រោងផ្ទៃដី២០២០ហិកតានិងគេបានបម្រុងចែកជាតំបន់សំខាន់ៗក្នុងការគ្រប់គ្រង។ក្នុងនេះយើងនឹងបង្លើតជាសួនផ្សេងៗដូចជាសួនកេសរព្រៃ សួនកេសរបង្កាត់ សួនមេអំបៅ សួនបន្លែធម្មជាតិ សួនឱសបុរាណ សួនប្រទាលនិងសួនពូជរុក្ខជាតិសំខាន់ៗដែលមានក្នុងប្រទេសកម្ពុជា។សម្រាប់រចនាសម្ព័ន្ធទី២គឺគេនឹងរៀបចំអគារផ្តល់ព័ត៌មាន អគារសម្រាប់ផ្សព្វផ្សាយ អគាររដ្ឋបាលនិងរចនាសម្ព័ន្ធទី៣គឺគេនឹងរៀបចំកន្លែងសម្រាប់កម្សាន្តមើលកេសរនិងសិក្សាស្រាវជ្រាវជាដើម។ក្រៅពីនេះគេនឹងរៀបចំសម្រាប់កន្លែងដើរកម្សាន្តក្នុងព្រៃ កន្លែងបោះតង់និងកន្លែងរៀបចំមើលថ្ងៃលិចថ្ងៃរះ កន្លែងហាងកាហ្វេ ។ពិសេសជាងនេះនៅថ្ងៃខាងមុខនឹងមានរៀបចំជាស្ពានកញ្ចក់សម្រាប់ទស្សនាមើលកេសរកូលថែមទៀត។ លោកជំទាវបានឱ្យដឹងបន្ថែមថាក្រុមការងារជំនាញបានកំណត់អត្តសញ្ញាណពូជកេសរកូលព្រៃចំនួន ១៧០ប្រភេទ ក្នុងចំណោមពូជកេសរកូលព្រៃដែលត្រូវបានគេប៉ាន់ប្រមាណថាមានចន្លោះពី៥០០ ទៅ៧០០ប្រភេទ ក្នុងក្របខណ្ឌទូទាំងប្រទេស។

ដោយឡែកតំណាងលោកអ៊ុកកុសលអ្នកគ្រប់គ្រងក្រុមហ៊ុន សូម៉ាហ្វាម ដែលបានសហការជួយដល់មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែនបានបង្ហាញពីកិច្ចសហការក្នុងនេះទាំងបច្ចេកទេស និងសម្ភារៈសំដៅធ្វើយ៉ាងណាឱ្យមជ្ឈមណ្ឌលមួយនេះមានការរីកចម្រើនលូតលាស់ទៅមុខ។ លោកថាសព្វថ្ងៃក្រុមហ៊ុនសូម៉ាហ្វាមបានទិញផ្កាពីបរទេសមកបង្កាត់ពូជលក់និងមានអ្នកឯកទេសពីការបង្កាត់ពូជនិងដាំផ្កាកេសរកូលហើយពេលនេះកំពុងសហការចូលរួមបង្កាត់ពូជផ្កាកេសរកូលកម្ពុជា។ព្រមជាមួយគ្នាសង្ឃឹមថានៅថ្ងៃខាងមុខក្រុមហ៊ុនលោកនឹងទិញកេសរកូលកម្ពុជាដើម្បីចែកចាយលក់បន្តវិញ។បច្ចុប្ប្បន្នក្រុមហ៊ុនសូម៉ាហ្វាម បានជួយមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែនរួមមានបច្ចេកទេសការ តប្រព័ន្ធ បង្កាត់ពូជ ការដាំដុះ ការថែទាំងជាដើម។

គួរបញ្ជាក់ថាមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន» កាលនៅចុងឆ្នាំ២០១៨ ស្ថិតនៅជើងភ្នំគូលែន ក្នុងភូមិស្រះខ្វាវ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ មជ្ឈមណ្ឌលនេះបង្កើតដោយអគ្គលេខាធិកាដ្ឋានអភិវឌ្ឍន៍ដោយចីរភាព សហការជាមួយមន្ទីរបរិស្ថានខេត្តសៀមរាប និងម្ចាស់កសិដ្ឋាន The Bloom Garden Greenhouse។ ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា៖ «មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន» នេះ គឺដើម្បីរំឭកពីគុណបំណាច់ដ៏ថ្លៃថ្លា របស់វិញ្ញាណក្ខន្ធសម្តេចវិបុលបញ្ញា សុខ អាន ក្នុងបុព្វហេតុកសាងជាតិមាតុភូមិ ការពារធនធានធម្មជាតិ អភិរក្សជីវៈចម្រុះ និងអភិរក្សបេតិកភណ្ឌវប្បធម៌មនុស្សជាតិ និងលើកតម្កើងវិស័យទេសចរណ៍កម្ពុជា»។ ឯកឧត្តមបានថ្លែងថា ការបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវនេះនឹងផ្តល់អត្ថប្រយោជន៍ផ្សេងៗ ជាច្រើនដូចជា រក្សានិងស្ដារពូជកេសរកូលព្រៃ ក្នុងស្រុកប្រមូលផ្ដុំសំណាកកេសរកូលរស់ កត់ត្រា និងធ្វើសារពើភ័ណ្ឌ សម្រាប់សិក្សាស្រាវជ្រាវ ផ្ដល់ចំណេះដឹង និងព័ត៌មានវិទ្យាសាស្រ្ត ពីកេសរកូលព្រៃ សម្រាប់មនុស្សជំនាន់ក្រោយ និងសួនកម្សាន្តជាដើម។

ព័ត៌មានបន្ថែម

Children’s Climate Risk Index for Cambodia
ថ្ងៃ ព្រហស្បតិ៍, 16 មករា, 2025 Children’s Climate Risk Index for Cambodia
សៀវភៅណែនាំស្តីពីសន្និសីទអង្គការសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ សន្និសីទនៃរដ្ឋជាភាគីនៃអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP1-COP29)
ថ្ងៃ ចន្ទ, 2 ធ្នូ, 2024 សៀវភៅណែនាំស្តីពីសន្និសីទអង្គការសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ សន្និសីទនៃរដ្ឋជាភាគីនៃអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP1-COP29)
ក្រមបរិស្ថាន និងធនធានធម្មជាតិ
ថ្ងៃ ចន្ទ, 1 កក្កដា, 2024 ក្រមបរិស្ថាន និងធនធានធម្មជាតិ
yunanistan haberleri

cameron cohen sex video

www indinsex com